ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី លី ស្រី​វី​ណា ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី លី ស្រី​វី​ណា ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ​តី​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ទទួល​បាន​សម្បទាន​សិទ្ធិ​ធ្វើ​នយោបាយ​។ លោកស្រី…

រាជធានី​ភ្នំពេញ ៖ លោកស្រី លី ស្រី​វី​ណា ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ​តី​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ទទួល​បាន​សម្បទាន​សិទ្ធិ​ធ្វើ​នយោបាយ​។ លោកស្រី លី ស្រី​វី​ណា ត្រូវ​បាន​ព្រះ​កុរ​ណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​នីតិសម្បទា​នយោបាយ​។ ការ​ផ្តល់​សម្បទាន​សិទ្ធិ​នយោបាយ​នេះ​បន្ទាប់​ពី​លោកស្រី លី ស្រី​វី​ណា អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល សម្រេច​មិន​ឱ្យធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ហើយ​លោកស្រី​ស្នើ​សុំ​ក្រសួងមហាផ្ទៃ​ដើម្បី​ស្នើ​សុំ​បន្ត​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​។

តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​បាន​ឲ្យ​ដឹង​ថា​ព្រះមហាក្សត្រ ដែល​ផ្ដល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​ដល់​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​រូប​នេះ​។ ការ​ផ្តល់​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បន្ទាប់​ពី​លោកស្រី លី ស្រី​វី​ណា បាន​ដាក់​លិខិតស្នើ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ និង​លិខិត​គោរព​ស្នើ​សុំ​ចូលរួម​ជីវភាព​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​។ យោង​តាម​លិខិត​មួយ​ច្បាប់​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា លិខិត​គោរព​ស្នើ​សុំ​របស់​លោកស្រី លី ស្រី​វី​ណា ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា យល់ព្រម​ហើយ​ក្នុង​ការ​ទទួលយក​លោកស្រី​មក​ធ្វើ​ជា​សមាជិក​គណបក្ស​។

លិខិត​របស់​លោកស្រី​ដែល​ស្នើ​សុំ​សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា លោកស្រី​មិន​មានការ​ពាក់ព័ន្ធ​ជាមួយ​គណ​នយោបាយ​ណាមួយ​នោះ​ទេ​។ សូម​បញ្ជាក់​ថា អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ សរុប​១១៨​នាក់ ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​ចេញ​សាលដីកា សម្រេច​ផ្អាក​មិន​ឱ្យធ្វើ​សកម្មភាព​នយោបាយ រយៈពេល​៥​ឆ្នាំ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ បន្ទាប់​ពី​កាត់ទោស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។

រហូត​មក​ដល់​ពេល​នេះ មាន​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៤​រូប​ហើយ ត្រូវ​បាន​ព្រះមហាក្សត្រ និង​ប្រមុខរដ្ឋ​ស្តីទី ផ្តល់​នីតិសម្បទា​នយោបាយ​ឡើង​វិញ ដែល​ក្នុង​នោះ​រួម​មាន ទី​១៖ លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ទី​២-​លោក គង់ បូ​រ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទី​៣-​លោក ស៊ី​ម សុវណ្ណ​នី និង​ទី​៤-​លោក រៀល ខេ​ម​រិ​ន្ទ ដែល​ជា​អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​, ទី​៥-​លោក អ៊ូ ច័ន្ទ​រ័​ត្ន​, ទី​៦-​លោកស្រី ទេព សុ​ទ្ធី​, ទី​៧-​លោក កង គឹ​ម​ហាក់ ទី​៨- លោក ជីវ កត្តា ទី​៩-​លោក ច័ន្ទ សិលា ទី​១០-​លោក សុ​ន ឆ័​យ ទី​១១-​លោក តា​វ គឹ​ម​ឈ​ន​, ទី​១២- លោក វ៉ា សា​ម៉ុ​ន​, ទី​១៣-​លោក ស៊ុន សុ​ភ័​ក្រ និង​ចុង​ក្រោយ​ទី​១៤-​គឺ​លោកស្រី លី ស្រី​វី​ណា​៕ ដោយ ៖ អ៊ា​ង ប៊ុ​ន​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ