ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​​ជន​សង្ស័យ​៣នាក់​​​លាក់​ដាវសាមូរ៉ៃ​​ក្នុង​កែប​ម៉ូតូ​​

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​បន្ទាប់​ពី​ឆែកឆេរ​ឃើញ​ដាវ​សា​មូ​រ៉ៃ​មួយ​ដើម​លាក់​ក្នុង​កែបម៉ូតូ កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ ឧសភា ២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវបែក​ជា​៤

ខេត្តកំពង់ឆ្នាំង ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​បន្ទាប់​ពី​ឆែកឆេរ​ឃើញ​ដាវ​សា​មូ​រ៉ៃ​មួយ​ដើម​លាក់​ក្នុង​កែបម៉ូតូ កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ ឧសភា ២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវបែក​ជា​៤ មុខ​តា​បារាំង ក្នុង​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

លោក​ម៉ា យុន នាយ​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពង់ឆ្នាំង​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់ ១-​ឈ្មោះ​ហិន ពុំ​សាន អាយុ​១៩​ឆ្នាំ ២-​ឈ្មោះ​សុខ តេ​ង​បញ្ញា អាយុ​១៨​ឆ្នាំ និង​៣-​ឈ្មោះ​សោម គឹ​ម ឆាយ អាយុ​១៩​ឆ្នាំ ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ពង្រ ស្រុក​រលា​ប្អៀរ ។

ជនសង្ស័យ​ទាំង​៣​នាក់​បាន​សារភាព​ថា ដាវ​នេះ​ជា​របស់​ឈ្មោះ​ហិន ពុំ​សាន ដែល​គេ​ទិញ​ក្នុង​តម្លៃ​២០​ដុល្លារ ហើយ​ដាក់​តាម​ខ្លួន​បំណង​ទៅ​រាំ​លែង​នៅ​ក្លិប​កម្សាន្ត តែ​ពេល​មក​ដល់​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។ ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្ត ដើម្បី​បន្ត​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។