ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ទូរស័ព្ទ​បុគ្គលិក​ចាក់​សាំ​ងសាក​ថ្ម​ទុក​ចោល ពលរដ្ឋវាយទ្រមខ្លួន

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ជន​​ម្នាក់​សន្លប់​ស្តូកស្តឹង​ ខណៈ​ពេល​ចូល​ទៅ​លួច​ទូរស័ព្ទ​ដែល​​ដោត​សាក​ថ្មទុកចោល ​ត្រូវ​​​ម្ចាស់​តាម​ទាន់​​ ហើយពលរដ្ឋ​នាំគ្នាវាយ​ទ្រ​ព​ខ្លួន កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៤ ឧសភា នៅ​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​ស៊ូ​គី​ម៉ិច

រាជ​ធានីភ្នំពេញ ៖ ជន​​ម្នាក់​សន្លប់​ស្តូកស្តឹង​ ខណៈ​ពេល​ចូល​ទៅ​លួច​ទូរស័ព្ទ​ដែល​​ដោត​សាក​ថ្មទុកចោល ​ត្រូវ​​​ម្ចាស់​តាម​ទាន់​​ ហើយពលរដ្ឋ​នាំគ្នាវាយ​ទ្រ​ព​ខ្លួន កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៤ ឧសភា នៅ​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​ស៊ូ​គី​ម៉ិច ខាងកើត​រង្វង់​មូល​ចោម​ចៅ ​​នៅភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

ជននេះ​ ឈ្មោះ ជុំ ប៉ែ​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ជននេះ​បាន​ចូល​ទៅលួច​ទូរស័ព្ទ​របស់​បុគ្គលិក​ចាក់​សាំង​ស៊ូ​គី​ម៉ិច​​ ​ហើយ​រត់គេចខ្លួន ​ពេលនោះ​​ម្ចាស់​ទូរស័ព្ទ​ក្រឡេកឃើញទាន់​ក៏​ដេញ​តាម​ចាប់​​បាន និង​​យក​ទូរស័ព្ទ​ដៃ​មកវិញ តែ​អ្នក​ឃើញ​ហេតុការណ៍​នាំ​គ្នា​វាយ​រហូត​សន្លប់​ស្តូកស្តឹង ។

ក្រោយ​ពេល​កើតហេតុ​ ជនសង្ស័យ​​​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ បាន​ធូរស្រាល​ត្រូវ​​សមត្ថកិច្ច​នាំយក​ទៅសាកសួរ​នៅ​ប៉ុស្តិ៍នគរ​បាល​រដ្ឋ​បាល​ចោម​ចៅ​​ ​ដោយសារ​តែ​ម្ចាស់​ទូរស័ព្ទ​មិន​បាន​ដាក់​ពាក្យបណ្តឹង ​ទើបសមត្ថកិច្ច​គ្រាន់តែអប់រំ​ណែនាំ ​និង​ហៅ​អាណាព្យាបាល​មក​ធ្វើ​កិច្ចសន្យា ហើយ​ដោះ​លែងឱ្យ​ត្រឡប់ទៅ​វិញ ៕