ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​ជាន់​ខ្ពស់​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ទទួល​មរណភាព​​ ព្រោះ​តែ​​ឆ្លង​កូវីដ

3 ឆ្នាំ មុន

ប៉ា​ឡេ​ស្ទី​ន ៖ វិមាន​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​គូសបញ្ជាក់​ប្រាប់​AFP​ថា អគ្គលេខាធិការ​អង្គការ​រំដោះ​ប៉ា​ឡេ​ស្ទី​ន ដែល​គេ​ស្គាល់​ច្បាស់​លើ​ពិភពលោក លោក​SAEB ERAKAT បាន​ទទួល​មរណ​ភាព​ហើយ​កាលពី​ថ្ងៃ​ទី​១០​វិច្ឆិកា ក្រោយ​ពី​លោក​ឆ្លង​វីរុស​COVID-19 ក្នុង​ជន្មាយុ​៦៥​ឆ្នាំ​។…

ប៉ា​ឡេ​ស្ទី​ន ៖ វិមាន​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​គូសបញ្ជាក់​ប្រាប់​AFP​ថា អគ្គលេខាធិការ​អង្គការ​រំដោះ​ប៉ា​ឡេ​ស្ទី​ន ដែល​គេ​ស្គាល់​ច្បាស់​លើ​ពិភពលោក លោក​SAEB ERAKAT បាន​ទទួល​មរណ​ភាព​ហើយ​កាលពី​ថ្ងៃ​ទី​១០​វិច្ឆិកា ក្រោយ​ពី​លោក​ឆ្លង​វីរុស​COVID-19 ក្នុង​ជន្មាយុ​៦៥​ឆ្នាំ​។

ជា​អ្នកមាន​បញ្ហា​សួត​ធ្ងន់ធ្ងរ​ស្រាប់​លោក​SAEB ERAKAT​បាន​ទទួលមរណភាព ក្នុង​មន្ទីរពេទ្យ​HADASSAH​ក្រុង​ហ្សេ​រុយ​សា​ឡឹម ជា​កន្លែង​លោក​ចូល​តាំងពី​ថ្ងៃ​ទី​១៨​តុលា​មក​។ មន្ទីរពេទ្យ​នោះ​ដែល​ព្រម​ទទួល​ព្យាបាល​លោក តាម​សំណើ​របស់​បណ្ដា​អ្នក​ទទួលខុសត្រូវ​នៃ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន ពេល​នោះ​ចាត់​ទុក​ថា​ជា​ការ​ប្រថុយ​មួយ​ដែល​ទទួល​ព្យាបាល​លោក​ERAKAT ជា​អ្នក​មាន​​បញ្ហា​សួត​ធ្ងន់ធ្ងរ​ស្រាប់​។ ពេល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ លោក​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ចាំ​បាច់​ត្រូវ​ប្រើ​ជំនួយ​អុក​ស៊ីហ្សែ​ន​។

លោក​ERAKAT​ជា​អ្នក​ទទួលខុសត្រូវ​ប៉ា​ឡេ​ស្ទី​ន​មួយ​រូប ក្នុង​ចំណោម​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​ដែល​គេ​ស្គាល់​នៅ​បរទេស​។ លោក​រស់នៅ​ក្នុង​ទីក្រុង​ហ្សេ​រី​កូ​ក្នុង​តំបន់​ស៊ី​ស​ហ្ស៊​ក​ដា​នី ស្ថិត​ក្រោម​ការ​កាន់​កាន់​របស់​អ៊ីស្រា​អែ​ល មាន​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ប្រមាណ​ជាង​២,៨​លាន​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ