ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿងឆក់​យក​ជីវិត​ទាហាន​បរទេស​៨​នាក់ នៅ​រស់​ម្នាក់

3 ឆ្នាំ មុន

ប្រទេស​អេ​ហ្ស៊ីប ៖ មាន​គ្រោះថ្នាក់​មួយ​កើត​មាននៅ​តំបន់​ស៊ី​ណៃ​អ៊ី​អេ​ហ្ស៊ី​ប បណ្ដាល​ឲ្យ​សមាជិក​កង​កម្លាំង​សង្កេតការណ៍​ពហុ​ជាតិ​ FMO ៨​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត កាលពី​ថ្ងៃ​ទី​១២ ខែ​​វិច្ឆិកា​ ឆ្នាំ​២០២០ ក្នុង​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​១​គ្រឿង​របស់​ពួក​គេ​។…

ប្រទេស​អេ​ហ្ស៊ីប ៖ មាន​គ្រោះថ្នាក់​មួយ​កើត​មាននៅ​តំបន់​ស៊ី​ណៃ​អ៊ី​អេ​ហ្ស៊ី​ប បណ្ដាល​ឲ្យ​សមាជិក​កង​កម្លាំង​សង្កេតការណ៍​ពហុ​ជាតិ​ FMO ៨​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត កាលពី​ថ្ងៃ​ទី​១២ ខែ​​វិច្ឆិកា​ ឆ្នាំ​២០២០ ក្នុង​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​១​គ្រឿង​របស់​ពួក​គេ​។

តាម​សេចក្ដី​ប្រកាស​មួយ​របស់​កងកម្លាំង​នោះ​ថា ក្នុង​ចំណោម​ជន​រង​គ្រោះ​មាន​ជនជាតិ​អា​មេ​រិ​ក​៦​នាក់ បារាំង​ម្នាក់ ​និង​ឆេ​ក​ម្នាក់​។ សមាជិក​ម្នាក់​របស់​កងកម្លាំង​នោះ ជា​ជនជាតិ​អា​មេ​រិ​ក​នៅ​រស់​រាន​មានជីវិត​ពី​គ្រោះថ្នាក់​នេះ ហើយ​ត្រូវ​បាន​នាំ​ចេញ​ដើម្បី​ព្យាបាល​។ សេចក្ដី​ប្រកាស​របស់​កង​កម្លាំង​នោះ​បញ្ជាក់​ថា គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​កើត​មាន ក្នុង​ពេល​បំពេញបេសកកម្ម​ជា​ធម្មតា​នៅ​ជិត​ទីក្រុង CHARM EL CHEIKH ប្រទេស​អេ​ហ្ស៊ីប​។

កងកម្លាំង ​FMO​ ជា​កងកម្លាំង​មួយ ទទួល​បន្ទុក​ត្រួតពិនិត្យ កិច្ចព្រមព្រៀង​សន្តិភាព រវាង​អ៊ីស្រា​អែ​ល ​និង​អេ​ហ្ស៊ី​ប ។ ៣​ឆ្នាំ​ក្រោយ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ ជាមួយ​ការ​ជួយ​ទ្រទ្រង់​​របស់​អា​មេ​រិ​ក ប្រទេស​ទាំង​២​បាន​យល់ព្រម​លើ​ការ​បង្កើត​កងកម្លាំង​នេះ ដែល​ដាក់​ពង្រាយ​​ពី​ឆ្នាំ​១៩៨២​មក​។

កងកម្លាំង​នេះ​ចាត់ទុកជា​អង្គការ​អន្តរជាតិ​ឯករាជ្យ ថែរក្សា​សន្តិភាព​មួយ​។ កងកម្លាំង​ FMO​ បច្ចុប្បន្ន​មាន​ទាហាន​១.១០០​នាក់ មាន​សញ្ជាតិ​ផ្សេង​ៗ​គ្នា​ក្នុង​នោះ​មាន​អា​មេ​រិ​ក អូស្ត្រាលី កាណា​ដា បារាំង​ជាដើម​។

តំបន់​ស៊ីណៃ​អ៊ី​អេ​ហ្ស៊ី​ប ធ្លាប់​ជាទី​លាន​នៃ​ការ​ប៉ះទង្គិច​គ្នា​ខ្លាំងក្លា រវាង​អ៊ី​ស្រា​អែ​ល​និង​អេ​ហ្ស៊ីប​មុន​ពេល​ប្រទេស​ទាំង​២ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ឆ្នាំ​១៩៧៩៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ