ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ចង.កសម្លា.ប់ខ្លួន ដោយសារតែ​តូចចិត្ត​មានជំងឺ​ប្រចាំ​កាយ​ជិត​២០​ឆ្នាំ​

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ពោះម៉ាយ​ម្នាក់​តូចចិត្ត​មាន​ជំងឺសរសៃប្រសាទ​ជិត​២០​ឆ្នាំ​មក​ហើយ ​​ចង.កធ្វើអត្តឃា.ត​​នៅ​ជាន់​ទី​១​ បង្កការ​ភ្ញាក់ផ្អើល ​កាលពី​វេ​លា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៤​ ឧសភា ស្ថិតនៅ​​ក្រុម​ទី១ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

រាជធានីភ្នំពេញ ៖ បុរស​ពោះម៉ាយ​ម្នាក់​តូចចិត្ត​មាន​ជំងឺសរសៃប្រសាទ​ជិត​២០​ឆ្នាំ​មក​ហើយ ​​ចង.កធ្វើអត្តឃាត​​នៅ​ជាន់​ទី​១​ បង្កការ​ភ្ញាក់ផ្អើល ​កាលពី​វេ​លា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៤​ ឧសភា ស្ថិតនៅ​​ក្រុម​ទី១ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

​​បុរសដែល​ចង.ក​​ធ្វើអត្តឃាតនេះ ឈ្មោះ ម៉ែ​ន សា​រុំ ​អាយុ​៤១​ឆ្នាំ ​ជាអ្នក​រត់​ម៉ូតូឌុប មាន​កូនមួយ បាន​លែងលះ​ប្រពន្ធ​៨​ឆ្នាំ​មក​ហើយ និងមាន​ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ ។

​ក្មួយ​ប្រុសឈ្មោះ អ៊ុឹម សុខ​ឃាង អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី៦ ​នៅ​សាលាបឋម​សិក្សា​សន្សំ​កុសល និយាយ​ថា នៅ​វេលាម៉ោង​៧យប់ ដោយ​បាត់​ពូ​យូរ​ពេកក៏​​ឡើង​ទៅ​មើលនៅ​បន្ទប់​ជាន់​ទី​១​ ​ស្រាប់តែឃើញ​គាត់​ចង.ក​ជាប់​នឹង​ធ្នឹម​ផ្ទះ​ស្លាប់​បាត់ទៅ​ហើយ ។

ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​បាន​ឲ្យ​ដឹង​ថា  បុរស​ពោះ​ម៉ាយ ម៉ែន សារុំ ​​តែង​តែ​​ទៅ​បើក​ថ្នាំ​នៅ​មន្ទីរ​ពេទ្យជា​រៀង​រាល់​ខែ ហើយ​​​គ្រូពេទ្យប្រាប់​ឲ្យ​គាត់តបហូប​ស្រា ​និង​បារី ។ ​ប្រហែល​ជា​គាត់​តូចចិត្ត​ក្នុង​ជីវិត​ដែលមានជំងឺប្រចាំកាយព្យាបាល​មិន​ជានោះ ​ទើបសម្រេចចិត្ត​ចង.ក​ធ្វើ​អត្តឃាត​បែបនេះ ៕