ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតទេ! ឮថា ក្រោយលោក​ត្រាំ​ ​ចា​ញ់​ឆ្នោត​ប្រពន្ធ​នឹង​សុំ​លែងលះ​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោកស្រី​ OMEROSA MANIGAULT NEWMAN អតីត​មនុស្ស​ជំនិត​ម្នាក់​របស់​ប្ដី​ប្រពន្ធ​លោក​ដូ​ណា​ល់ ​ត្រាំ ក្នុង​បទ​សម្ភាសន៍​មួយ ជាមួយ​កាសែត…

សហរដ្ឋអាមេរិក ៖ លោកស្រី​ OMEROSA MANIGAULT NEWMAN អតីត​មនុស្ស​ជំនិត​ម្នាក់​របស់​ប្ដី​ប្រពន្ធ​លោក​ដូ​ណា​ល់ ​ត្រាំ ក្នុង​បទ​សម្ភាសន៍​មួយ ជាមួយ​កាសែត ​DAILY MAIL​និយាយ​ថា លោកស្រី​មី​ឡា​នី​ញ៉ា ​ត្រាំ ​នឹង​ស្នើ​សុំ​លែង​ស្វាមី ក្រោយ​ពេល​ចាក​ចេញពី​សេត​វិមាន។

អតីត​សហការី​រូប​នោះ​របស់​លោក​ដូ​ណា​ល់ ​ត្រាំ ​លាតត្រដាង​ក្នុង ​DAILY MAIL កាលពី​ថ្ងៃ​ទី​៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ថា លោកស្រី​មី​ឡា​នី​ញ៉ា​ត្រាំ ប្រញាប់ប្រញាល់​ចាក​ចេញពី​សេត​វិមាន ដើម្បី​ចេញ​​ឲ្យ​ឆ្ងាយ​ពី​ពិភព​នយោបាយ តែ​ក៏​អាចនៅ​​ទីបំផុត​សុំ​លែងលះ​គ្នា​ជាមួយ​លោក​ដូ​ណា​ល់​ត្រាំ​ផង​ដែរ​។

លោកស្រី​បន្ត​ថា ​លោកស្រី​មី​ឡា​នី​ញ៉ា​ បាន​រាប់​ថយក្រោយ ពេលវេលា​លោកស្រី​នៅ​ជាមួយ​ស្វាមី មុន​ពេល​ចាក​ចេញពី​សេត​វិមាន ដើម្បី​​ស្នើ​សុំ​​លែងលះ​គ្នា​។ សម្រាប់​លោកស្រី​មី​ឡា​នី​ញ៉ា​ អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​២ កាលពី​១៥​ឆ្នាំ​មុន​តែង​ជួប​ការ​រំខាន​ក្នុង​ពេល​ខ្លះ​នោះបាន​ឈាន​ដល់ទី​បញ្ចប់​ហើយ​។

តើ​ហេតុ​អ្វី​ទៅ? តាម​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា ប្រសិនបើ​លោកស្រី​មី​ឡា​នី​ញ៉ា​ សាកល្បង​ធ្វើ​ឲ្យ​ស្វាមី​រង​ការ​​អាម៉ាស់​នា​ពេល​ចុង​ក្រោយ ដោយ​ចាក​ចេញពី​លោក ក្នុង​ពេល​លោក​នៅ​កាន់​អំណាច​នោះ​លោក​ត្រាំ​អា​ចរក​មធ្យោបាយ​ធ្វើបាប​លោកស្រី​។

លោកស្រី OMEROSA MANIGAULT NEWMAN ថា​ បាន​ស្គាល់គ្នា ជាមួយ​ប្ដី​ប្រពន្ធ​លោក​ត្រាំ​តាំងពី​១៧​ឆ្នាំ​មក​ហើយ គឺ​២​ឆ្នាំ​មុន​អ្នក​ទាំង​២​រៀប​ការ ក្រោយ​ពី​ចូលរួម​ក្នុង​ទូរទស្សន៍​របស់​លោក​ត្រាំ​មក​។ លោកស្រី​ថា​ រយៈ​១៧​ឆ្នាំ​កន្លង​ទៅ​នេះ ខ្ញុំ​គត់​សម្គាល់​ឃើញ ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​​ទាំង​២ ជួន​កាល​ផ្អែមល្ហែម​ ហើយ​ជួនកាល​ជូរ​ចត់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ