ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​សភា​ស្និទ្ធ​ប្រជាធិបតេយ្យ​ក្រុង​ហុងកុង​​ទាំងអស់​សុំ​លាលែង

3 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ សមាជិក​សភា​ស្និទ្ធ​ប្រជា​ធិ​បតេ​យ្យ​ក្រុង​ហុងកុង​ទាំងអស់ កាលពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា បាន​ប្រកាស​ពី​ការ​សុំ​លាលែង​របស់​ពួក​គេ​នា​ពេល​ខាង​មុខ ។ ការ​សម្រេចចិត្ត​នោះ​បាន​ត្រូវធ្វើ​បន្ទាប់​ពី​ដក​តំណែង​សមាជិក​សភា​ស្និទ្ធ​ប្រជាធិបតេយ្យ​៤​រូប យោង​​ទៅ​តាម​ច្បាប់​អនុម័ត​ដោយ​ក្រុង​ប៉េ​កាំ​ង ដែល​ច្បាប់​នោះ​អនុញ្ញាត​ឲ្យ​ដក​ចេញ…

ក្រុង​ហុងកុង ៖ សមាជិក​សភា​ស្និទ្ធ​ប្រជា​ធិ​បតេ​យ្យ​ក្រុង​ហុងកុង​ទាំងអស់ កាលពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា បាន​ប្រកាស​ពី​ការ​សុំ​លាលែង​របស់​ពួក​គេ​នា​ពេល​ខាង​មុខ ។

ការ​សម្រេចចិត្ត​នោះ​បាន​ត្រូវធ្វើ​បន្ទាប់​ពី​ដក​តំណែង​សមាជិក​សភា​ស្និទ្ធ​ប្រជាធិបតេយ្យ​៤​រូប យោង​​ទៅ​តាម​ច្បាប់​អនុម័ត​ដោយ​ក្រុង​ប៉េ​កាំ​ង ដែល​ច្បាប់​នោះ​អនុញ្ញាត​ឲ្យ​ដក​ចេញ បណ្ដា​សមា
ជិ​ក​​សភា ដែល​ចាត់​ទុក​ថា​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ ដោយ​មិន​ចាំបាច់​ឆ្លងកាត់​តុលា
ការ ។

ការ​លាលែង​របស់​អ្នក​ទាំងនោះ​ជា​អន្លូង​ចុងក្រោយ​មួយ​លើ​ពួក​ស្និទ្ធ​ប្រជាធិបតេយ្យ ដែល​ជា​​កម្ម​វត្ថុ​នៃ​ការ​វាយប្រហារ​មិន​ឈប់​ឈរ ចាប់តាំងពី​ក្រុង​ប៉េ​កាំ​ង​ដាក់​ឲ្យ​ប្រើ ចាប់តាំងពី​ដំណាច់ខែ​មិថុនា​​មក​នូវ​ច្បាប់​ស្ដី​ពី​សន្តិសុខ​ជាតិ ។ តាំងពីពេល​នោះ​មក​សកម្មជន​ច្រើន​នាក់​បាន​ត្រូវ​ចាប់ខ្លួន ខណៈ​អ្នក​ដទៃ​ៗ​ទៀត​បាន​ជ្រើសរើស​យក​ការ​រត់​ភៀសខ្លួន​រស់នៅ​និរទេស ។

សភា​ក្រុង​ហុងកុង​មាន​សមាជិក​៧០​រូប ដែល​ជ្រើសតាំង​យោង​តាម​ប្រព័ន្ធ ដែល​ធានា​ដល់​សំឡេង​​ភាគច្រើន​របស់​អ្នក​ដែល​ស្និទ្ធ​ក្រុង​ប៉េកាំ​ង ។ មាន​តែ​សមាជិក​សភា​៣៥​រូប​ប៉ុណ្ណោះ​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសរើស​ជា​សាកល​ដោយ​ផ្ទាល់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ