ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដឹកនាំ​រឿង​កា​ណា​ដា​ចែករំលែក​ទេព​កោសល្យ​នៅ​កម្ពុជា​តាម​រយៈ​ផលិត​ខ្សែភាពយន្ត​រឿង « សង្គ្រាម​បងប្អូន »

8 ឆ្នាំ មុន

រា​ជ​ធានី​ភ្នំពេញ ៖ អ្នកដឹកនាំ​រឿង​ជនជាតិ​កា​ណា​ដា លោក Ken Simpson បាន​ចែករំលែក​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​សហការ​ផលិត​ខ្សែភាពយន្ត​រឿង «​សង្គ្រាម​បងប្អូន​» ។

រា​ជ​ធានី​ភ្នំពេញ ៖ អ្នកដឹកនាំ​រឿង​ជនជាតិ​កា​ណា​ដា លោក Ken Simpson បាន​ចែករំលែក​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​សហការ​ផលិត​ខ្សែភាពយន្ត​រឿង «​សង្គ្រាម​បងប្អូន​» ។

Simpson ក្នុង​នាម​ជា​អ្នក​ផលិតភាព​យន្ត គឺ​យល់​ច្បាស់​ពី​ចំណុច​សំខាន់ ពី​សភាព​យ៉ាង​ស្មុគស្មាញ​នៃ​ការ​ថត​ភាពយន្ត និង​យល់​យ៉ាង​ច្បាស់​ពី​ការ​ប្រើ​បច្ចេកវិទ្យា​នៃ​ឧបករណ៍​ថតកុន និង​ការ​ស្រមើស្រមៃ​លើ​ឈុត នីមួយ​ៗ ។ ការ​ប្រឹងប្រែង​របស់​លោក​ទៅ​លើ​ការ​បង្កើត​ល្បិច ថ្មី​ៗ​នៃ​ការ​ថត និង​ការ​យល់​ច្បាស់​លើ​ឈុត នីមួយ​ៗ រួម​ទាំង​ការ​ពូកែ​ដឹកនាំ​រឿង កាត់ត និង​រចនា ទើប​ភាពយន្ត​ថ្មី​នេះ​លេច​ចេញ​ជា​រូបរាង​មក​ជាមួយ​លទ្ធផល​ដ៏​ឥត​ខ្ចោះ ។

រដូវក្តៅ​ក្នុង​ឆ្នាំ​២០១៣ ជា​ឆ្នាំ​ដែល​ភាពយន្ត​ដំបូង​របស់​លោក Simpson បាន​ចាក់​បញ្ចាំង គឺ​ខ្សែភាពយន្ត​រឿង Headcase ជា​ខ្សែភាពយន្ត​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Seattle True Independent Film Festival នៅ​ទីក្រុង Toronto ប្រទេស​កា​ណា​ដា ។ នៅ​ដើមឆ្នាំ​២០១៤ លោក Simpson បាន​ដឹកនាំ​ផលិតភាព​យន្ត​ឯកសារ​មួយ​មាន​ចំណងជើង​ថា The Trouble with Dying ជា​សាច់​រឿង​និយាយ​ពី​ភាព​ចម្រូងចម្រាស ការ​ធ្វើ​អត្តឃាតផល​​ប៉ះ​ពាល់​ដល់​សង្គម និង​នយោបាយ​នៅ​ក្នុង​ប្រទេស​កា​ណា​ដា ។ The Trouble with Dying សម្តែង​ដោយ Christopher Plummer ដែល​គាត់​ជា​តារា​សម្តែង​ម្នាក់​ធ្លាប់​បាន​ទទួល​ពានរង្វាន់ Academy Award ។ The Trouble with Dying បាន​ចាក់​ផ្សាយ​ទូ​ទាំង​ប្រទេស​កា​ណា​ដា តាម​រយៈ​ទូរទស្សន៍ Vision TV ។

លោក Simpson និយាយ​ថា «​ខ្ញុំ​ពិតជា​រំភើប​យ៉ាង​ខ្លាំង​ចំពោះ​ខ្សែភាពយន្ត «​សង្គ្រាម​បងប្អូន​» ព្រោះ​តាម​រយៈ​ខ្សែភាពយន្ត​នេះ​ខ្ញុំ​អាច​ចែករំលែក​ទេ​ព្យ​កោសល្យ និង​ភាព​ប៉ិន​ប្រសប់​របស់ខ្ញុំ​ផ្នែក​វិស័យ​សិល្បៈ​ទៅ​ក្នុង​តំបន់ ហើយ​នេះ​ជា​ជា​កិត្តិយស​ដ៏​ធំ​មួយ​សម្រាប់​ខ្ញុំ​» ។

លោក Simpson បាន​កោតសរសើរ​ពី​ទេព​កោសល្យ និង​ក្រមសីលធម៌​ការងារ​របស់​តារា​សម្តែង​ដែល​បាន​ចូលរួម​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត​មួយ​នេះ ។
រឿង «​សង្គ្រាម​បងប្អូន​» ដែល​ជា​ការ​សហការ​ផលិត​រវាង​ទូរទស្សន៍ CTN និង​បណ្តាញ​ទូរទស្សន៍ GMA 7 របស់​ប្រទេស​ហ្វ៊ី​លី​ពី​ន ពេល​នេះ​កំពុង​មមាញឹក​ថត​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា និង​ហ្វ៊ី​លី​ពី​ន ។

ខ្សែភាពយន្ត​រឿង «​សង្គ្រាម​បងប្អូន​» សម្តែង​ដោយ​តារា​ហ្វ៊ី​លី​ពី​ន Mikael Daez និង Andrea Torres រួម​ជាមួយ​តារា​សម្តែង​ជើង​ចាស់​របស់​កម្ពុជា លោក ទេព រិ​ន​ដា​រ៉ូ និង តារា​កំពុង​រះ កញ្ញា ថន ស្រី​ណៃ និង​លោក ខាត់ វ៉ៃ​ហាំ​ង ។

ដោយ​យោង​ទៅ​តាម​គំនិត​របស់​អ្នកស្រី​ប៉ុ​ល ពិសី ដែល​ជា​អ្នកនិពន្ធ​ផលិតកម្ម​ភូមិ​ពេជ្រ លោក Simpson និង Romily Belcourt ក៏​បាន​រួម​គ្នា​និពន្ធ​រឿង «​សង្គ្រាម​បងប្អូន​» នេះ​ឡើង ៕