ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​ស៊ី​រី​ទម្លាក់​គ្រាប់បែក​នៅ​ខេត្ត​រ៉ា​កា​សម្លា.ប់​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​140​នាក់

8 ឆ្នាំ មុន

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​រី SANA ថា ពួក​បះបោរ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​១៤០​នាក់​បាន​ត្រូវ​ស្លា.ប់​កាលពី​ថ្ងៃ​ទី​២៦ ឧសភា ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​នានា​របស់​កងទ័ព​ស៊ី​រី​នៅ

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​រី SANA ថា ពួក​បះបោរ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​១៤០​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២៦ ឧសភា ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​នានា​របស់​កងទ័ព​ស៊ី​រី​នៅ​ខេត្ត​រ៉ា​កា​ជាទី​តាំងរបស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ភាគ​ខាងជើង​ស៊ី​រី ។

ការ​វាយប្រហារ​ទាំងនោះ​សំដៅលើ​បណ្តា​ទីតាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ក្នុង​និង​ជុំវិញ​មូលដ្ឋាន​អាកាសចរណ៍​តា​បា​កា ជាទី​តាំង​យោធា​សំខាន់​មួយ​ធ្លាក់​ក្នុង​ដៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​ចាត់​ទុក​ក្រុង​រ៉ា​កា​ជា​រដ្ឋធានី​របស់​ពួក​គេ ។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដឹកនាំ​ដោយ​លោក​អា​ប៊ូ​បាក់​អាល់​បា​ដា​ឌី ជា​អ្នកបញ្ជា​លើ​យុទ្ធ​ជន​ជា​ច្រើន​សិប​ពាន់​នាក់​បាន​ប្រកាស​ពី​ទិស​ដៅ​បង្កើត​រដ្ឋ​អ៊ិ​ស្លា​ម​(​កាលី​ហ្វាត)​មួយ​នៅ​អីុ​រ៉ា​ក់​និង​នៅ​ស៊ី​រី ដើម្បី​តស៊ូ​ប្រឆាំង​រដ្ឋាភិបាល​អីុ​រ៉ា​ក់​ដឹកនាំ​ដោយ​ពួក​ស៊ី​អីុ​ត​និង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ស៊ី​រី​លោក​បា​ចា​អាល់​អាសា​ដ។

ក្នុង​លេខ​៩​នៃ​ទស្សនាវដ្តី​ឃោសនា​ជា​ភាសា​អង់គ្លេស​របស់​ខ្លួន​ឈ្មោះ​ថា DABIQ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ចេញផ្សាយ​អត្ថបទ​មួយ​ទាក់ទិន​នឹង​អង្គការ​នោះ ។ ក្នុង​អត្ថបទ​នេះ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​និយាយ​ថា ក្រុម​របស់​គេ​អាច​ត្រៀម​រយៈពេល​១​ឆ្នាំ​ទៀត​ឱ្យ​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ​តាម​រយៈ​ប្រ​ទស​ប៉ា​គី​ស្ថាន ។ ទោះបី​នោះ​ជា​ការ​ឃោសនា​តែ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ហាក់ដូចជា​ចង់ឱ្យ​ការ​ស្រមៃ​នោះ​របស់​គេ​ក្លាយទៅជា​ការ​ពិត ៕