ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​សាលារៀន​​ក្នុង​ឃុំ​ចំនួន​៤ នៅស្រុកព្រៃនប់

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ​មន្ត្រី​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ លោក​ឃាង ភារ​ម្យ​ ​បាន​ឱ្យ​​ដឹង​​កាលពី​​ថ្ងៃ​១០ ​វិច្ឆិកា ឆ្នាំ​​២០២០​ កន្លងទៅនេះ​ថា សាលារៀន​​ក្នុង​​ឃុំ​ចំនួន​​​៤…

ខេត្ត​ព្រះ​សីហ​នុ ៖ ​មន្ត្រី​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ លោក​ឃាង ភារ​ម្យ​ ​បាន​ឱ្យ​​ដឹង​​កាលពី​​ថ្ងៃ​១០ ​វិច្ឆិកា ឆ្នាំ​​២០២០​ កន្លងទៅនេះ​ថា សាលារៀន​​ក្នុង​​ឃុំ​ចំនួន​​​៤ ​នៅ​​ស្រុក​ព្រៃ​នប់​ គឺ​ឃុំ​ព្រៃ​នប់​, ​ឃុំ​ទទួល​ទទឹង​,​ ឃុំ​អូរ​ឧកញ៉ា​ហេង​ និង​ឃុំ​រាម ត្រូវ​បាន​ផ្អាក​ការ​សិក្សា​ជា​បណ្តោះអាសន្ន​ចំនួន​២​ស​ប្តា​ហ៍​ ក្នុង​ពេល​ដែល​ផ្នែក​សុខាភិបាល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស​ក័​លើ​អ្នក​ដែល​បាន​ជួប​ប្រា​ស្រ​យ័​ផ្ទាល់​ជាមួយ​មន្ត្រី​ពាក់​ព​ន្ធ័​នឹង​ព្រឹត្តិការណ៍​ថ្ងៃ​៣​ វិច្ឆិកា ដើម្បី​បង្ការ​ជំងឺ​កូ​វី​ដ​១៩​។

បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​​បាន​បញ្ជាក់​ថា មាន​​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ឃុំ​ទាំង​៤ ដែល​មានការ​ប្រា​ស្រ​យ័​ផ្ទាល់​ជាមួយ​មន្ត្រី​ជាប់​ពាក់​ព​ន្ធ័​ព្រឹត្តិការណ៍​ថ្ងៃ៣​ វិច្ឆិកា ត្រូវ​បាន​នាំ​មក​ធ្វើ​ច​ត្តា​ឡី​ស​ក័​នៅ​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​ក្រុងព្រះសីហនុ ដូច្នេះ​ហើយ​អំឡុង​ពេល​នេះ​ទើប​មានការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​សិក្សា​តាម​សាលារៀន​ក្នុង​ឃុំ​ទាំង​៤​ខាងលើ​​។

មន្ត្រី​អ្នកនាំពាក្យ​ដដែល​​បាន​បញ្ជាក់​​បន្ត​ថា វិធានការ​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្ដីជូនដំណឹង​​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ​ស្ដី​ពី​ការ​ពង្រឹង​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​គ្រឹះស្ថានសិក្សា​ក្នុង​ខេត្ត ដែល​មានការ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ថ្ងៃ​៣​ វិច្ឆិកា ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ