ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​​​ចាប់​ខ្លួន​ជន​សង្ស័យ​​​ជួញ​ដូរ​​គ្រឿងញៀ.ន​ម្នាក់ និង​ដក​ហូតបាន​​ថ្នាំញៀន​ចំនួន​៥កូន​ថង់តូច​

8 ឆ្នាំ មុន

​ខេត្តបន្ទាយមានជ័យ៖ ​លោក​ឧត្តមសេនីយ៍ត្រី​ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​ ​ដាក់​បទបញ្ជា​ដល់កងកម្លាំង​នគរបាល​ការិយាល័យ​​​ប្រឆាំង​គ្រឿងញៀ.ន ​សហការ​ជាមួយ​កម្លាំង​នគរបាល​គ្រប់​អធិការដ្ឋាន​នគរបាល​​ស្រុក​/​ក្រុង

​ខេត្តបន្ទាយមានជ័យ៖ ​លោក​ឧត្តមសេនីយ៍ត្រី​ អាត់  ខែ​ម ស្នងការ​នគរបាល​ខេត្ត​ ​ដាក់​បទបញ្ជា​ដល់កងកម្លាំង​នគរបាល​ការិយាល័យ​​​ប្រឆាំង​គ្រឿងញៀន ​សហការ​ជាមួយ​កម្លាំង​នគរបាល​គ្រប់​អធិការដ្ឋាន​នគរបាល​​ស្រុក​/​ក្រុង និង​គ្រប់​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​៤ ចំពោះ​បញ្ហា​គ្រឿងញៀន​​ត្រូវ​បង្ក្រាបឱ្យ​ដូច​​ភ្លៀងរលឹម ។

​ជាក់ស្តែង​ ​​​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទីល្ងាច​ថ្ងៃ​ទី​២៥ ​ឧសភា​ ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀនខេត្ត ​​សហការ​ជា​មួយ​កម្លាំង​នគរបាល​​ក្រុង​ប៉ោយ​ប៉ែ​ត ​​ធ្វើការ​ស្រាវជ្រាវ​តាម​វិធានការ​ជំនាញ​ឈាន​ដល់​បង្ក្រាប​​និងចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​ជួញដូរ​គ្រឿងញៀន នៅ​​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ​។

​លោក​វរសេនីយ៍ទោ​ ស៊ិ​ន ធិ​ន​ដេ​ត នាយការិយាល័យ​នគរបាល​ប្រឆាំង​ញៀ​ង​ញៀន​បាន​ឲ្យ​ដឹង​ថា​​ ជនសង្ស័យ​ដែល​​ចាប់​ឃាត់ខ្លួននេះ ឈ្មោះ ឡុ​ង​ដា​លី​ន ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ ​នៅ​ភូមិ​បា​លិ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ​ជា​ជាង​កាត់​កញ្ចក់ ។​ ​ការ​ចុះ​បង្ក្រាប​នេះ ​សមត្ថកិច្ច​ដកហូត​វត្ថុតាង មាន​​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍​ម្សៅ​ពណ៌​ស​ថ្លា (​ខេ​ទឹកកក​)​ ចំនួន​៥​កូន​ថង់​តូច ដែល​ជន​សង្ស័យ​​​ដាក់​ក្នុង​កញ្ចប់​បារី​ហ្វ៊ីន ទូរស័ព្ទ​​​២​គ្រឿង ​និង​ម៉ូតូ​១​គ្រឿង ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ដែល​​​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ ។

​ចំពោះ​លទ្ធផល​ដែល​កម្លាំង​នគរបាល​​​អនុវត្ត​បាន​សម្រេច​នេះ​ គឺ​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី​ អាត់  ខែ​ម ​និង​មានការ​សម្របសម្រួល​ពី​លោក ​ផា​ន់  វ​ណ្ណា​រ័​ត្ន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ថា​​ ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ធ្លាប់​ជួញដូរ​ថ្នាំ​ញៀន​នេះ មាន​រយៈពេល​១​ខែ​មក​ហើយ មុន​ពេល​​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ។​ ដោយ​ផ្អែក​ទៅ​លើ​ចម្លើយ​សារភាព​ និង​​វត្ថុ​តាង​ជាក់ស្តែង ជន​​ឈ្មោះ​ ឡុ​ង ដា  លី​ន ​​ត្រូវ​បាន​​សមត្ថកិច្ច​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូងខេត្ត  ​៕