មេដឹកនាំលីប៊ីបានថ្កោលទោសដល់ការគាំទ្ររបស់បារាំងចំពោះក្រុមប្រឹក្សាជាតិលីប៊ី បង្កើតឡើងដោយពួកបះបោរថា ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងលីប៊ី ។
ពួកបះបោរលីប៊ី ពេលនេះកំពុងតែទទួលរងការវាយលុករបស់កងកម្លាំងលោកកាដាហ្វី ដោយពួកគេត្រូវបង្ខំចិត្តបោះបង់ចោលទីលានមួយចំនួន ។ ពួកបះបោរដែលត្រូវវាយបណ្តេញចេញពីទីក្រុង BEN JAWAD បានដកថយទៅ កាន់ទីក្រុង RAS LANOUT ជាទីក្រុងមួយកាន់កាប់ដោយពួកប្រឆាំងលោកកាដាហ្វី ចាប់ពីថ្ងៃទី៤ មីនា មក ។
ដោយសារភាពចលាចលនៅមជ្ឈិមបូពា៌តម្លៃប្រេងកាតបន្តឡើងខ្ពស់នៅអាស៊ី ដោយប្រេងឆៅមួយធុងឡើងដល់លើសពី១០៥ដុល្លារ ហើយ ។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង FRANCE-24 លោកកាដាហ្វី បានចោទប្រកាន់ប្រទេសបារាំងថា ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងលីប៊ី ។ ពេលសួរពីការគាំទ្ររបស់ក្រុងប៉ារីសដល់ក្រុមប្រឹក្សាជាតិលីប៊ី របស់ពួកបះបោរនៅក្រុងបេនហ្គាហ្ស៊ី លោកកាដាហ្វី អះអាងថា នេះជាការជ្រៀតជ្រែកមួយចូលកិច្ចការផ្ទៃក្នុងប្រទេសលោក ៕
ចែករំលែកព័តមាននេះ