ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ដឹងល្បឿន​​លឿន​ប៉ុណ្ណាទេ បុកគ្នា​​​​ខ្ទេចវល់បែបនេះ !

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ រថយន្ត​បាន​រងការខ្ទេច​ខ្ទីរ​មើល​លែងយល់ ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​​ កើតឡើង​កាលពីវេលាម៉ោង០៨​និង​៥០នាទី​​ព្រឹក​ថ្ងៃ​ទី​១២ ​វិច្ឆិកា ​​​នៅ​ចំ​ណុចចន្លោះ​គីឡូម៉ែត្រ​លេខ​137-138​ ស្ថិតក្នុង​​ភូមិ-ឃុំ​ចំការ​ហ្លួង ​ស្រុក​កំពង់​សិលា​ ខេត្ត​ព្រះ​សី​ហនុ…

ខេត្តព្រះសីហនុ ៖ រថយន្ត​បាន​រងការខ្ទេច​ខ្ទីរ​មើល​លែងយល់ ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​​ កើតឡើង​កាលពីវេលាម៉ោង០៨​និង​៥០នាទី​​ព្រឹក​ថ្ងៃ​ទី​១២ ​វិច្ឆិកា ​​​
នៅ​ចំ​ណុចចន្លោះ​គីឡូម៉ែត្រ​លេខ​137-138​ ស្ថិតក្នុង​​ភូមិ-ឃុំ​ចំការ​ហ្លួង ​ស្រុក​កំពង់​សិលា​ ខេត្ត​ព្រះ​សី​ហនុ ។

ប្រភព​បានបន្តថា ​​ករណី​គ្រោះថ្នាក់​ចរាចរណ៍ខាងលើ ​​គឺរវាង​រថយន្ត​ HYUNDAI​ ​ពណ៌​ស​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​-A6958​មាន​ ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ ទៅរាជធានី​​ភ្នំពេញ​ ហើយ​ចាត់ទុក​មាន​សំណាងល្អ​ផងដែរ ដែល​អ្នកបើកបរ​សល់ជីវិតអាចរត់​គេចខ្លួន​បាត់បាន​ ។

​ក្នុងហេតុការណ៍​នេះ ​ឈ្មោះ​អ៊ុ​ក ធា​វេ​ត ភេទ​ប្រុស ​​​​ជាអ្នកបើកបរ​ឱ្យ​​ក្រុមហ៊ុន​វី​រប៊ុ​ន​ថាំ ត្រូវបាន​​រង​របួស​ធ្ងន់ធ្ងរ​ ត្រូវ​កំលាំង​ជំនាញ​ហៅ​ឡានពេទ្យ​ដឹក​បញ្ជូន​អ្នក​រង​របួស​ទៅ​ភ្នំពេញ​ ។ បច្ចុប្បន្ន​ចំពោះ​មុខ​វត្ថុ​តាង​ទាំង​ពី​ត្រូវ​បាន​កំលាំង​ជំនាញ​ស្ទួ​ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា​។

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ