ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​សាកល្បង​ដ្រូ​នតា​ក់សី​ុ​កណ្ដាល​ក្រុង​

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ក្រសួង​ដែនដី​ហេដ្ឋារចនាសម្ព័ន្ធ​និង​ដឹក​ជញ្ជូន​កូរ៉េ​ខាងត្បូង ប្រកាស​កាលពី​ថ្ងៃ​ទី​១១ ខែ​​វិច្ឆិកា​ ឆ្នាំ​២០២០ ​ថា កូរ៉េ​ខាងត្បូង​បាន​សាកល្បង​សេវាកម្ម​តាក់​ស៊ីអាកាស​គ្មាន​អ្នកបើកបរ​នៅ​ក្រុង​សេ​អ៊ូ​ល រដ្ឋធានី​របស់​ប្រទេស ខណៈ​ដែល​ខ្លួន​ស្វែងរក​ធ្វើ​ពាណិជ្ជកម្ម​សេវាកម្ម​ចល័ត​តាម​ផ្លូវអាកាស​ក្នុង​តំបន់​ទីក្រុង…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ក្រសួង​ដែនដី​ហេដ្ឋារចនាសម្ព័ន្ធ​និង​ដឹក​ជញ្ជូន​កូរ៉េ​ខាងត្បូង ប្រកាស​កាលពី​ថ្ងៃ​ទី​១១ ខែ​​វិច្ឆិកា​ ឆ្នាំ​២០២០ ​ថា កូរ៉េ​ខាងត្បូង​បាន​សាកល្បង​សេវាកម្ម​តាក់​ស៊ីអាកាស​គ្មាន​អ្នកបើកបរ​នៅ​ក្រុង​សេ​អ៊ូ​ល រដ្ឋធានី​របស់​ប្រទេស ខណៈ​ដែល​ខ្លួន​ស្វែងរក​ធ្វើ​ពាណិជ្ជកម្ម​សេវាកម្ម​ចល័ត​តាម​ផ្លូវអាកាស​ក្នុង​តំបន់​ទីក្រុង នា​ឆ្នាំ​២០២៥​។

ក្រសួង​នោះ​និយាយ​ថា រដ្ឋាភិបាល​បាន​សាកល្បង​ដ្រូ​នតា​ក់ស៊ី​៦​គ្រឿង​នៅ​តំបន់​ YEOUIDO​ ភាគ​ខាងលិច​ទីក្រុង​សេ​អ៊ូ​ល​។ នេះ​ជា​លើក​ដំបូង​ដែល​ប្រទេស​នោះ​ធ្វើតេស្ត​សេវាកម្ម​បែប​នោះ ក្នុង​ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើន​។ ការ​សាកល្បង​ប្រហាក់ប្រហែល​គ្នា​នោះ ធ្លាប់​បាន​ធ្វើ​នៅ​តាម​ទីតាំង​សាកល្បង​នានា នៅ​ INCHEON​ ខាងលិច​ក្រុង​សេ​អ៊ូ​ល និង​នៅ ​YEONGWOL​ចម្ងាយ​២០០​គីឡូម៉ែត្រ​ខាងលិច​រដ្ឋធានី​។

ដ្រូ​នតា​ក់ស៊ី​ទាំង​៦​គ្រឿង​ដែល​ប្រើ ក្នុង​ការ​សាកល្បង​នៅ​ក្រុង​សេ​អ៊ូ​ល ជា​ដ្រូ​ន​ធុន​EH216​ផលិត​ដោយ​ក្រុមហ៊ុន​តាក់​ស៊ី​អាកាស​គ្មាន​មនុស្ស​បើក​ចិន EHANG​។ ដ្រូ​ន​ទាំងនោះ​និ​មួយ​ៗ​មាន​កៅអី​២​និង​មាន​ទម្ងន់​៦៥០​គីឡូក្រាម​៕ ដក​ស្រង់​ចេញពី​វេបសាយ  ៖ yna

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ