ប្រទេសហ្វ៊ីលីពីន ៖ ព្យុះទីហ្វុងឈ្មោះ វ៉ាមកូ «VAMMCO» អមដោយភ្លៀងធ្លាក់ខ្លាំងបានវាយ
ប្រហារកាលពីថ្ងៃទី១២ វិច្ឆិកា លើកោះសំខាន់លូហ្សុងរបស់ហ្វ៊ីលីពីន ដែលបណ្ដាលឲ្យមានមនុស្សបាត់បង់ជីវិត និងធ្វើឲ្យស្ទះនៅតាមកន្លែងខ្លះនៃក្រុងម៉ានីល ដែលប្រជាជនរង់ចាំការជួយសង្គ្រោះតាមនាវាប្រឈមមុខនឹងទឹកដែលជន់ឡើងដ៏ខ្ពស់ ។
វ៉ាមកូជាព្យុះទី២១ នាឆ្នាំនេះ នៅហ្វ៊ីលីពីន បន្ទាប់ពីព្យុះឈ្មោះ ហ្គោនី «GONI» ដែលផ្តាច់ជីវិតមនុស្សមនុស្សយ៉ាងតិច២៥នាក់ និងបំផ្លាញផ្ទះសម្បែងច្រើនពាន់ខ្នងក្នុងខែនេះ ។ ការហោះហើររបស់យន្តហោះ និងការដឹកជញ្ជូនសាធារណៈសំខាន់ៗក្នុងទីក្រុងម៉ានីលបានត្រូវផ្អាក ។
រដ្ឋាភិបាលបានផ្អាកការងាររបស់ខ្លួន ហើយបណ្ដាទីផ្សារហិរញ្ញវត្ថុបានត្រូវបិទ ។ ព្យុះទីហ្វុងនោះដែលចុះថមថយកម្លាំងពេលបោកបក់ឆ្លងកាត់កោះសំខាន់របស់ហ្វ៊ីលីពីន ពេលនេះកំពុងតម្រង់មកកាន់ប្រទេសវៀតណាម ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ