ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​វិនិយោគឯកជន​នៅ​កម្ពុជា​រយៈពេល​៨​ខែ​ដើមឆ្នាំ​ធ្លាក់​ចុះ​១៦​ភាគរយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​យ​រៈ​ពេល​៨​ខែ ដើមឆ្នាំ​២០២០​នេះ កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​លើ​ឯកជន​ចំនួន​១១៣​គម្រោង ។ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១៩​មានការ​ធ្លាក់​ចុះ​ប្រមាណ​១៦​ភាគរយ​ដោយសារ​តែ​ឥទ្ធិពល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច…

រាជធានី​ភ្នំពេញ ៖ ក្នុង​យ​រៈ​ពេល​៨​ខែ ដើមឆ្នាំ​២០២០​នេះ កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​លើ​ឯកជន​ចំនួន​១១៣​គម្រោង ។ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១៩​មានការ​ធ្លាក់​ចុះ​ប្រមាណ​១៦​ភាគរយ​ដោយសារ​តែ​ឥទ្ធិពល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

យោង​តាម​របាយការណ៍​ដដែល​នេះ​បានឱ្យ​ដឹង​ថា គម្រោង​វិនិយោគ​ទាំង​១១៣​គម្រោង​នេះ គិត​ជា​ទឹកប្រាក់​មាន​ចំនួន ២.៣២៩​លាន​ដុល្លារ​អា​មេ​រិ​ក បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១៩ មានការ​ថយ​ចុះ​រហូត​ដល់​៥៧,១​ភាគរយ ។ យ៉ាងណា​ក្ដី ក្នុង​ចំណោម​គម្រោង​ទាំង​ជាង​១០០​គម្រោង​នេះ​ដែរ គឺ​បាន​ផ្ដល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៨៤​ពាន់​កន្លែង ។

លោក​សំ សុខ​នឿ​ន ប្រធាន​សមាគម​អចលនទ្រព្យ​សកល បានឱ្យ​ដឹងផង​ដែរ​ថា ដោយសារ​កម្ពុជា​នៅ​ពឹង​លើ​លំហូរ​វិនិយោគ​ពី​បរទេស ហើយ​នៅ​ពេល​ដែល​កូ​វី​ដ​១៩​រីក​រាលដាល​ក្នុង​ប្រទេស​និង​ក្រៅប្រទេស​ដែរ​នោះ ធ្វើ​ឱ្យ​បរទេស​មិន​អាច​ចូល​មក​កម្ពុជា​ស្វែងរក​ការ​វិនិយោគ​បាន ដូច្នេះ​ហើយ ក៏​ធ្វើ​ឱ្យ​ការ​វិនិយោគ​មួយ​ចំនួន​ត្រូវ​បាន​ថយ​ចុះ ។
លោក​បន្ត​ថា ទោះបីជា​កម្ពុជា​ជួប​ប្រទះ​នឹង​ជំងឺ​កូ​វី​ដ​១៩​ក្ដី តែ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ជិតខាង​ឃើញ​ថា​នៅ​តែ​ទទួល​បាន​គម្រោង​វិនិយោគ​ជា​ហូរហែ​ដោយសារ​ស្ថានភាព​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​បណ្ដាល​ឱ្យ​អ្នក​ណា​ម្នាក់​ស្លាប់​នៅឡើយ ។ លោក​បាន​បន្ត​ថា «​ក្នុង​វិស័យ​អចលនទ្រព្យ​វិញ បើ​ពិនិត្យ​មើល​ឱ្យ​មែនទែន វា​ក៏​រង​ផល​ប៉ះពាល់ ដូចនឹង​វិស័យ​ដទៃ​ទៀត​ដែរ ។

ចាប់តាំងពី​ខែសីហា កញ្ញា មក​វិស័យ​នេះ​ហាក់​ទទួល​បាន​សន្ទុះ​ងើបឡើង​វិញ​បន្តិច​វិញ​ហើយ តែ​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ស្រាប់តែ​មាន​តែ​ហេតុការណ៍​មួយ ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​និង​វិស័យ​ផ្សេង​ទៀត ចាប់ផ្ដើម​មាន​ហានិភ័យ​ឡើង​វិញ ដែល​អាច​ឈាន​ដល់​សញ្ញា​អាក្រក់​នៅ​ចុងឆ្នាំ​នេះ » ។ លោក​តែ តាំង​ប៉រ ប្រធាន​សមាគម​សម្ព័ន្ធ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ផល​ប៉ះពាល់​នៃ​កូ​វី​ដ​១៩​នេះ សហគ្រាស​ផលិត​ចំណីអាហារ​ក្នុងស្រុក មាន​បើក​មាន​បិទ​ជា​រឿង​ធម្មតា តែ​សំខាន់​ត្រង់​ថា​យើង​នៅ​តែ​មាន​លទ្ធភាព ក្នុង​ការ​ផលិត​និង​ផ្គត់ផ្គង់​ទៅ​កាន់​ទីផ្សារ​បាន ។ អ្វី​ដែល​ពិសេស​គឺ​ការ​ជួយ​សង្គ្រោះ​របស់​រាជរដ្ឋាភិបាល​សម្រាប់​វិស័យ SME ។

គួរ​បញ្ជាក់​ថា​គម្រោង​វិនិយោគឯកជន​សំដៅ​ដល់​គម្រោង​វិនិយោគ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ទទួល​បានការ​អនុញ្ញាត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ ទោះបីជា​ក្នុងអំឡុងពេល​មាន​វិបត្តិ​ដោយសារ​តែ​កូ​វី​ដ​១៩ នេះ​ក្ដី​រដ្ឋាភិបាល​ក៏​បាន​ដាក់​ចេញ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​ដើម្បី​ជួយ​សម្រួល​ដល់​វិនិយោគិន​ដែល​ចង់​បើក​ក្រុមហ៊ុន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ