កំពូលហោចិនសែបានទស្សន៍ទាយថា នៅថ្ងៃសុក្រនេះជាពេលវេលានាំលាភធំប្រមូលផ្តុំហូរចូលពេញៗផ្ទះ ណែនៗកាបូបអ្នកកើតឆ្នាំសំណាងទាំង៦ ម្សាញ់ រោង រកា ជូត ខាល ច ធ្វើការងារអ្វីក៏បានសម្រេចដូចបំណងប្រាថ្នា ពណ៌នាំសំណាង ក្រហម, លេខនាំលាភ ២៦៩ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានទទួលផលធំធេង មាសប្រាក់ចូលមកគ្រប់ទិសទី ។ ចំណែកអ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញលើសលប់ ឯអ្នកធ្វើការនៅតាមស្ថាប័ននានាក៏ជោគជ័យហួសពីការរំពឹងទុក ។
ឆ្នាំម្សាញ់ ដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតមានជោគមានជ័យមានសិរីសួស្តីបវរមហាប្រសើរ ហើយដំណើរជីវិតមានភាពសុខដុមគាប់ប្រសើរណាស់ នៅថ្ងៃព្រហស្បតិ៍នេះបើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់លើសលប់ ។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពផ្អែមល្ហែមរកគ្នាជានិច្ច ។
ឆ្នាំរោង លាភធំចាំងចូលក្នុងជីវិតមានហុងស៊ុយល្អង៉ូវហេងឡើងខ្លាំងសម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលមកជុំទិស ។ តាមជើងលេខបានកំណត់ថា នៅថ្ងៃព្រហស្បតិ៍នេះប្រុសស្រីកើតឆ្នាំរោងនឹងមានលាភមានជ័យលុយធំចូលមកហៀរដៃ ពេញៗកាបូប ប៉ងប្រាថ្នាអ្វីបានសម្រេចដូចបំណងពិតជាប្រសើរណាស់ ។
ឆ្នាំរកា លាភធំចាំងចូលក្នុងជីវិតមានហុងស៊ុយល្អង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយ និងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នា ។ តាមជើងលេខបានកំណត់ថា អ្នកកើតឆ្នាំនេះនៅថ្ងៃព្រហស្បតិ៍ស្អែកនេះមានលាភមានជ័យលុយធំចូលមកណែនៗកាបូប និងជាអ្នកឆ្លាតវៃធ្វើអ្វីក៏សម្រេចផល ។
ឆ្នាំជូត លាភធំចាំងចូលក្នុងជីវិត មានហុងស៊ុយល្អ ង៉ូវហេងឡើងខ្ពស់ សម្បូរលុយចាយ និងមានលាភធំដទៃទៀតចូលមកហូរហែ ។ តាមជើងលេខបានកំណត់ថា អ្នកកើតឆ្នាំជូតនៅថ្ងៃព្រហស្បតិ៍ស្អែកនេះនឹងមានលាភមានជ័យលុយធំចូលមកហៀរដៃ និងជាអ្នកមានបញ្ញាវាងវៃអាចសម្រេចរាល់ការងារបានល្អប្រសើរ ។
ឆ្នាំខាល រាសីឡើងខ្ពស់ត្រដែតមានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច ។ នៅថ្ងៃព្រហស្បតិ៍នេះបើលោកអ្នកចង់ពឹងពាក់ឬខ្ចីបុលប្រាក់ពីអ្នកណារមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ច ឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។ ឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែការយល់ចិត្តគ្នាល្អណាស់ ។
ឆ្នាំច ពណ៌នាំសំណាងមាស នៅថ្ងៃព្រហស្បតិ៍នេះ ជាឱកាសមាសឱកាសប្រាក់ មានលាភមានជ័យមានលុយចូលហូរហៀរ ។ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទី រីឯអ្នករកស៊ីជួញដូរវិញកាក់កបកាន់តែខ្លាំង បើមានការបើកមុខរបរថ្មីផងគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសស្អែកនេះ ។ សាន សារិន
ចែករំលែកព័តមាននេះ