ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ចិត្ត​ណាស់​«រឿង​ធ្វើ​នំ​អត់​ម្សៅ»

3 ឆ្នាំ មុន

ល្បែង​បើកដៃ​អោយ​មានមុខ​របរ​«​ធ្វើ​នំ​អត់​ម្សៅ​» កំពុង​ក្លាយជា​ល្បែង​គួរ​អោយ​ចាប់អារម្មណ៍​បំផុត​… សម្រាប់​អាណាចក្រ​ខេត្តតាកែវ​​​នៃ​នគរ​ពារាណសី​យើង ។ មុខរបរ​ដែល​ឈ្មួញ​មាន​ឥទ្ធិពល​ប៉ុន្មាន​នាក់​នេះ​… កំពុង​តែ​ក្រឡុក​អ្នកមាន​អំណាច​ខ្លះ​ក្នុង​ខេត្ត​… តាម​កត់សម្គាល់ ដូច​ជា​ចង់​អភិ​វ​ឌ្ឃ​ផ្សារ​ត្រាំខ្នារ​… ឈាន​ទៅ​ចង់​លុប​យក​ស្រះ​ប្រវត្តិសាស្ត្រ​ចំនួន​ពីរ​… ប៉ុន្តែ​ទំនង​ល្បិច​មួយ​នេះ​ទទួល​បរាជ័យ​……

ល្បែង​បើកដៃ​អោយ​មានមុខ​របរ​«​ធ្វើ​នំ​អត់​ម្សៅ​» កំពុង​ក្លាយជា​ល្បែង​គួរ​អោយ​ចាប់អារម្មណ៍​បំផុត​… សម្រាប់​អាណាចក្រ​ខេត្តតាកែវ​​​នៃ​នគរ​ពារាណសី​យើង ។

មុខរបរ​ដែល​ឈ្មួញ​មាន​ឥទ្ធិពល​ប៉ុន្មាន​នាក់​នេះ​… កំពុង​តែ​ក្រឡុក​អ្នកមាន​អំណាច​ខ្លះ​ក្នុង​ខេត្ត​… តាម​កត់សម្គាល់ ដូច​ជា​ចង់​អភិ​វ​ឌ្ឃ​ផ្សារ​ត្រាំខ្នារ​… ឈាន​ទៅ​ចង់​លុប​យក​ស្រះ​ប្រវត្តិសាស្ត្រ​ចំនួន​ពីរ​… ប៉ុន្តែ​ទំនង​ល្បិច​មួយ​នេះ​ទទួល​បរាជ័យ​… ព្រោះតែ​កោះ​សន្តិភាព​ស្ថិត​នៅ​ជាមួយ​ប្រជាជន​រាប់​ពាន់​គ្រួសារ​… មាត់ដាច​ចេះ​តែ​ស្រែក​នាំពាក្យ ។

ល្បិច​មួយទៀត ដែល​ឈ្មួញ​ចង់​អភិវឌ្ឍន៍​ផ្សារ​ក្រុង​ដូន​កែវ​… បោក​បញ្ឆោត​ថា​.. ធ្វើ​ផ្សារ​ណាត់​… តើ​ក្រសួង​ណាខ្លះ​ចូលរួម​ជួយ​អោយ​មានរឿង​ «​ធ្វើ​នំ​អត់​ម្សៅ​»​នេះ? តើ​ម្សៅ​ច្រើន​​បាវ​ប្រមូល​បាន​…​គេ​ធ្វើ​នំ​ពេល​ណា?

ល្បែង​ធ្វើ​នំ​អត់​ម្សៅ​មួយទៀត គឺ​គេ​កាយ​ដី​អូរ​… ក្នុង​នាម​ស្តារ​អូរ​យក​អាចម៍ដី​លក់​… ប៉ះពាល់​ធំ​ណាស់​ដល់​ផលប្រយោជន៍​ប្រជាជន​រាប់​ពាន់ រាប់​ម៉ឺន​នាក់​… ដែល​បាត់ដី​អាស្រ័យ​ផល? ព្រោះសួរតូច កាយរីកធំ…យកអាចម៍ដីលក់បានច្រើន ។

នៅ​មាន​ច្រើន​ករណី​ទៀត​… នៅ​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​ជា​រឿង​ឈ្មួញ​រកស៊ី​ត្រូវ​ជាមួយ​រដ្ឋអំណាច​«​ធ្វើ​នំ​អត់​ម្សៅ​»​ដែល​អា​ឡេវ​នឹង​លាតត្រដាង នៅពេលក្រោយ​។

អត្ថបទសរសេរ ដោយ