ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lenovo បញ្ចេញ​ទ្រនាប់ជើង​ឆ្លាត​វៃ​ត្រួតពិនិត្យ​សុខភាព

8 ឆ្នាំ មុន

ក្រុមហ៊ុន​ចិន Lenovo កាលពី​ថ្ងៃ​ទី​២៨ ឧសភា ២០១៥ បាន​បញ្ចេញ​ទ្រនាប់ជើង​ឆ្លាត​វៃ​ឈ្មោះ Smart Shoes ដែល​មានមុខ​ងារ​ពិសេស​ត្រួតពិនិត្យ​សុខភាព​របស់​អ្នក​ប្រើប្រាស់​ដូច​ជា​ចង្វាក់បេះដូង

ក្រុមហ៊ុន​ចិន Lenovo កាលពី​ថ្ងៃ​ទី​២៨ ឧសភា ២០១៥ បាន​បញ្ចេញ​ទ្រនាប់ជើង​ឆ្លាត​វៃ​ឈ្មោះ Smart Shoes ដែល​មានមុខ​ងារ​ពិសេស​ត្រួតពិនិត្យ​សុខភាព​របស់​អ្នក​ប្រើប្រាស់​ដូច​ជា​ចង្វាក់បេះដូង សារជាតិ​កាល់​ឡូ​រី និង​ទីតាំង​ផង​ដែរ ។ ក្រៅពី​នេះ​វា​បង្ហាញ​របាយការណ៍​ពាក់ព័ន្ធ​នឹង​សុខភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​ប្រើ​តាម​រយៈ​ស្មា​ត​ហ្វូ​ន​ដោយ​បញ្ចេញ​សំឡេង​រោទ៍ ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Lenovo លោក Yang Yuanqing និយាយ​ថា «​យើង​ព្យាយាម​បង្កើត​នូវ​អ្វី​ដែល ថ្មី​ៗ​សម្រាប់​បំពេញ​សេចក្តី​ត្រូវការ​របស់​អតិថិជន និង​ប្រកួតប្រជែង​ទីផ្សារ​បច្ចេកវិទ្យា​ដូច​បាវចនា «​ផលិតផល Lenovo សម្រាប់​អ្នក​»​របស់​ក្រុមហ៊ុន​»​។

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្រុមហ៊ុន Lenovo បាន​និង​កំពុង​ពង្រីក​ទីផ្សារ​ភាគហ៊ុន​របស់​ខ្លួន​តាម​រយៈ​ការ​ទិញ​អាជ្ញាប័ណ្ណ​ស្មា​ត​ហ្វូ​ន​ពី​ក្រុមហ៊ុន Motorola Mobility ក្នុង​ឆ្នាំ ២០១៤​ខណៈ​ពេល​បច្ចុប្បន្ន​កំពុង​ឈរ​លំដាប់ថ្នាក់​ទី​៦ ក្នុង​បញ្ជី​តារាង​ឡេ​ប​ថប ម៉ាក​ល្បី​លើ​ពិភពលោក ៕