ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​ភស្ដុ​តាង​គ្រប់គ្រាន់​ បណ្ដា​មេធាវី​របស់​​លោក​ត្រាំ ​ជួប​ការ​លំបាក​ក្នុង​តុលា​ការ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រោយ​ការ​ប្រកាស​ពីជ័យជម្នះ​របស់​លោក​ចូ បៃ​ដិ​ន លោក​ដូ​ណា​ល់ ត្រាំ បាន​​សន្យា​ពី​ការ​តវ៉ា​នៅ​តុលាការ ចំពោះ​លទ្ធផលនោះ ដោយ​បរិហារ​ពី​ការ​ក្លែងបន្លំ​ក្នុង​ទ្រង់ទ្រាយ​ធំ។ បញ្ហា​ចោទ​ចំពោះ​ប្រធានាធិបតី​ចប់​អាណត្តិ…

សហរដ្ឋអាមេរិក ៖ ក្រោយ​ការ​ប្រកាស​ពីជ័យជម្នះ​របស់​លោក​ចូ បៃ​ដិ​ន លោក​ដូ​ណា​ល់ ត្រាំ បាន​​សន្យា​ពី​ការ​តវ៉ា​នៅ​តុលាការ ចំពោះ​លទ្ធផលនោះ ដោយ​បរិហារ​ពី​ការ​ក្លែងបន្លំ​ក្នុង​ទ្រង់ទ្រាយ​ធំ។ បញ្ហា​ចោទ​ចំពោះ​ប្រធានាធិបតី​ចប់​អាណត្តិ គឺបណ្ដា​មេធាវី​របស់​លោក មិន​អាច​បង្ហាញ​ពី​ការ​ក្លែង​បន្លំ​ទាំងនេះ ដែល​ពួក​គេ​ប៉ុនប៉ង​ស្រាវជ្រាវ​រក ។ រាល់​នីតិវិធី​របស់​ពួក​គេ​សម្រាប់​ពេល​នេះ ត្រូវ​បាន​បណ្ដា​ចៅក្រម​អា​មេ​រិ​ក​បដិសេធ ។

ដោយសារ​គ្មាន​ភស្ដុ​តាង នៅ​មុខ​តុលាការ សម្រាប់​បណ្ដា​មេធាវី​របស់​លោក​ត្រាំ​ជួប​ការ​អាម៉ាស​ជា​រឿយ​ៗ ។ ស្ត្រី​មេធាវី​ដ៏​ល្បី​មួយ​រូប​បាន​មក​កាន់​តុលាការ​សហ​ពន្ធ​រដ្ឋ​ផេ​ន​ស៊ី​ល​វេ​នៀ ពេល
ក្រុម​​លោក​ត្រាំ ស្នើ​ដល់​តុលាការ​ផ្អាក​ការ​រាប់​សន្លឹក​ឆ្នោត​ដោយ​តវ៉ា​ថា បណ្ដា​អ្នក​សង្កេតការណ៍​របស់​ពួក​សាធារណរដ្ឋ ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូល​ក្នុង​ការិយាល័យ​បោះ​ឆ្នោត ។

បញ្ហា​នេះ​ក្នុង​សវ​នា​ការ​មេធាវី​រូប​នោះ​មិន​មាន​ភ​ស្ដុ្ដ​​តាង​ណាមួយបង្ហាញ​ពី​ឧប្បត្តិ​ហេតុនេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ​ចៅក្រម​បាន​ប្រកាស​ថា ពួក​អ្នក​សង្កេតការណ៍​របស់ពួក​សាធារណរដ្ឋ មិន​ត្រឹម​មាន​វត្តមាន​តែ​មាន​ច្រើន​ជាង​ពួក​អ្នក​សង្កេតការណ៍​របស់​ពួក​ប្រជាធិបតេយ្យ​ទៀត​ផង ។ ចៅក្រម​រូប​នោះ​ជា​ចៅក្រម​តែងតាំង​ដោយ​លោក​ត្រាំ​ផ្ទាល់​ផង ។

ឧទាហរណ៍​មួយទៀត​ក្នុង​តុលាការក្រុង DETROIT រដ្ឋ​មី​ជី​ហ្គេ​ន បណ្ដា​មេធាវី​របស់​លោក​ត្រាំ បាន​ប្ដឹង ព្រោះតែ​បណ្ដា​សន្លឹក​ឆ្នោត​រាប់​ហើយ ត្រូវ​បាន​ផ្ដល់​សុពលភាព​២​ថ្ងៃក្រោយ​កាលបរិច្ឆេទ
កំណត់​ដោយ​ច្បាប់ ។ តែ​ចៅក្រម​សម្រេច​ថា​នោះ​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ ។

ជា​លទ្ធផល​មក​ដល់​ដំណាក់កាល​នេះ ពាក្យបណ្ដឹង​ជាង​១០​ពី​បទ​ក្លែងបន្លំ​និង​ពី​ភាព​មិន​ប្រក្រតី​នានា​ដាក់​ដោយ​សេត​វិមាន​បាន​ត្រូវ​ប​ដិសេ​ធ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ