ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សោត​មួយ​ក្បាល​ស្លា.ប់​ទៅ​លើ​មាត់ច្រាំង​ក្នុង​ព្រៃ​ត្រែង មាន​ទម្ងន់​ប្រហែល​៧០​គីឡូក្រាម

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ហ្វូង​ផ្សោត​ភាគច្រើន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​តែ​នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ​តែ​ប៉ុណ្ណោះ​។ ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មានការ​ចាប់អារម្មណ៍ តែ​គួរ​ឲ្យ​សោកស្ដាយ​បែរជា​មាន​ផ្សោត​មួយ​ក្បាល ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស្លាប់​ហើយ​ស្អុយ​ទៅ​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០…

ខេត្ត​ត្បូងឃ្មុំ ៖ ហ្វូង​ផ្សោត​ភាគច្រើន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​តែ​នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ​តែ​ប៉ុណ្ណោះ​។ ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មានការ​ចាប់អារម្មណ៍ តែ​គួរ​ឲ្យ​សោកស្ដាយ​បែរជា​មាន​ផ្សោត​មួយ​ក្បាល ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស្លាប់​ហើយ​ស្អុយ​ទៅ​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​គុម្ព​ត្រែង​មាត់ទន្លេ​ភូមិ​ទី​៦ ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ​។

​ជាមួយ​នោះ​ក៏​បាន​ផ្ដល់​ដំណឹង​ទៅ​ឱ្យ​អង្គការ​អភិរក្ស​សត្វ​ផ្សោត នៅ​ខេត្តក្រចេះ​ឱ្យ​បានដឹង​ទៀត​ផង​។​លោក សយ ទូច អភិបាលស្រុក​ក្រូចឆ្មារ​ប្រាប់​ឲ្យ​ដឹង​ថា បើ​តាម​អ្វី​ដែល​លោក​ធ្លាប់​សិក្សា​នា​ពេល​កន្លង​មក​ពពួក​ថនិកសត្វ​ផ្សោត​នេះ នៅ​សល់​ប្រមាណ​តែ​ជាង ៧០​ក្បាល​ប៉ុណ្ណោះ ភាគច្រើន​តែងតែ​ហែល​បង្ហាញខ្លួន​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្តក្រចេះ​។ មួយវិញទៀត​ផ្សោត​នេះ​នៅ​លើ​ពិភពលោក​ស្ទើរតែ​ផុត​ពូជ​ទៅ​ហើយ ។ អភិបាលស្រុក​ក្រូចឆ្មារ​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ផ្សោត​មួយ​ក្បាល​ដែល​ស្លាប់​នៅ​មាត់ច្រាំង​មិនដឹង​ថា​ញី​ឬ​ឈ្មោល​នោះ​ទេ ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​ប្រទះ​ឃើញ​ហើយ​ក៏​រាយការណ៍​មក​សមត្ថកិច្ច​ឲ្យ​បានដឹង​នឹង​ចុះ​ទៅ​ពិនិត្យ​មើលឃើញ​ថា​ពិតជា​ផ្សោត​មួយ​ក្បាល​បាន​ស្លាប់​មែន​។

តាម​ការ​សន្និដ្ឋាន​ផ្សោត​នេះ​អាច​ត្រូវ​ជាប់​មក​របស់​អ្នកនេសាទ​នៅ​តាម​ដង​ទន្លេមេគង្គ ជា​ហេតុ​បណ្ដាល​ឲ្យ​អស់​រំអិល​ហើយ​ថប់ដង្ហើម​ទើប​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​ដូច្នេះ​។ តាម​ការ​ប៉ានស្មាន​ផ្សោត​នេះ​មាន​ទម្ងន់​ប្រហែល​៧០​គីឡូក្រាម ជាមួយ​នោះ​ក៏​បាន​ទាក់ទង​ទៅ​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត ព្រមទាំង​អង្គការ​អភិរក្ស​សត្វ​ផ្សោត​នៅ​ខេត្តក្រចេះ​ឱ្យ​បានដឹង​ទៀត​ផង​។

លោក សយ ទូច អភិបាលស្រុក​ក្រូចឆ្មារ​បាន​រំឭក​ថា ក្នុង​អំឡុង​ឆ្នាំ​១៩៨០ ជាង​នៅ​ក្រោយ​សាលាស្រុក​ក្រូចឆ្មា​ជាប់​នឹង​មាត់ទន្លេ​ដែល​មាន​សម្បូរ​ទៅ​ដោយ​កោះ​ផង​នោះ​គឺជា​រាយ​តែ​តែ​ឃើញ​ហ្វូង​ផ្សោត​ហែល​ដេញចាប់​ត្រី​ធ្វើ​ជា​ចំណី​តែ​ក្រោយមក​ទៀត​ក​ចេះ​តែ​ខ្សត់​ទៅ​នោះ​ពេល​ដែល​ឃើញ​ម្ដង​ក៏​ស្លាប់​ដូច​ខាងលើ​។ អភិបាលស្រុក​បន្ថែម​ថា នៅ​លើ​ពិភពលោក​ផ្សោត​កាន់តែ​ខិត​ជិត​អស់​ពូជ គឺ​មាន​តែ​នៅ​ក្នុង​ខេត្តក្រចេះ ប្រទេស​កម្ពុជា​តែ​មួយ​ប៉ុណ្ណោះ​ដែល​សម្បូរ​ហើយ​ត្រូវ​បាន​យកចិត្តទុកដាក់​ធ្វើការ​អភិរក្ស​ទៀត​ផង​៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ