ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​បង្ហោះ​វី​ដេ​អូ​ក្លែងក្លាយ​ពី​ការ​បន្លំ​សន្លឹក​ឆ្នោត​(វីដេអូ)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុម​លោក​ដូ​ណា​ល់ ​ត្រាំ ​ពិតជា​មិន​ព្រម​ព្រ​លែងដៃ​មែន​។ មួ​យស​ប្ដា​ហ៍​ហើយ​ក្រោយ​ការ​ប្រកាស​ពី​ជ័យជម្នះ​របស់​គូប្រជែង​លោក​ចូ​បៃ​ដិ​ន ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក ប្រធានាធិបតី​បច្ចុប្បន្ន​លោក​ដូ​ណា​ល់ ​ត្រាំ នៅ​បន្ត​ការ​តវ៉ា…

សហរដ្ឋអាមេរិក ៖ ក្រុម​លោក​ដូ​ណា​ល់ ​ត្រាំ ​ពិតជា​មិន​ព្រម​ព្រ​លែងដៃ​មែន​។ មួ​យស​ប្ដា​ហ៍​ហើយ​ក្រោយ​ការ​ប្រកាស​ពី​ជ័យជម្នះ​របស់​គូប្រជែង​លោក​ចូ​បៃ​ដិ​ន ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក ប្រធានាធិបតី​បច្ចុប្បន្ន​លោក​ដូ​ណា​ល់ ​ត្រាំ នៅ​បន្ត​ការ​តវ៉ា ​និង​ចោទប្រកាន់​ពី​ការ​ក្លែងបន្លំ​សន្លឹក​ឆ្នោត ដោយ​លោក​រហូត​ដល់​បង្ហោះ​តាម ​TWITTER ​នូវ​ព័ត៌មាន​ក្លែងក្លាយ​នានា រួម​ទាំង​វី​ដេ​អូ​ក្លែងក្លាយ​ពី​ការ​បន្លំ​សន្លឹក​ឆ្នោត​ផង​។

កាលពី​ថ្ងៃ​ទី​១១ ខែ​​វិច្ឆិកា ឆ្នាំ ២០២០ លោក​ត្រាំ​បាន​បង្ហោះ​តាម ​TWITTER​ នូវ​វី​ដេ​អូ​មួយ ដោយ​​ក្នុង​វី​ដេ​អូ​នោះ​គេ​ឃើញ​បណ្ដា​និយោជិត​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​កំពុ​​ង​ប្រមូល​បណ្ដា​សន្លឹក​ឆ្នោត​មាន​សុពលភាព​នា​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា គឺ​ក្រោយ​ការ​បោះ​ឆ្នោត​១​ថ្ងៃ​។

សម្រាប់​លោក​ដូ​ណា​ល់​ ត្រាំ​ថា ​នោះ​ជា​ភស្ដុ​តាង​មិន​អាច​ប្រ​កែក​បាន​មួយ​នៃ​ភាព​មិន​ប្រក្រតី ដែល​លោក​នៅ​មិន​ទាន់​បង្ហាញ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក៏​ទោះបី​មាន​បណ្ដឹងតវ៉ា​ជា​ច្រើន​ក្ដី​។

តាម​ពិត​ទៅ​លោក​ត្រាំ​មិនមែន ជា​អ្នក​ដំបូង​គេ​ដែល​ផ្សាយ​វី​ដេ​អូ​នេះ​តាម​បណ្ដាញ​សង្គម​ឡើយ​។ ក្នុង​ចំណោម​ពួក​អ្នកគាំទ្រ​លោក​មាន​អ្នក​ចែកចាយ​ច្រើន​រួច​មក​ហើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ