ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បៃ​ដិ​ន​ថា ​គ្មាន​អ្វី​អាច​រារាំង​ការ​ផ្ទេរ​អំណាច​នៅ​​អាមេរិក​បាន​ឡើយ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​ជាប់​ឆ្នោត​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន​ថ្លែង​កាលពី​ថ្ងៃ​ទី​១០​វិច្ឆិកា​ថា គ្មាន​អ្វី​អាច​រារាំង​ការ​ផ្ទេរអំណាច​រវាង​ប្រធានាធិបតី​ចប់​អាណត្តិ និង​អ្នក​បន្តវេន​នៅ​សេត​វិមាន​បាន​ឡើយ ក៏​ទោះបី​លោក​ដូ​ណា​ល់​ត្រាំ នៅ​ក្រាញ​សាកល្បង​តវ៉ា ​និង​មិន​ព្រម​ទទួលស្គាល់ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ដែល​លោក​ជា​អ្នក​ឈ្នះ ដោយ​បរិហារ​ទាំង​គ្មាន​ភស្ដុ​តាង​ពី​ការ​ក្លែងបន្លំ​ក្ដី…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​ជាប់​ឆ្នោត​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន​ថ្លែង​កាលពី​ថ្ងៃ​ទី​១០​វិច្ឆិកា​ថា គ្មាន​អ្វី​អាច​រារាំង​ការ​ផ្ទេរអំណាច​រវាង​ប្រធានាធិបតី​ចប់​អាណត្តិ និង​អ្នក​បន្តវេន​នៅ​សេត​វិមាន​បាន​ឡើយ ក៏​ទោះបី​លោក​ដូ​ណា​ល់​ត្រាំ នៅ​ក្រាញ​សាកល្បង​តវ៉ា ​និង​មិន​ព្រម​ទទួលស្គាល់ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ដែល​លោក​ជា​អ្នក​ឈ្នះ ដោយ​បរិហារ​ទាំង​គ្មាន​ភស្ដុ​តាង​ពី​ការ​ក្លែងបន្លំ​ក្ដី ។

លោក​បៃ​ដិ​ន​ថ្លែង​បែប​នេះ ក្នុង​សុន្ទរកថា​មួយ​នៅ​រដ្ឋ​ដឺ​ឡា​វ៉ា កន្លែង​ដែល​ក្រុម​របស់​លោក​កំពុង​រៀបចំ​បង្កើត​រដ្ឋការ​ថ្មី​មួយ សម្រាប់​បន្តការងារ​ចាប់ពី​ថ្ងៃ​ទី​២០​មក​រា ជា​ថ្ងៃ​ផ្ទេរតំណែង​ប្រធានា​ធិបតី​។ លោក​ថា​យើង​ប្រញាប់​បោះ​ជំហាន​ទៅ​មុខ ដោយ​រៀបចំ​ទុក​ឲ្យ​ហើយ​រដ្ឋការ​របស់​យើង និង​ពិនិត្យ​ថា​តើ​យើង​នឹង​ជ្រើសរើស​នរណា​ខ្លះ សម្រាប់​បណ្ដា​តំណែង​ក្នុង​រដ្ឋបាល​ថ្មី ហើយនឹង​គ្មាន​អ្វី​អាច​រារាំង​រឿង​នោះ​ឡើយ​។ លោក​បន្ត​ថា ប្រការ​ដែល​លោក​ត្រាំ​នៅ​តែ​មិន​ព្រម​ទទួល​ស្គាល់​ជ័យជម្នះ​របស់​យើង​គឹ​ជា​រឿង​គួរ​ឲ្យ​ធុញ​មួយ​។

លោក​POMPEO​សន្យា​ពី​ការ​ឆ្លងកាត់​សន្សឹម​ៗ​ទៅ​រក​អាណត្តិ​ទី​២​របស់​លោក​ត្រាំ រដ្ឋមន្ត្រី​​ការ​បរទេស​អា​មេ​រិ​ក លោក​MIKE POMPEO បាន​បដិសេធ​កាលពី​ថ្ងៃ​ទី​១០​វិច្ឆិកា មិន​ទទួលស្គាល់​ជ័យជម្នះ របស់​លោក​ចូ​បៃ​ដិ​ន​ដោយ​សន្យា​ពី​ការ​ឆ្លងកាត់​ដោយ​សន្សឹម​ៗ ឆ្ពោះទៅ​រក​អាណត្តិ​ទី​២ របស់​លោក​ដូ​ណា​ល់​ត្រាំ​។

ពេល​សួរ​ពី​បណ្ដា​វិធានការ​ដែល​ប្រកាន់​យក ដោយ​ក្រសួងការបរទេស​អា​មេ​រិ​ក ជា​ក្រសួង​គន្លឹះ​មួយ​ខាង​សន្តិសុខ​ជាតិ ដើម្បី​សម្រួល​ដល់​ការ​ឆ្លងកាត់​ជាមួយ​បណ្ដា​ក្រុម​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត លោក​POMPEO​ឆ្លើយ​ថា នឹង​មានការ​ឆ្លងកាត់​ដោយ​សន្សឹម​ៗ​ឆ្ពោះទៅ​រក​អាណត្តិ​ទី​២​របស់​រដ្ឋការ​លោក​ត្រាំ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​លោក​បន្ត​ថា យើង​នឹង​រាប់​បណ្ដា​សំឡេង​ទាំងអស់ ហើយ​លោក​អះអាង​ថា បណ្ដា​មេដឹកនាំ​លើ​ពិភពលោក​ទាំងមូល សុទ្ធតែ​ដឹង​ថា នោះ​ជា​ដំណើរការ​ស្របច្បាប់​មួយ ដែល​ត្រូវការ​ពេលវេលា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ