ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ នៅ​ឆ្លៀត​បន្ត​ចាត់ការ​ប្រឆាំង​​ចិន​​ មិន​ឱ្យ​ពល​រដ្ឋ​​ខ្លួន​បោះ​ទុន​រក​ស៊ី​ជា​មួយ​ចិន

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រធានាធិបតី​អា​មេរិ​ក​លោក​ដូ​ណា​ល់ ត្រាំ ដែល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី បាន​ចាញ់​គូប្រជែង​នៃ​គណបក្ស​ប្រជាធិបតេយ្យ​លោក​ចូ​បៃ​ដិ​ន ​ក្ដី តែ​កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា បាន​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​មួយ…

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រធានាធិបតី​អា​មេរិ​ក​លោក​ដូ​ណា​ល់ ត្រាំ ដែល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី បាន​ចាញ់​គូប្រជែង​នៃ​គណបក្ស​ប្រជាធិបតេយ្យ​លោក​ចូ​បៃ​ដិ​ន ​ក្ដី តែ​កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា បាន​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​មួយ ដែលហាមឃាត់​បណ្ដា​ពលរដ្ឋ​អា​មេ​រិ​ក​មិន​ឲ្យ​បោះ​ទុន​វិនិយោគរ​កស៊ី ក្នុង​បណ្ដា​សហគ្រាស​ចិន​ដែលរ​ដ្ឋាភិ​បាល​របស់​លោក​ចោទប្រកាន់​ថា ជួយ​ទ្រទ្រង់​ដល់​សកម្មភាព​យោធា​របស់​ក្រុង​ប៉េ​កាំ​ង ។

ក្នុង​ក្រិ​ត្យ​នោះ​ប្រមុខ​សេត​វិមាន​បញ្ជាក់​ថា ការហាមឃាត់​នេះ​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​១១
មក​រា ខាង​មុខ​នេះ​ទៅ ពោល​​គឺ​៩​ថ្ងៃមុន​ពេល​លោកត្រូវ​ចាក​ចេញពី​សេត​វិមាន និង​ការ​ចូល​កាន់
តំណែង​របស់​លោក​ចូ​បៃ​ដិ​ន ។ តាម​ក្រិ​ត្យ​នោះ​ថា បណ្ដា​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​ចូលរួមរ​កស៊ី និង​មានផលប្រយោជន៍​ហិរញ្ញវត្ថុ​ដទៃ​ៗ​ទៀត ក្នុង​បណ្ដា​ក្រុមហ៊ុន​ចិន​ទាំងនេះ មាន​ពេល​ដល់​ខែវិច្ឆិកា​ឆ្នាំ២០២១​ដើម្បី​ដកខ្លួន​ថយ ។

ការ​ប្រកាស​នោះ​ជា​ផ្នែក​មួយ​នៃ​ការ​វាយលុក​របស់​រដ្ឋការ​លោក​ត្រាំ ប្រឆាំង​នឹង​ការ​ពង្រឹងកម្លាំង​របស់​ក្រុង​ប៉េ​កាំ​ង ដែល​ប្ដេជ្ញា​ប្រជែង​ជាមួយ​អា​មេ​រិ​កលើ​ឆាក​អន្តរជាតិ​ស្ទើរតែ​ក្នុង​គ្រប់​ផ្នែក សេដ្ឋ​កិច្ច យោធា នយោបាយ ​និង​បច្ចេកវិទ្យា ។

លោក​ត្រាំ​អះអាង​ក្នុង​ក្រិ​ត្យ​នោះ​ថា ចិន​បាន​ធ្វើអាជីវកម្ម​កាន់តែ​ខ្លាំង​លើ​បណ្ដា​មូលធន​អា​មេ​រិ​ក
ដើម្បី​អាច​អភិវឌ្ឍន៍ ​និង​ធ្វើ​ឲ្យ​ទំនើប​ដល់​បណ្ដាសកម្មភាព​យោធា សេវាកម្ម​ស៊ើ​ប​ការណ៍ និង​ប្រព័ន្ធសន្តិសុខ​ឯទៀត​ៗ ដែល​អាច​ជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ចំពោះ​អា​មេ​រិ​ក ​និង​កងទ័ព​អា​មេ​រិ​ក​នៅ​បរទេស ។

តាម​លោក​ត្រាំ​ថា ទឹកប្រាក់​របស់​បណ្ដា​បុគ្គលអា​មេ​រិ​ក ដែល​យក​មក​បោះទុន​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ចិន​ទាំងនេះ​អាច​ឲ្យ​ក្រុង​ប៉េ​កាំ​ង​អភិវឌ្ឍន៍អាវុធ​សម្លា.ប់​​រង្គាល​នានា និង​ធ្វើការ​វាយ​ប្រហារ​ខាង​ព័ត៌មានវិទ្យា​ផង​ដែរ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ