ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ភរិយា​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​អា​មេ​រិ​ក​ជា​អ្នក​ណា?

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ដូច​ស្វាមី​លោកស្រី​ដែរ ​លោកស្រី​ជី​ល​បៃ​ដិ​ន ជា​សាស្ត្រ​ចា​រ្យ​ត្រូវ​ចូល​ក្នុង​សេត​វិមាន​​ជា​ថ្មី​ទៀត តែ​លើក​នេះ​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​ និង​ជា​ស្ត្រី​ទី​មួយ​សហរដ្ឋអាមេរិក ៤​ឆ្នាំ​ក្រោយ​​ចាក​ចេញពី​ទីនោះ ក្នុង​នាម​លោក​បៃ​ដិ​ន ​ជា​អនុ​ប្រធានាធិបតី​ចប់​អាណត្តិ​។…

សហរដ្ឋអាមេរិក ៖ ដូច​ស្វាមី​លោកស្រី​ដែរ ​លោកស្រី​ជី​ល​បៃ​ដិ​ន ជា​សាស្ត្រ​ចា​រ្យ​ត្រូវ​ចូល​ក្នុង​សេត​វិមាន​​ជា​ថ្មី​ទៀត តែ​លើក​នេះ​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​ និង​ជា​ស្ត្រី​ទី​មួយ​សហរដ្ឋអាមេរិក ៤​ឆ្នាំ​ក្រោយ​​ចាក​ចេញពី​ទីនោះ ក្នុង​នាម​លោក​បៃ​ដិ​ន ​ជា​អនុ​ប្រធានាធិបតី​ចប់​អាណត្តិ​។

ក្រោយ​ជ័យជម្នះ​របស់​លោក​ចូ​បៃ​ដិ​ន ប្រជែង​គ្នា​ជាមួយ​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​កាលពី​ថ្ងៃ​ទី​៧ ខែ​​វិច្ឆិកា ឆ្នាំ ២០២០ ភរិយា​លោក​បៃ​ដិ​ន ​ជា​គ្រូបង្រៀន​មួយ​រូប ពេល​នេះ​នឹង​ប្រើប្រាស់​ងារ​របស់​លោកស្រី ​ដើម្បី​ប្រយុទ្ធ ក្នុង​វិស័យ​អប់រំ ។

គេ​ស្ទើរ​​មិន​ស្គាល់​ពេល​លោក​បៃ​ដិ​ន​ ជា​អនុ​ប្រធានាធិបតី លោកស្រី​ជី​ល​បៃ​ដិ​ន ​មាន​ឪពុក​ជា​និយោ​ជិត​ធនាគារ​ម្នាក់ មាន​ដើម​កំណើត​មក​ពី​អ៊ី​តា​លី មានឈ្មោះ​គ្រួសារ​ថា ​GIACOPPA ហើយ​ក្រោយមក​យក​ត្រកូល​ជា​ឈ្មោះ​អង់គ្លេស​ថា ​JACOBS ហើយ​ម្ដាយ​លោកស្រី មាន​ដើម​កំណើត​អង់​គ្លេស​ និង​អេកូ​ស​។ ឪពុក​ម្ដាយ​លោកស្រី​បាន​ក្លាយទៅជា​ឥស្សរជន​នយោបាយ​ល្បី​មួយ ក្នុង​ឆាក​នយោបាយ​អា​មេ​រិ​ក​។

លោកស្រី​ជា​កូន​ច្បង​​ក្នុង​ចំណោម​បងប្អូន​ស្រី​ទាំង​៥​នាក់​។ លោកស្រី​ជី​ល​ត្រា​ស៊ី​ហ្សា​កុប ​កើត​ក្នុង​ឆ្នាំ​១៩៥១​ នៅ​រដ្ឋ​ញូ​វ​ចឺ​ស៊ី ​និង​ធំធាត់ នៅ​ទីក្រុង ​WILLOW GROVE រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ហើយ​បា​ន​រៀប​ការ​ជាមួយ​ប្ដី​មុន​ក្នុង​ឆ្នាំ​១៩៧០​ ហើយ​មក​រស់នៅ ក្នុង​រដ្ឋ​ដឹ​ឡា​វ៉ា ​ហើយ​ចូល​រៀន​ក្នុង​សាកល​វិទ្យាល័យ​នៅ​ទីនោះ​។

បន្ទាប់​មក​លោកស្រី​បាន​លែងលះ​ជាមួយ​ស្វាមី​ក្រោយ​រៀប​ការ​បាន​៤​ឆ្នាំ​។​លោកស្រី​បាន​ជួប​ជាមួយ​ព្រឹទ្ធ​សមាជិក​លោក​ជូ​បៃ​ដិ​ន ​កាលពី​ឆ្នាំ​១៩៧៥ ពេល​លោកស្រី​រៀន​ឆ្នាំ​ចុង​ក្រោយ​ជា​និស្សិត​​សាស្ត្រាចារ្យ​។ ពេល​នោះ​លោក​បៃ​ដិ​ន ​ក្នុង​អាយុ​៣៣​ឆ្នាំ​ជា​បុរស​ពោះម៉ាយ​មានកូន​២​នាក់។

លោកស្រី​បាន​ស្គាល់គ្នា​ដំបូង​ជាមួយ​ប្អូនប្រុស​លោក​បៃ​ដិ​ន​មួយ​រូប ​ដែល​រៀន​សាកលវិទ្យាល័យ​ជា​មួយ​គ្នា ហើយ​ណែនាំ​ឲ្យ​ស្គាល់​បងប្រុស​។ ពេល​នោះ​លោកស្រី​មាន​​អាយុ​ទើប​២៤​ឆ្នាំ​​ប៉ុណ្ណោះ។ លោកស្រី​បាន​រៀប​ការ​ជាមួយ​លោក​បៃ​ដិ​ន​ ក្នុង​ឆ្នាំ​១៩៧៧ ។

សូម​បញ្ជាក់​ថា ភរិយា​ទី​១​របស់​លោក ចូ​បៃ​ដិ​ន បាន​​បាត់​បង់​ជីវិត​​នៅ​​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ជា​មួយ​កូនស្រី​របស់​ពួក​គេ ខណៈ​ពេល​ដែល​កូនប្រុស​២​នាក់​បាន​​រង​របួស​នៅ​ក្នុង​គ្រោះថ្នាក់​ចរា​ចរណ៍​នោះ​ផង​ដែរ ដូច្នេះ​ក្រោយ​មក​លោក ចូ​បៃ​ដិ​ន ក៏​បាន​ចាប់ដៃ​កសាង​​ចំណងស្នេហា​​​ជាមួយ​​នឹង​ភរិយា​ទី​២ គឺ​លោកស្រី​ជី​ល​បៃ​ដិ​ន​ រួច​ហើយ​ក៏​រួម​រស់នៅ​ជាមួយ​គ្នា​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ។ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ