ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់​គ្លេស​គ្រោង​ផលិត​ទូទឹក​កក​មាន​រូប​ភាព​អនុស្សាវរីយ៍​ព្រះ​អង្គ​ម្ចាស់

15 ឆ្នាំ មុន

ស្រាវជ្រាវ ៖ ក្រុម​ហ៊ុន​​ផលិត​ទូ​ទឹក​កក​របស់​អង់​គ្លេស​បាន​​បិទ​រូប​​ប្លា​ស្ទិក​របស់​ព្រះ​អង្គ​​ម្ចាស់​​វីល្លៀម​ និង​នាង​ខេត មីត​ដល​តុន នៅ​លើ​​​​ផលិត​ផល​របស់​ខ្លួន​សម្រាប់​ជា​ទី​នឹក​រលឹក​ក្នុង​​ពិធី​រៀប​អភិ​សេក​ ទើប​ធ្វើ​ឱ្យ​ចំនួន​នៃ​​ការ​លក់​មាន​ការ​កើន​ឡើង ។

​តាម​ទី​ភ្នាក់​ងារ​បរទេស​​កាល​ពី​ថ្ងៃ​ទី​២៧ មីនា ​ផ្សាយ​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន “GE” ជា​ក្រុម​ហ៊ុន​ផលិត​​​ទូ​ទឹក​កក​របស់​អង់​គ្លេស ​បាន​ចេញ​ម៉ូដ​ទូ​ទឹក​កក​​ស៊េរី​ថ្មី​ដោយ​មាន​បិទ​​រូប​​ព្រះ​អង្គ​ម្ចាស់​​វីល្លៀម ​និង​នាង​ខេត មីត​ដល​សុន ធ្វើ​ជា​វត្ថុ​​អនុ​ស្សាវរីយ៍​​សម្រាប់​ពិធី​រៀប​អភិ​សេក​ដែល​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​២៩ មេសា ខាង​មុខ ធ្វើ​ឱ្យ​ជន​ជាតិ​អង់​គ្លេស​​​នាំ​គ្នា​ទិញ​ទូ​ទឹក​កក​ស៊េរី​នេះ​យ៉ាង​ច្រើន​។

វត្ថុ​អនុ​ស្សាវរីយ៍​នៅ​ក្នុង​ពិធី​រៀប​​អភិ​សេក​របស់​​ព្រះ​អង្គ​ម្ចាស់​វីល្លៀម​​ និង​នាង​ខេត មីត​ដល​តុន ឃើញ​មាន​បង្ហាញ​នៅ​លើ​មុខ​ទំនិញ​ផ្សេងៗ​ទៀត​​នៅ​​ក្នុង​ទីផ្សារ​​ប្រទេស​អង់​គ្លេស មាន​ដូច​ជា​នៅ​លើ​​ប្រអប់​​នំ​ដូ​ណាត់ ថង់​ដាក់​តែ ឬ​នៅ​លើ​ប្រអប់​​ស្រោម​អនាម័យ​ជា​ដើម ៕