Microsoft នាំ​យក Cortana​ទៅ​កាន់​កម្មវិធី Android​និង​iOS


ក្រុមហ៊ុន Microsoft ថ្មី​ៗ​នេះ​បាន​ប្រកាស​ជា​ផ្លូវការ​ថា ខ្លួន​នឹង​នាំ​យក​Cortana​ទៅ​កាន់​ពិភព​កម្មវិធី Android និង iOS ហើយ​កម្មវិធី​ជំនួយការ​ឆ្លាត​វៃ​នេះ​នឹង​បង្ហាញ​វត្ត​មាននៅ​លើ Google Play នៅ​ចុងខែ​មិថុនា ។

ក្រុមហ៊ុន Microsoft កត់​សម្គាល់ថា ការ​ធ្វើ​អាជីវកម្ម​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android នឹង​ជួយ​សម្រួល​ដល់​អ្នក​ប្រើប្រាស់​ទាំងអស់​ក្នុង​ការ​ចែករំលែក​បទ​ពិសោធន៍ ថ្មី​ៗ​ជាមួយ​ជំនួយការ​ផ្ទាល់ខ្លួន​ដែល​រង់ចាំ​បម្រើ​លោក​អ្នក​គ្រប់ពេលវេលា​ទាំងអស់​ដូច​ជា ការ​រំឭក​ពី​ការ​ទិញ​ទំនិញ​នៅ​ហាង​ចុង​ស​ប្តា​ហ៍ ការ​ណាត់ជួប​ជាមួយ​ភ្ញៀវ ពិសេស​ឈ្វេងយល់​ពី​ចំណេះដឹង​ជុំវិញ​ពិភពលោក និង​ការ​ស្រាវជ្រាវ​ជា​ច្រើន​ទៀត​របស់​កម្មវិធី Cortana នេះ ។

បន្ទាប់​ពី​ទិញ​អាជ្ញាប័ណ្ណ​អាជីវកម្ម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ពី​ក្រុមហ៊ុន​ហ្វាំ​ង​ឡង់ Nokia រួច​មក​ក្រុមហ៊ុន Microsoft បាន​ពង្រីក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ដំណើរការ​ប្រព័ន្ធ Windows Phone របស់​ខ្លួន​ទៅ​កាន់​ពិភពលោក​យ៉ាង​មាន​សន្ទុះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ