ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ឆក់​យក​ជីវិត​​មនុស្ស​​នៅ​អឺរ៉ុ​ប​​ កើន​ដល់​ជាង​៣​សែន​នាក់ហើយ

3 ឆ្នាំ មុន

ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 ៖ យោង​តាម​តុល្យការ​របស់​រ៉​យ​ទ័​រ​ផ្អែក​លើ​ប្រភព​ផ្លូវការ​នានា​​ថា ចំនួន​អ្នក​​បាត់​បង់​ជីវិត​ដោយសារ​វីរុស ​COVID-19 ​គិតដល់​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ ២០២០​នេះ…

ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 ៖ យោង​តាម​តុល្យការ​របស់​រ៉​យ​ទ័​រ​ផ្អែក​លើ​ប្រភព​ផ្លូវការ​នានា​​ថា ចំនួន​អ្នក​​បាត់​បង់​ជីវិត​ដោយសារ​វីរុស ​COVID-19 ​គិតដល់​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ ២០២០​នេះ ​មាន​លើស​ពី​៣០០.០០០​នាក់​ហើយ​នៅ​អឺរ៉ុប​។

ជិត​១​ភាគ​៤​នៃ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​ដោយសា​រវីវុស​នោះ​លើ​ពិភពលោក​ទាំង​ជាង​១,២​លាន​នាក់ ​គឺ​នៅ​ក្នុង​ទ្វីបអឺរ៉ុប ខណៈ​អឺ​រ៉ុ​ប​តំណាង​ឲ្យ​តែ​១០%​ នៃ​ចំនួន​ប្រជាជន​សរុប​លើ​ពិភពលោក​។ លើ​ពិភពលោក​ចំនួន​អ្នក​ឆ្លង​វីរុស​នោះ មក​ដល់​ថ្ងៃ​ទី​១០ ​វិច្ឆិកា ​មាន​ដល់​ជាង​៥១,៤​លាន​នាក់​ និង​អ្នក​បាត់​បង់​ជីវិត​​ជាង​១,២៧​លាន​នាក់​។

ប្រទេស​បារាំង​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​បាន​កើន​ដល់​ជាង​១,៨២​លាន​នាក់​ហើយ​អ្នក​​បាត់​បង់​ជីវិត​​កើន​ដល់​៤២.២០៧​នាក់​។ រុ​ស្ស៊ី​ចំនួន​អ្នក​ឆ្លង​កើន​ដល់​ជាង​១,៨២​លាន​នាក់ អ្នក​បាត់​បង់​ជីវិត​​៣១.១៦១​នាក់​។ អេ​ស្ប៉ា​ញ​ចំនួន​អ្នក​ឆ្លង​កើន​ដល់​សរុប​១.៣៩៨.៦១៣​នាក់​ និង​អ្នក​បាត់​បង់​ជីវិត​ឡើង​ដល់​៣៩.៧៥៦​នាក់​។

ប្រទេស​អង់គ្លេស​នា​ថ្ងៃ​ទី​១០ ​វិច្ឆិកា​ កត់សម្គាល់​ឃើញ​អ្នក​បាត់​បង់​ជីវិត​ថ្មី​៥៣២​នាក់ ហើយ​អ្នក​ឆ្លង​ថ្មី​មាន​២០.៤១២​នាក់​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។ អ៊ីតា​លី​មាន​អ្នក​ឆ្លង​ថ្មី​នា​ថ្ងៃ​ទី​១០​វិច្ឆិកា​ដល់​៣៥.០៩៨​នាក់ ២៤​ម៉ោង​ចុង​ក្រោយ​នេះ នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ឡើង​ដល់​៩៩៥.៤៦៣​នាក់​និង​អ្នក​បាត់​បង់​ជីវិត​៤២.៣៣០​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ