ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​មិន​អនុញ្ញាត​ឲ្យ​រៀប​អាពាហ៍ពិពាហ៍ និង​ពិធី​ផ្សេង​ៗ​ដែល​មាន​មនុស្ស​ច្រើន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ក្រសួង​មិនដែល​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​កម្មវិធី​ដែល​មានការ​ជួបជុំ​គ្នា​ច្រើន​ដូច​ជា ការ​រៀប​អាពាហ៍ពិពាហ៍ និង​ពិធី​ផ្សេង​នោះ​ទេ ។ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក​ជំទាវ ឱ វណ្ឌ​ឌី​ន…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ក្រសួង​មិនដែល​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​កម្មវិធី​ដែល​មានការ​ជួបជុំ​គ្នា​ច្រើន​ដូច​ជា ការ​រៀប​អាពាហ៍ពិពាហ៍ និង​ពិធី​ផ្សេង​នោះ​ទេ ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក​ជំទាវ ឱ វណ្ឌ​ឌី​ន បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃរសៀល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា​នេះ ក្រសួងសុខាភិបាល​នឹង​ចេញ​សេចក្តី​ប្រកាស​ជា​ថ្មី​ម្តងទៀត​​មិន​អនុ​ញ្ញា​ឲ្យ​មានការ​ជួបជុំ​ប្រមូលផ្តុំ​គ្នា​មាន​ចំនួន​ច្រើន ។ ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​របស់​ក្រសួងសុខាភិបាល​បន្ទាប់​ ពី​គេ​សង្កេត​ឃើញ​ថា​ កម្មវិធី​រៀប​អាពាហ៍ពិពាហ៍ និង​ពិធី​ផ្សេង​ដែល​មានការ​ជួបជុំ​មាន​មនុស្សគ្នា​ច្រើន​​ជាបន្តបន្ទាប់ ។

លោក​ជំទាវ ឱ វណ្ឌ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បន្ត​ថា ក្រសួង​មិន​ដែល​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​គ្នា​ដែល​មាន​ចំនួន​ច្រើន​នោះ​ទេ ។

លោក​ជំទាវ​បាន​បញ្ជាក់​ថា ៖«​កន្លង​មក​យើង​អត់​ដែល​បាន​ប្រកាស​ឲ្យ​បើក​ឲ្យ​មានការ​រៀបចំ​រៀប​អាពាហ៍ពិពាហ៍ បុណ្យ និង​ពិធី​ផ្សេង​ៗ ដែល​មាន​មនុស្ស​ប្រមូលផ្តុំ​ច្រើន​ទេ ។ ហើយ​ក្រសួង​តែង​តែង​អំពាវនាវ​ឲ្យ​ង​ប្អូន​កាត់​បន្ថយ​ការ​ជួបជុំ​ឲ្យ​បាន​អតិ​តប្បរ​មា​ទ្រង់ទ្រាយ​ធំ ប៉ុន្តែ​ក្នុង​ករណី​ចាំបាច់ មានការ​ជួបជុំ​គ្នា​ត្រូវ​អនុវត្ត​រក្សា​គម្លាត បុគ្គល​ពី​១​ម៉ែត្រ​កន្លះ​ឡើង​ទៅ និង​អនុវត្ត​វិធានការ​សុខាភិបាល​» ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា បើសិន​ក្នុង​ករណី​ចាំបាច់​បំផុត ​អ្នក​ដែល​ចូ​ល​រួម​ក្នុង​ពិធី​ត្រូវ​អនុវត្ត​ដូច​ជា បាញ់​អា​ល់​កុ​ល ជែ​ល ស្ទង់​កំ​ដៅ និង​ពាក់​ម៉ាស់ ដែល​ជា​វិធានការ​របស់​ក្រសួងសុខាភិបាល​បាន​ដាក់​ចេញ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ជំទាវ​អ្នកនាំពាក្យ​បាន​គូសបញ្ជាក់​ថា ប​ច្ចុ​ប្ប​នេះ​ក្រសួង​បាន​កំពុង​ពិភាក្សា​គ្នា​ក្នុង​ការ​ហាមឃាត់​ជា​ថ្មី ហើយ​បើ​មាន​អ្វី​ថ្មី​ក្រសួង​នឹង​ចេញ​ជា​បន្តបន្ទាប់ ។ ពាក់ព័ន្ធ​នឹង​ការ​ហាមឃាត់​ចំពោះ​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍​ ពិ​ធិ​បុណ្យ និង​កម្មវិធី​ផ្សេង​ៗ​ អ្នកនាំពាក្យ​បាន​អះអាង​ថា ចាប់​តាំងពី​ប្រកាស​មិន​អនុញ្ញាត​ឲ្យ​មានកម្ម​ការ​រៀបចំ​កម្មវិធី​ផ្សេង​ដូច​ជា រៀប​អាពាហ៍ពិពាហ៍ កម្មវិធី​ជប់លៀង និង​ពិធី​ផ្សេង​ៗ​កន្លង​មក ក្រសួង​មិន​ដែល​បើក​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​កម្មវិធី​នេះ​(​រៀប​អាពាហ៍ពិពាហ៍ ជប់លៀង ឬ​ពិធី​ផ្សេង​ៗ)​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ