ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Microsoft សង្ឃឹមថា Windows 10 នឹង​ដំណើរការលើ​ឧបករណ៍​1​ពាន់​លាន​ប្រភេទ​នៅ​ឆ្នាំ​2018

8 ឆ្នាំ មុន

ក្រុមហ៊ុន Microsoft ព្យាករ​ថា ក្នុង​រយៈពេល​៣​ឆ្នាំ​ខាង​មុខ​ទៀត​ឧបករណ៍​អេ​ឡិច​ត្រូ​និក​រួម​មាន ស្មា​ត​ហ្វូ​ន​, Tablet, កុំព្យូទ័រ Desktop និង​ឧបករណ៍​ហ្គេ​ម Xbox នៅ​ជុំវិញ​ពិភពលោក​នឹង​ដំណើរការ​ប្រព័ន្ធ

ក្រុមហ៊ុន Microsoft ព្យាករ​ថា ក្នុង​រយៈពេល​៣​ឆ្នាំ​ខាង​មុខ​ទៀត​ឧបករណ៍​អេ​ឡិច​ត្រូ​និក​រួម​មាន ស្មា​ត​ហ្វូ​ន​, Tablet, កុំព្យូទ័រ Desktop និង​ឧបករណ៍​ហ្គេ​ម Xbox នៅ​ជុំវិញ​ពិភពលោក​នឹង​ដំណើរការ​ប្រព័ន្ធ Windows 10 ។ Microsoft បាន​បញ្ចេញ​គម្រោង​ផែនការ​វិនិយោគ​ដ៏​ធំ​ទៅ​កាន់​បណ្តា​អ្នក​វិនិយោគិន​ផ្នែក​បច្ចេកវិទ្យា​ទាំងអស់​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ Build Developer ក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ សហរដ្ឋអាមេរិក ។

ក្រុមហ៊ុន Microsoft មិន​ទាន់​បង្ហាញ​ប្រព័ន្ធ​ប្រតិបត្តិការ Version Windows 10 នៅឡើយ​ទេ ខណៈ​ពេល​ដែល​ពាក្យ​ចចាមអារ៉ាម​អះអាង​ថា Windows 10 នឹង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក​នៅ​ចុងខែ​កក្កដា ។

ងាក​មក​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ដំណើរការ Windows Phone ក្នុង​ប្រទេស​កម្ពុជា​វិញ ក្រុមហ៊ុន Microsoft បាន​និង​កំពុង​ប្រកួតប្រជែង​យ៉ាង​មាន​សន្ទុះ​ជាមួយ​ក្រុមហ៊ុន​ដទៃ​ផ្សេង​ទៀត ។

ស្លាក​យីហោ Microsoft មាន​លើ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Nokia ដែល​បាន​ទិញ​អាជ្ញាប័ណ្ណ និង​សិទ្ធិ​គ្រប់គ្រង​ក្នុង​តម្លៃ​ប្រមាណ​ជា ១៧,៧​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៤ ត្រូវ​បាន​យុវវ័យ​ស្គាល់​ច្បាស់​ពីមុខ​ងារ​ដ៏​សម្បូរ​បែប ព្រមទាំង​ធូរ​ថ្លៃ​ជាង​ស្មា​ត​ហ្វូ​ន​ដទៃ​ទៀត ។

ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ចុង​ក្រោយ​របស់​ក្រុមហ៊ុន Microsoft មាន​ដូច​ជា Microsoft Lumia 535 ស៊ី​ម​១ និង​ស៊ី​ម​ពីរ​, Lumia 532 ស៊ី​ម​១ និង​ស៊ី​ម​ពីរ​, Lumia 430 ស៊ី​ម​១ និង​ស៊ី​ម​ពីរ ។ ស្មា​ត​ហ្វូ​ន​ទាំង​៣​ម៉ូ​ដែល​នេះ​បាន​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​កម្ពុជា​ហើយ ខណៈ Lumia 640 នឹង​មក​ដល់ ឆាប់​ៗ​នេះ ៕