ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្រុក​ឱ​រ៉ា​ល់​បង្ក្រាប​អ្នក​ញៀន​ល្បែង​បាន​១០​នាក់

8 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ មនុស្ស​ចំនួន​១០​នាក់​ដែល​ជា​អ្នក​ញៀន​ល្បែងស៊ីសង​ត្រូវ​បាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ឃាត់ខ្លួន​ ខ​ណៈ​​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​លេង​​ កាលពី​វេលា​ម៉ោង​១១​ព្រឹក ​ថ្ងៃ​ទី​៣០​ ឧសភា ​២០១៥

ខេត្ត​កំពង់​ស្ពឺ ៖ មនុស្ស​ចំនួន​១០​នាក់​ដែល​ជា​អ្នក​ញៀន​ល្បែងស៊ីសង​ត្រូវ​បាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ឃាត់ខ្លួន​ ខ​ណៈ​​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​លេង​​ កាលពី​វេលា​ម៉ោង​១១​ព្រឹក ​ថ្ងៃ​ទី​៣០​ ឧសភា  ​២០១៥ នៅ​ចំណុច​ក្នុង​ព្រៃ​ខាង​កើត​សាលា​បឋម​សិក្សា​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ។

ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​លោកអនុសេនីយ៍ឯក កែវ សុ​ភ័​ក្ត នាយ​ប៉ុស្តិ៍​សង្កែ​សាទ​ប រួម​ជាមួយ​ក្រុម​ប្រជា​ការពារ​ដំបង​វេញ​ និង​ទួល​ឈើ​នាង សរុប​១០នាក់ តាម​បញ្ជា​របស់​លោក វរសេនីយ៍ត្រី ប៊ុត ប៊ុ​ន​ធឿ​ន  អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់ បាន​បង្ក្រាប​បទល្មើស ០២​ករណី​ព្រម​គ្នា​ ​មាន​ល្បែងយូគី និង​កន្ទុយលេខ  ឃាត់ខ្លួនឈ្មោះ សែ​ម វុ​ត្ថា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​មេ​យូគី ​និង​កន្ទុយលេខ រស់នៅ​ភូមិ​ផ្សារ​កន្ទួត ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ​។​

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​១០​នាក់​ សមត្ថ​កិច្ច​បានដកហូត​​សម្ភារ​​ដូច​ជា​ កន្ទេល​សម្រាប់​ក្រាល០៣, ស្បៃ​ប្រក់​ការពារ​កំ​ដៅ​ថ្ងៃ​០១, កាបូប​ជ័រ​ប្លា​ស្ទិច០១, ស្បែកជើងចំនួន​៩​គូ​កន្លះ, កំរាល​កា​តុង​យូគី​០១,​ ក្រដាស​​យូគី​៦៣​សន្លឹក, សៀវភៅ​កត់​កន្ទុយលេខ​០១​ក្បាល, ក្រដាស​កា​ប៉ោ​ន​០១, ប៊ិ​ច ០១​ដើម, ប្រាក់​ចំនួន ៤០.៥០០រៀល។

ពេល​នេះ​សមត្ថកិច្ច​កំពុង​បញ្ជូន​បន្ត​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕