ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ទៅ​ចាប់​រំលោ.ភមិន​សម្រេច ដក​កាំបិត​កា.ប់នាងរយះក្បាលនិងដៃ ប៉ូលិស​ចាប់ខ្លួន

8 ឆ្នាំ មុន

ខេត្តព្រះ​សីហ​នុ​ ៖​ ជនសង្ស័យជា​កម្មករ​នេសាទ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ម៉ោង​២ ​រំលង​អា​ធ្រា​ត​ថ្ងៃ​ទី​២៤ ខែឧសភា ចូល​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​សភា ឆ្នាំ​២០១៥ ​នេះ ដោយ​សង្ស័យ​​ថា​​ បាន​ប្រើ​ហិ.ង្សា​កា.ប់​ជន​រង​គ្រោះ ឲ្យ​របួស​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ

ខេត្តព្រះ​សីហ​នុ​ ៖​ ជនសង្ស័យជា​កម្មករ​នេសាទ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ម៉ោង​២ ​រំលង​អា​ធ្រា​ត​ថ្ងៃ​ទី​២៤ ខែឧសភា ចូល​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​សភា ឆ្នាំ​២០១៥ ​នេះ ដោយ​សង្ស័យ​​ថា​​ បាន​ប្រើ​ហិង្សា​កាប់​ជន​រង​គ្រោះ ឲ្យ​របួស​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ​។

​​លោក​សេនីយ៍​ត្រី ភុល ភ័​ស្តា អធិការ​នគរបាល​ក្រុងព្រះសីហនុ បាន​អោយដឹង​ថា​ ក្រោយ​ពី​ទទួល​បាន​ព័ត៌​មានកំ​លាំង​នគ​បាល​ប៉ុស្តិ៍សង្កាត់​លេខ​១ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ និង​ឃាតខ្លួន​ជនសង្ស័យ​ខាងលើ​យកមក​សាកសួ​រ ។ ​ជនសង្ស័យ​មានឈ្មោះ ទិ​ត្យ ជឿន អាយុ​៣៤​ឆ្នាំ ​មាន​មុខរបរ​កម្មក​ទូក​​ ។ រីឯស្ត្រី​រង​គ្រោះ​អាយុ៣៣​ឆ្នាំ ជនជាតិខ្មែរ និងជា​អ្នក​លក់ដូរ ។

លោកបន្តថា ​ចំពោះ​មូលហេតុហិង្សាកាប់​ឲ្យ​របួសនេះ ដោយសារ​បុរសជនសង្ស័យនេះ​បាន​មក​ផឹកស៊ី​ នៅផ្ទះ​ជន​រង​គ្រោះ​ខាងលើ ជា​ញឹកញាប់ លុះដល់​វេលា​ម៉ោង​ប្រមាណ​ជាង​២​ទៀប​ភ្លឺ ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ​ឧសភា ​ជនសង្ស័យ​បាន​ចូល​ទៅ​ចាប់​ស្ត្រី​រង​គ្រោះ ​តែ​មិន​បាន​សម្រេច ក៍ដក​កាំបិត​កាប់​ទៅ​លើ​ស្ត្រី​រង​គ្រោះ បណ្តាលអោយរង​របួស ត្រូវបានក្រុមគ្រួសារ​​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យភ្លាមៗផងដែរ ​។

បច្ចុប្បន្ន​​ជនជាប់ចោទ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​អធិការ​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​សាកសួរ ​មុន​នាំ​ខ្លួន​ទៅ​តុលាការ​ ដើម្បី​ចាត់កា​ទៅ​តាម​នី​តិ​វិធី​ច្បាប់​ ៕