ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​បច្ចេកទេស​ប្រើប្រាស់​ភ្លើង​សញ្ញា​ទាក់ទង​នឹង​ការ​បត់​រថយន្ត

8 ឆ្នាំ មុន

ការ​បើកបរ​ដែល​ប្រកបដោយ​សុវត្ថិភាព​គឺជា​ការ​ផ្តល់​ឱកាស​ឲ្យ​អ្នក​ប្រើប្រាស់​ផ្លូវ​ដទៃ​ប៉ាន់ស្មាន​ទុក​ពី​អ្វី​ដែល​រថយន្ត​អ្នក​នឹង​ប្រតិបត្តិ ។ ចំណែក​ការ​ប្រើ​ប្រាស់​ភ្លើង​សញ្ញា​ចរាចរណ៍​

ការ​បើកបរ​ដែល​ប្រកបដោយ​សុវត្ថិភាព​គឺជា​ការ​ផ្តល់​ឱកាស​ឲ្យ​អ្នក​ប្រើប្រាស់​ផ្លូវ​ដទៃ​ប៉ាន់ស្មាន​ទុក​ពី​អ្វី​ដែល​រថយន្ត​អ្នក​នឹង​ប្រតិបត្តិ ។ ចំណែក​ការ​ប្រើ​ប្រាស់​ភ្លើង​សញ្ញា​ចរាចរណ៍​ក៏​ពុំ​មានការ​លំបាក​ប៉ុន្មាន​ដែរ បើ​លោក​អ្នក​អនុវត្ត​វា​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ប្រាកដជា​អាច​ការពារ​បាន​នូវ​ឧប្បត្តិហេតុ​ផ្សេង​ៗ ពីព្រោះ​នៅ​ពេល​លោក​អ្នក​ប្រើ​វា​នឹង​អាច​ផ្តល់​ជា​សញ្ញា​ដល់​យាន​ដទៃ​ទាំង​នៅ​ខាង​មុខ​និង​ក្រោយ​ឱ្យ​បានដឹង​ពី​បំណង​របស់​អ្នកជា​មិន​ខាន ។

ដូចនេះ​សូម​ណែនាំ​ពី​វិធី​ប្រើប្រាស់​ភ្លើង​សញ្ញា​ពេល​បត់​រថយន្ត​ឱ្យ​មាន​សុវត្ថិភាព​ដូច​តទៅ ៖

១-​រក​មើល​ដង​ចង្កឹះ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្នែក​ខាងឆ្វេង​នៃ​ចង្កូតរថយន្ត ។ (​ចំពោះ​រថយន្ត​មួយ​ចំនួន​ដូច​ជា​ប្រភេទ​ចង្កូត​ស្តាំ​គឺ​វា​ស្ថិត​នៅ​ខាងស្តាំ​ដៃ​)

២-​ដើម្បី​វាយ​ស៊ី​ញ៉ូ​បត់​ឆ្វេង ចូរ​រំកិល​ដង​ចង្កឹះ​នោះ​ចុះ​ក្រោម​ឬ​ក៏​រុញ​ឡើង​លើ​ប្រសិនជា​វា​ស្ថិត​នៅ​ស្តាំ​ដៃចង្កូត​រថយន្ត​អ្នក ។

៣-​ដើម្បី​វាយ​ស៊ី​ញ៉ូ​បត់​ស្តាំ​រុញ​ដង​ចង្កឹះ​នោះ​ឡើង​លើ​ឬ​ចុះ​ក្រោម​ប្រសិនជា​វា​ស្ថិត​នៅ​ខាងស្តាំ​ដៃចង្កូត ។

៤-​នៅ​ពេល​អ្នក​រំកិល​ផ្លាស់​ទី​វា​ចុះ​ឬ​ឡើង​គំនូស​ព្រួញ​នៃ​ភ្លើង​សញ្ញា​នឹង​ចាប់ផ្តើម​លោត​ឡើង​លើ​ផ្ទាំង​តាប់​ឡូ​កុង​ទ័​រ​ជា​មិន​ខាន ។

៥-​ភ្លើង​ស៊ី​ញ៉ូ​នោះ​នឹង​រលត់​ទៅ​វិញ​ដោយ​ស្វ័យប្រវត្តិ​បន្ទាប់​ពី​អ្នកបើកប​ត់​រួច​ដែល​គេ​សង្កេត​ឃើញ​ច្រើន​កើត​មាន​ចំពោះ​ម៉ូ​ដែល​ជា​ច្រើន ប៉ុន្តែ​រថយន្ត​អ្នក​ក៏​ត្រូវ​តែ​បត់​កង់​ឲ្យ​ឆ្លង​ផុត​ពី​ចំណុច​ជាក់លាក់​មួយ​ដែរ ។ ប្រសិនជា​វា​មិន​រលត់​ដោយ​អូ​តូ​ទេ​ចូរ​រំកិល​ដង​ចង្កឹះ​នោះ​មក​ចំណុចកណ្តាល​របស់​ខ្លួន​វិញ ឬ​ក៏​ក្នុង​តំណែង​កណ្តាល ៕