ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីប្រកាសថា ​វ៉ាក់សាំង​​ប្រឆាំង​​កូវីដ​របស់​ខ្លួន​មាន​ប្រសិទ្ធភាព ​៩២%

3 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ប្រទេស​រុ​ស្ស៊ី​ប្រកាស​កាលពី​ថ្ងៃ​ទី​១១ ខែ​​វិច្ឆិកា ឆ្នាំ ២០២០ នេះ​​ថា វ៉ាក់សាំង​ប្រឆាំង​​វីរុស ​COVID-19​ របស់​ខ្លួន​មានឈ្មោះ​ថា…

ប្រទេស​រុ​ស្ស៊ី ៖ ប្រទេស​រុ​ស្ស៊ី​ប្រកាស​កាលពី​ថ្ងៃ​ទី​១១ ខែ​​វិច្ឆិកា ឆ្នាំ ២០២០ នេះ​​ថា វ៉ាក់សាំង​ប្រឆាំង​​វីរុស ​COVID-19​ របស់​ខ្លួន​មានឈ្មោះ​ថា ​SPOUTNIK V មាន​ប្រសិទ្ធភាព​ដល់​៩២%​។ ការ​​ប្រកាស​នោះ​ធ្វើ​ឡើង​២​ថ្ងៃ​ បន្ទាប់​ពី​ក្រុមហ៊ុន​អា​មេ​រិ​ក ​PFIZER ​និង​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់​BIONTECH​ ជា​ដៃគូ​ប្រកាស​ថា វ៉ាក់សាំង​របស់​ពួក​គេ​មាន​ប្រសិទ្ធភាព​ជាង​៩០%​។

មូលនិធិ​វិនិយោគ​ដោយ​ផ្ទាល់​រុ​ស្ស៊ី ​RDIF ដែល​ជា​អ្នក​ផលិត​វ៉ាក់សាំង​នោះ​រួម​ជាមួយ​វិទ្យាស្ថាន​GAMALEYA ​បញ្ជាក់​ថា ក្នុង​ចំណោម​មនុស្ស​១៦.០០០​នាក់ ដែល​ចូលរួម​ក្នុង​ការ​ចាក់​សាក​ល្បង​វ៉ាក់សាំង​នេះ ​ឬ ​PLACEBO២​ដូ​ស មាន​តែ​២០​នាក់​ប៉ុណ្ណោះ​នៅ​ឆ្លង​វីរុស​COVID-19​។ ដូច្នេះ​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​វីរុស​មាន​ទាប​បំផុត ដោយ​ប្រសិទ្ធភាព​ការពារ​មាន​ដល់​៩២% ក្នុង​ចំណោម​មនុស្ស​ដែល​ទទួល​ការ​ចាក់​វ៉ាក់សាំង ​SPOUTNIK V បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ទទួល​ការ​ចាក់ ​PLACEBO​។

ជា​ការ​ប្រៀបធៀប​គ្នា ក្រុមហ៊ុន​ឱសថ​យក្ស​អា​មេ​រិ​ក ​PFIZER និង​ក្រុមហ៊ុន​ដៃគូ​អា​ល្លឺ​ម៉​ង់​BIONTECH ប្រកាស​កាលពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ថា ​មាន​អ្នក​ឆ្លង​៩៤​នាក់ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ចាក់​សាកល្បង​វ៉ាក់សាំង​ពិសោធន៍​របស់​ពួក​គេ ដែល​ថា ​មាន​ប្រសិទ្ធភាព​ជាង​៩០%​។ អត្រា​នោះ​ពិតជា​មាន​ខ្ពស់​ជាង​ប្រសិទ្ធភាព​ត្រឹម​៥០%​ ទាមទារ ដោយ​ទីភ្នាក់ងារ​អា​មេ​រិ​ក​ FOOD AND DRUG ADMINISTRATION ជា​អាជ្ញាធរ​សុខាភិបាល​អា​មេ​រិ​ក សម្រាប់​វ៉ាក់សាំង​ប្រឆាំង​វីរុស​មួយ​។

ចំណែក​មូលនិធិ​ RDIF ​រុ​ស្ស៊ី​បញ្ជាក់​ថា ការ​សាកល្បង​វ៉ាក់សាំង​របស់​ខ្លួន​នឹង​នៅ​បន្ត ក្នុង​រយៈ​ពេល​៦​ខែ​ទៀត ​និង​ថា បណ្ដា​ទិន្នន័យ​ក៏​នឹង​ចេញផ្សាយ​ដែរ ក្នុង​ទស្សនាវដ្ដី​វេជ្ជសាស្ត្រ​អន្តរជាតិ ក្រោយ​ការ​ត្រួតពិនិត្យ​មួយ​មក​។

នាយក​មជ្ឈមណ្ឌល​ GAMALEYA​លោក​ALEXANDRE GUINBOURG​ អះអាង​ថា អាជ្ញាធរ​រុស្ស៊ី​ត្រៀម​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នោះ​ដល់​មនុស្ស​យ៉ាងតិច​១,៥​លាន​នាក់ រហូត​ដល់​ដំណាច់​ឆ្នាំ​នេះ ។ លោក​បញ្ជាក់​ថា ​មនុស្ស​យ៉ាងតិច​១,៥​លាន​នាក់ នឹង​ត្រូវ​ចាក់​វ៉ា​ក់​ក្នុងឆ្នាំនេះ​។ សរុប​ពលរដ្ឋ​យើង​រវាង​ពី​៤០.០០០​ទៅ​៤៥.០០០​នាក់​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ​។ រុ​ស្ស៊ី​គ្រោង​ផលិត​វ៉ាក់សាំង ​SPOUTNIK V ប្រមាណ​ជា​២០០.០០០​ដូ​ស​ក្នុង​ខែវិច្ឆិកា​ និង​១,៥​លាន​ដូ​ស​ក្នុង​ខែធ្នូ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ