ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខណ្ឌចំការមន​យុទ្ធនាការ​ចែក​ម៉ាស់ អស់​ជាង​១​ម៉ឺន​ម៉ាស់​ក្នុង​រយៈពេល​២​ថ្ងៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន ក្រោម​ការ​ដឹកនាំ​របស់​លោក ថេ​ង សុ​ថុ​ល ជា​អភិបាល​ខណ្ឌ រួម​ជាមួយ​លោក​អធិការ​នគរបាល​ខណ្ឌ កងរាជអាវុធហត្ថ​ខណ្ឌ បាន​ធ្វើការ​ចែក​ម៉ាស់…

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន ក្រោម​ការ​ដឹកនាំ​របស់​លោក ថេ​ង សុ​ថុ​ល ជា​អភិបាល​ខណ្ឌ រួម​ជាមួយ​លោក​អធិការ​នគរបាល​ខណ្ឌ កងរាជអាវុធហត្ថ​ខណ្ឌ បាន​ធ្វើការ​ចែក​ម៉ាស់ នៅ​តាម​សហគមន៍​ក្រីក្រ ភូមិ និង​តាម​ផ្លូវ​សាធារណៈ ដែល​ជា​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ចំនួន ជាង​១​ម៉ឺន​ម៉ាស់ ក្នុង​ក្នុង​រយៈពេល​២​ថ្ងៃនេះ ដើម្បី​បង្ការ និង​ទប់ស្កាត់​មេរោគ​ឆ្លង​កូ​វី​ដ​-១៩​។

ការ​ចែក​ម៉ាស់​នេះ​ដែរ​បាន ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ​។ មន្ត្រី​សាលា​ខណ្ឌចំការមន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​អំពី​សំណាក់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ពេល​នេះ​ដែរ ក្រោម​ការ​ដឹកនាំ​របស់​លោក ថេ​ង សុ​ថុ​ល ជា​អភិបាល​ខណ្ឌចំការមន បាន​ចុះ​ចែក​ម៉ាស់​ដែល​ជា​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះ​ចែក​ម៉ាស់​នៅ​ចំណុច​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ​នេះ​ចែក​ជូន​ទៅ​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​សាធារណៈ ក្នុង​គោលបំណង បង្ការ និង​ទប់ស្កាត់​ជំងឺឆ្លង​កូ​វី​ដ​-១៩​នោះ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ការ​ចែក​ជូន​ម៉ាស់​ដល់​អ្នកដំណើរ​នៅ តាម​ផ្លូវ​សាធារណៈ​នា​ពេល​នេះ​ដែរ គឺ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន បាន​ធ្វើការ​ចែកចាយ​ម៉ាស់​អស់​ចំនួន​ជាង ១​ពាន់​ម៉ាស់ សរុប​ក្នុង​រយៈពេល​២​ថ្ងៃនេះ​(​ថ្ងៃ​ទី​១២ និង​ថ្ងៃ​ទី​១៣​នេះ​) អស់​ម៉ាស់​សរុប​ជាង ១​ម៉ឺន​ម៉ាស់​ហើយ​។ ដោយ​យុទ្ធនាការ​ចែក​ម៉ាស់ ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺឆ្លង កូ​វី​ដ​-១៩​នេះ បាន​ចាប់​ធ្វើ​តាំងពី​ថ្ងៃ​ម្សិលមិញ​ថ្ងៃ​ទី ១២​នោះ​មក​ម្លេះ ដោយ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​បាន​ដើរ​ចែកចាយ​នៅ​តាម​ផ្ទះ​ក្នុង​សហគមន៍​ក្រីក្រ ភូមិ និង​ទី​សារ​ធារ​ណៈ ទៅ​តាម​សង្កាត់ ចំនួន​៥ មាន​សង្កាត់​ផ្សារ​ដើម​ថ្កូវ សង្កាត់​ទន្លេបាសាក់ សង្កាត់​ទួល​ទំពូង​ទី​១ សង្កាត់​ទួល​ទំពូង​ទី​២ និង​សង្កាត់​បឹង​ត្របែក និង​បន្ត​ចែកចាយ​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ​។

ក្នុង​ពេល​នេះ​ដែរ​អាជ្ញារ​ខណ្ឌចំការមន​ក៏​បាន​ធ្វើការ​សំណូមពរ​ទៅ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ថែរក្សា អនាម័យ ដោយ​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ជែ​ល​ត្រូវ​ពាក់​ម៉ាស់​ឲ្យ​បាន​ជាប់​ជា​ប្រចាំ និង​ត្រូវ​រក្សា​គម្លាត សង្គម​យ៉ាងតិច ១.៥០​ម៉ែត្រ​ពី​គ្នា អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ផង​ដែរ​៕ ដោយ ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ