ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​គោ​ញី​១ក្បាល​​​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់​ងាប់​​ ពេល​កំពុង​ដើរ​ស៊ី​ស្មៅ​ក្បែរ​បង្គោល​ភ្លើងតាម​ផ្លូវ​៥៩៨

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ គោ​ញី​មួយ​ក្បាល​ត្រូវ​ចរន្ត​អគ្គិ​សនី​ឆក់​ងាប់​ពេល​កំពុង​ដើរ​ស៊ី​ស្មៅ​ក្បែរ​បង្គោល​ភ្លើង​នៅ​ចំណុច​តាម​ផ្លូវ​៥៩៨ សង្កាត់​ច្រាំង​ចំរេះ១ ខណ្ឌ​ប្ញស្សី​កែវ​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១១

រាជ​ធានី​ភ្នំពេញ​ ៖ គោ​ញី​មួយ​ក្បាល​ត្រូវ​ចរន្ត​អគ្គិ​សនី​ឆក់​ងាប់​ពេល​កំពុង​ដើរ​ស៊ី​ស្មៅ​ក្បែរ​បង្គោល​ភ្លើង​នៅ​ចំណុច​តាម​ផ្លូវ​៥៩៨ សង្កាត់​ច្រាំង​ចំរេះ១ ខណ្ឌ​ប្ញស្សី​កែវ​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ឧសភា ២០១៥ ។

ប្រភព​បាន​ឱ្យ​ដឹង​ថា ម្ចាស់​គោ​មាន​ឈ្មោះ​អិត ស្មាន់ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​សង្កាត់​កើត​ហេតុ​ខាងលើ​។

ប្រភព​បន្ត​ថា មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​ម្ចាស់​គោ​បាន​បណ្តើរ​គោ​ចំនួន​៤​ក្បាល​ដើរ​ស៊ី​ស្មៅ​តាម​ផ្លូវ​ខាង​លើ​ លុះ​ពេល​ដើរ​ដល់​ចំណុច​កើត​ហេតុគោ​មួយ​ក្បាល​បាន​ដើរ​ទៅ​ក្បែរ​ប​ង្គោល​ភ្លើង​ក៏ត្រូវ​ចរន្ត​អគ្គិ​សនី​ឆក់​ប្រកាច់​ងាប់​ភ្លាមៗតែ​ម្តង ​​។

ក្រោយ​កើត​ហេតុ​ភ្លាមៗ​​មន្ត្រី​អគ្គិសនី​បាន​ចុះ​ទៅ​បិទ​ចរន្ត​អគ្គិសនី​ ចំណែក​សត្វ​គោ​ដែល​ងាប់​ត្រូវ​ម្ចាស់​ដឹក​យក​ទៅ​លំនៅ​ឋាន​វិញ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព