ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនរ​អេ​ត​ចាយ​យ​គរ​ដូច​ភ្នំ​តាម​ដៃ​សមុទ្រ​កកស្ទះ ខណៈ​វៀតណាម​អត់​ឱ្យ​ដឹក​​ចូល

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ គំនរ​ដែក​និង​ជ័រ​ ដែល​ជា​របស់​អេ​ត​ចាយ​យក​មក​ដាក់​នៅ​តាម​បណ្ដោយដៃ​សមុទ្រ​នៅ​ចំណុច​ឃុំ​ស្វាយ​ទង​ខាងត្បូង​ ស្រុក​កំពង់ត្រាច​ និង​ដៃសមុទ្រ​ម្ខាង​ទៀត​ជាប់​ភូមិសាស្ត្រ​ខេត្ត​កែប​ ដែល​គេដឹងថា ​អេ​ត​ចាយ​គំនរ​គរ​ទាំងនេះ​​ត្រៀម​ដឹក​ចេញ​ទៅ​ប្រទេស​​វៀតណាម​នោះ​ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​ហាមឃាត់​មិន​អោយ​ដឹក​ជញ្ជូន​ចូល​ជា​ដាច់ខាត​។ ​បើ​យោង​តាម​ការ​អោយ​ដឹក​ពី​អ្នក​មើល​ការ​ខុស​ត្រូវ​ម្នាក់…

ខេត្តកំពត ៖ គំនរ​ដែក​និង​ជ័រ​ ដែល​ជា​របស់​អេ​ត​ចាយ​យក​មក​ដាក់​នៅ​តាម​បណ្ដោយដៃ​សមុទ្រ​នៅ​ចំណុច​ឃុំ​ស្វាយ​ទង​ខាងត្បូង​ ស្រុក​កំពង់ត្រាច​ និង​ដៃសមុទ្រ​ម្ខាង​ទៀត​ជាប់​ភូមិសាស្ត្រ​ខេត្ត​កែប​ ដែល​គេដឹងថា ​អេ​ត​ចាយ​គំនរ​គរ​ទាំងនេះ​​ត្រៀម​ដឹក​ចេញ​ទៅ​ប្រទេស​​វៀតណាម​នោះ​ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​ហាមឃាត់​មិន​អោយ​ដឹក​ជញ្ជូន​ចូល​ជា​ដាច់ខាត​។

​បើ​យោង​តាម​ការ​អោយ​ដឹក​ពី​អ្នក​មើល​ការ​ខុស​ត្រូវ​ម្នាក់ ​នៅ​កន្លែង​ដែក​អេ​ត​ចាយ​ដែល​ត្រៀម​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​នៅ​ចំណុច​ស្ពានដែក​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​ គំនរ​ដែក​អេ​ត​ចាយ​ដាក់​តាម​មាត់ទឹក​នោះ ​គឺជា​ការត្រៀម​​ដឹក​ចុះ​​ទៅ​វៀតណាម​ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​បាន​រឹត​បន្តឹង​សា​រជា​ថ្មី​មិន​អោយ​នាំ​ដែក​អេ​ត​ចាយ​ចូល​តាម​ផ្លូវ​ទឹកបាន​ដូច​មុន​ៗ​ទេ ​។

​អ្នក​មើល​ការ​នៅ​កន្លែង​ដែក​អេ​ត​ចាយ​និយាយ​ប្រាប់​បន្ត​ថា​ ទោះបី​ដឹក​សម្ភា​រអេ​ត​ចាយ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាកក៏​ដោយ​ ក៏​ខាង​ភាគី​វៀតណាម​មិន​អនុញ្ញាត​​អោយ​នាំ​ចូល​ដែរ​។ ដោយសារតែមានការ​រឹត​ត្បឹ​ត​បែប​នេះ​ហើយ​ ទើប​អ្នក​ដឹក​អេ​ត​ចាយ​ចូល​តាម​ផ្លូវទឹក​វិញ​ម្ដង ប៉ុន្តែ​ដើមខែ​វិច្ឆិការ​ នេះ​ វៀតណាម​ចាប់​បិទ​ជិតឈឹង​តែ​ម្ដង​។

​លោក​ង៉ែត​ សា​វឿ​ន ​ប្រធាន​ស្នាក់​ការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ​កាលពី​ព្រឹក​ថ្ងៃ​ទី១២ វិច្ឆិកា បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​ អ្នក​ដឹក​អេ​ត​ចាយ​ទាំងនោះ​កន្លង​មក​ ពួក​គាត់​បាន​ដឹក​ជញ្ជូន​តាម​ច្រករបៀង​ចូល​ទៅ​វៀតណាម​។​ ការ​ដឹក​ជញ្ជូន​រូបភាព​ធំដុំ​នេះ​ដែល​លលក​ចាត់​ទុក​ថា ​ជា​រឿង​ខុសច្បាប់​មួយ​ទៅ​ហើយ​។​

លោក​ង៉ែត​ សា​វឿ​ន ​និយាយ​ប្រាប់​អោយ​ដឹង​បន្ត​ថា ​រឿង​អាជ្ញាធរ​មិន​អោយ​ដឹកដឹក​សម្ភារ​អេ​ត​ចាយ​ចូល​បាន គឺជា​រឿង​ប្រទេស​គេ ​ព្រោះ​គេ​ការពារ​ជំងឺកូវី​ដ​19 ។

អត្ថបទសរសេរ ដោយ