ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចាំ​អាណត្តិ​ក្រោយ !

8 ឆ្នាំ មុន

អ្នកស្រុក​ខ្លះ​ក្នុង​តំបន់​ព្រៃ​ភ្នំ​ ជា​អ្នក​កា.ប់​ឈើ​ប្រៀប​ដូច​ចោរលួច​សម្បត្តិ​រដ្ឋ ។ ឈ្មួញ​ធំ​ៗ​មាន​ប្រាក់ មាន​គោ​រម្យ​ងារ​ជា ​«ឧកញ៉ា​» មួយ​ក្រុម​តូច​… ​ក្លាយជា​ឈ្មួញ​ទិញ​ឈើ​ទាំងនោះ​ដឹក​ទៅ​លក់​នៅ​ស្រុក​យួន ។

អ្នកស្រុក​ខ្លះ​ក្នុង​តំបន់​ព្រៃ​ភ្នំ​ ជា​អ្នក​កាប់​ឈើ​ប្រៀប​ដូច​ចោរលួច​សម្បត្តិ​រដ្ឋ ។ ឈ្មួញ​ធំ​ៗ​មាន​ប្រាក់ មាន​គោ​រម្យ​ងារ​ជា ​«ឧកញ៉ា​» មួយ​ក្រុម​តូច​… ​ក្លាយជា​ឈ្មួញ​ទិញ​ឈើ​ទាំងនោះ​ដឹក​ទៅ​លក់​នៅ​ស្រុក​យួន ។

តាម​ផ្លូវច្បាប់ ឈ្មួញ​ឈើ​ដែល​ទិញ​ឈើ​ចោរ​… ​ត្រូវ​តែ​ជាប់ចោទ ក្លាយជា​អ្នកទទួលផល​ចោរកម្ម ។

ឈ្មួញ​ឈើ​អត់​ច្បាប់​ដែល​កំពុង​ល្បី​សុះសាយ​ នៅ​ខេត្តស្ទឹងត្រែង កំពង់ធំ ជាប់​ជាយព្រៃ​ឡង់ មានឈ្មោះ​ឧកញ៉ា​តឹក ឧកញ៉ា​ជ្រាយ ឧកញ៉ា​កុសល ដែល​មេព្រៃ​ខេត្ត​ស្គាល់​ជាងគេ​នោះ​…​ មិន​ទាន់​បាន​បង្ក្រាប​ម្នាក់​ណា​ឡើយ ។

តាម​ច្បាប់​អ្នក​ទទួលផល​ចោរកម្ម​មានទោស​ដូច​ចោរ​ដែរ​… ​ជាប់ចោទ​ដូច​គ្នា ប៉ុន្តែ ហេតុ​អី​អស់​ឈើ​ពី​ព្រៃ​ទៅ​ហើយ អត់​មានទោស ?

អ្នកខ្លះ​ថា បញ្ជីខ្មៅ​មានឈ្មោះ​ពួក​គេ​ហើយ​… ​គ្រាន់តែ​មិន​ទាន់​ដល់​ពេល​ចាត់ការ​ប៉ុណ្ណោះ​…​ ប៉ុន្តែ​ចាំ​អាណត្តិ​ក្រោយ​ទៀត ឬ​ចាំ​អស់​ឈើ​ទើប​បើកភ្នែក​ក៏​មិនដឹង ?

មាន​ទស្សនៈ​មួយ​ប្រាប់​ថា គួរ​ចាត់ការ​អស់លោក​ឧកញ៉ា​ដែល​ទទួលផល​ចោរកម្ម​នេះ​ឱ្យ​ហើយ​ទៅ​…​ កុំ​ចាំ​អាណត្តិ​ក្រោយ !!!
                      អា​ឡេវ