ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​អប្សរា​កំពុង​រៀបចំ​អាង​ចម្រោះ​ខ្សាច់​ដើម្បី​ទប់​ដី​កុំ​ឲ្យ​ហូរ​ចូល​ទៅ​ក្នុង​កសិណ

8 ឆ្នាំ មុន

ខេត្តសៀមរាប ​៖ តាម​គម្រោង​អាង​ចម្រោះ​ខ្សាច់ របស់​អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ដើមខែ​មិថុនា ​ខាង​មុខ​នេះ ដែល​មាន​ទំហំ ៩គុណ៣៥ម៉ែត្រ ហើយ អាច​ផ្ទុក​ដីខ្សាច់​បាន​ដល់​ទៅ៣៧០​ម៉ែត្រ​គីប ។​ កសិណ​អង្គរវត្ត ​នឹង​មាន​អាង​ចម្រោះ​

ខេត្តសៀមរាប ​៖ តាម​គម្រោង​អាង​ចម្រោះ​ខ្សាច់ របស់​អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ដើមខែ​មិថុនា ​ខាង​មុខ​នេះ ដែល​មាន​ទំហំ ៩គុណ៣៥ម៉ែត្រ ហើយ អាច​ផ្ទុក​ដីខ្សាច់​បាន​ដល់​ទៅ៣៧០​ម៉ែត្រ​គីប ។​ កសិណ​អង្គរវត្ត ​នឹង​មាន​អាង​ចម្រោះខ្សាច់ពីទឹក ដើម្បី​ទប់​ល្បាក់​ដីខ្សាច់ ដែល​ហូរ​ចាក់​ទៅ​ក្នុង​កសិណ ហើយ​ដែល​អាច​បង្ក​ឲ្យ​កសិណ​អង្គរ​រាក់​ទៅ​ៗ​ ។

នាយកដ្ឋាន​គ្រប់​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​និង​កំពុង​រៀបចំ​អាង​ចម្រោះ​ខ្សាច់​ដ៏​ធំ​មួយ​នេះ ដើម្បី​ការពារ​ភាព​រីក​រាក់ នៃ​កសិណ​អង្គរវត្ត​នេះ​ ។

ការ​ចុះ​ផ្សាយ​ក្នុង​ផេកហ្វេ​ស​ប៊ុ​ក​របស់អាជ្ញាធរ​ជាតិ​អប្សរា​នោះ​បាន​ពន្យល់​ថា អាង​ចម្រោះ​ដីខ្សាច់​ខាងលើ​ នឹង​អាច​ជួយ​ទប់​ខ្សាច់ រួម​និង​កករ​ធូលី​ផ្សេង​ៗ ដែល​តែង​ហូរ​ចូល​ក្នុង​កសិណ​អង្គរ​ជា​រៀង​រាល់​ឆ្នាំ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កសិណ​ឆាប់​រាក់​ទៅ​ៗ ​។

ចំណែក​លោក ភឿ​ង សុ​ឃី​ម អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ប្រាប់​ថា ជា​រៀង​រាល់​ឆ្នាំ​មាន​ល្បាក់​ដីខ្សាច់ និង​កករ​ធូលី​ប្រមាណ​ពី ២០ទៅ​២៥ ម៉ែត្រ​គីប ដែល​ហូរ​ចាក់​ចូល​ទៅ​ក្នុង​កសិណ​អង្គរវត្ត ធ្វើ​ឲ្យ​កសិណ​កាន់តែ​រាក់​ទៅ​ៗ និង​ធ្វើ​ឲ្យ​ទឹក​មិន​ស្អាត​ទៀត​ផង ​។ ​លោក​បន្ត​ថា ខាង​ជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​​កសាង​អាង​ចម្រោះ​ខ្សាច់​នេះ ដើម្បី​ស្រោច​ស្រង់​​កសិណ​អង្គរវត្ត កាលពី​នៅ​សម័យ​ដើម​ ក៏​មាន​អាង​ចម្រោះ​របៀប​នេះ​ដែរ ដែល​អាង​នោះ​ស្ថិត​នៅ ​ច្រក​បញ្ចូល​ទឹក​បារាយណ៍​ខាងលិច ដែល​សព្វថ្ងៃ​គេ​ហៅ​ថា «ត្រពាំង​ខ្យង» ដែល​មាន​តួនាទី ​ធ្វើ​ឲ្យ​ទឹកថ្លា​ មុន​នឹង​ចាក់​បញ្ចូល​ទៅ​ក្នុង​បារាយណ៍ ​។ បច្ចុប្បន្នអាង​ចម្រោះ​ទឹក​នោះ កំពុង​ស្តារ​ឡើង​វិញ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គម្រោង​អាង​ចម្រោះ​ខ្សាច់​​ នៅ​កសិណ​អង្គរវគ្គ ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ ​កំពុង​សាងសង់​នោះ ស្ថិត​នៅ​ច្រក​សំពៅ​លូន ត្រង់​ច្រក​បញ្ចូល​ទឹក​ផ្នែក​ខាងជើង ឆៀង​ខាងលិច​ កសិណ​អង្គរវត្ត ដែល​បែងចែក​ជា​៣​ដំណាក់កាល ឫ​៣​អាង ​៖​
អាង​ទី​១ នៅ​ខាង​មុខ មាន​តួនាទី​សម្រាប់​ទប់​កាក​សំណល់​ដែល​ធ្ងន់​ៗ ដូច​ជា​មែកឈើ​ជាដើម​។
អាង​ទី​២ មាន​រាង​ជា​ធ្មេញរណា ដើរតួ​សំខាន់​ជាងគេ ដែល​ធ្វើ​ឲ្យ​ល្បឿន​ទឹក​ស្ទើរតែ​ស្មើ​សូន្យ ដែល​មាន​កករ​ខ្សាច់ ឫ កករ​តូច​ៗ​ធ្លាក់​រង ក្នុង​អាង​នេះ ពេល​ទឹក​ហៀរ​ពីលើ​ប្រហែល​ពី​០.០៥​ម ទៅ​០.១​ម មុន​នឹង ធ្លាក់​ចូល​អាង​ទឹក និង​អាង។
​ទី​៣ មាន​កម្ពស់​ទាប​ជាង​អាង​ទី​២ បន្ដិច សម្រាប់​រង​កករ​ចុង​ក្រោយ​មុន​នឹង​ហូរ​ចូល​ក្នុង​កសិណ​អង្គរ ​៕