ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​ម៉ា​ដា​ហ្គា​ស្កា​របោះ​ឆ្នោត​ដកហូត​តំណែង​ប្រធានាធិបតី

8 ឆ្នាំ មុន

បណ្តា​សមាជិក​សភា​ម៉ា​ដា​ហ្គា​ស្ការ​កាលពី​យប់​ថ្ងៃ​ទី​២៦ ឧសភា បាន​បោះ​ឆ្នោត​ដោយ​សំឡេង​ភាគច្រើន​ដកហូត​តំណែង​ប្រធានាធិបតី​ពី​លោក HERY RAJAONARIMAMPIANINA ដែល​ទទួល​ការ​ចោទ

បណ្តា​សមាជិក​សភា​ម៉ា​ដា​ហ្គា​ស្ការ​កាលពី​យប់​ថ្ងៃ​ទី​២៦ ឧសភា បាន​បោះ​ឆ្នោត​ដោយ​សំឡេង​ភាគច្រើន​ដកហូត​តំណែង​ប្រធានាធិបតី​ពី​លោក HERY RAJAONARIMAMPIANINA ដែល​ទទួល​ការ​ចោទប្រកាន់​ជា​ពិសេស​ថា រំលោភ​បំពាន​លើ​រដ្ឋធម្មនុញ្ញ ដែល​បែប​នេះ​អាច​ឱ្យ​ប្រទេស​ដែន​កោះ​ដ៏​ធំ​នោះ​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ថ្មី​មួយ ។

តុលាការ​រដ្ឋធម្មនុញ្ញ​ពេល​នេះ​ត្រូវ​អនុម័ត​លើ​ភាព​ត្រឹមត្រូវ​ឬ​អត់​ចំពោះ​ការ​ដកហូត​តំណែង​ប្រធានាធិបតី ដោយ​សមាជិក​សភា​១២១​រូប ហើយ​មាន​អ្នក​ជំទាស់​តែ​៤​រូប​ក្នុង​ចំណោម​សមាជិក​សភា​ទាំង​១២៥​រូប​ដែល​ចូលរួម​បោះ​ឆ្នោត​។ សភា​ម៉ា​ដា​ហ្គា​ស្ការ​មាន​សមាជិក​ទាំងអស់​១៥១​រូប ។ សំឡេង​ភាគច្រើន​២​ភាគ​៣ សម្រាប់​ការ​ដកហូត​តំណែង​ប្រធានាធិបតី​មាន​១០១​សំឡេង​។ លោក HERY RAJAONARIMAMPIANINA កាលពី​ខែធ្នូ ឆ្នាំ​២០១៣ ធ្លាប់​អះអាង​ថា ប្រទេស​ម៉ា​ដា​ហ្គា​ស្ការ ទីបំផុត​អាច​ចេញ​ផុត​ពី​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដែល​ប្រទេស​នេះ​ជួប​ប្រទះ​តាំងពី​ការ​ផ្តួលរំលំ​ប្រធានាធិបតី​លោក RAVALOMONANA ដោយ​អភិបាល​រដ្ឋធានី​អង់​តា​ណា​រី​វ៉ូ លោក ANDRY RAJOELINA ពី​ឆ្នាំ​២០០៩ មក ៕