ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក មិន ឃិ​ន និង​លោកស្រី​ នាំ​បច្ច័យនិង​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ ​ដែល​រង​គ្រោះ​ផ្ទុះ​ចង្ក្រានហ្គាស

8 ឆ្នាំ មុន

ខេត្តតាកែវ ៖ លោក មិន ឃិ​ន រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា និង​លោកស្រី​ជា​ភរិយា កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៥​បាន​នាំ​បច្ច័យ​និង​ទេយ្យវត្ថុ​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​បាន​ជួប​គ្រោះ​ឧប្បទវហេតុ​ផ្ទុះ​ចង្ក្រានហ្គាស រលាក​ពេញ​ព្រះ​កាយ នា​បរិ

ខេត្តតាកែវ ៖ លោក មិន ឃិ​ន រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា និង​លោកស្រី​ជា​ភរិយា កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៥​បាន​នាំ​បច្ច័យ​និង​ទេយ្យវត្ថុ​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​បាន​ជួប​គ្រោះ​ឧប្បទវហេតុ​ផ្ទុះ​ចង្ក្រានហ្គាស រលាក​ពេញ​ព្រះ​កាយ នា​បរិ វេណ​វត្ត​អង្គ​ល​ង្គ​ញ់ ស្ថិត​នៅ​ឃុំ​សំរោង ស្រុក​សំរោង ខេត្តតាកែវ ​។

នៅ​ក្នុង​ឱកាស​នោះ លោក មិន ឃិ​ន រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា​មាន​ប្រសា​ស​ន៌​ដោយ​ពាំនាំ​នូវ​ការ​នឹករលឹក​ពី​សម្តេច​ទាំង​បី ប្រគេន​ចំពោះ​ព្រះសង្ឃ​គ្រប់​អង្គ​ព្រមទាំង​បាន​កោតសរសើរ​ព្រះ​ចៅអធិការ​វត្ត​អង្គ​ល​ង្គ​ញ់​លើ​ការ​ខិតខំ​បណ្តុះ បណ្តាល​អប់រំ​ធនធាន​ព្រះសង្ឃ​ឲ្យ​ឈរ​លើ​គោល​គ្រឹះ​សីល សម្មាធិ​និង​បញ្ញា ដែល​គោល​ធម៌​ទាំង​បី​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ព្រះពុទ្ធ​សាសនា​មានការ​រីក​ចម្រើន​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ជា​ពិសេស សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​និង​កំពុង​យកចិត្តទុកដាក់​គិតគូរ​អំពី​សុវត្ថិភាព ជីវភាព​រស់នៅ​របស់​ព្រះសង្ឃ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​។

ក្នុង​នាម​ថ្នាក់ដឹកនាំ លោក មិន ឃិ​ន បាន​ចូលរួម​សោកស្តាយ​ចំពោះ​គ្រោះ​អគ្គី​ដែល​បាន​កើតឡើង​ជាយថាហេតុ​មក​លើ​ព្រះសង្ឃ​ទាំង​ប្រាំបួន​អង្គ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​តែងតែ​ប្រកាន់ខ្ជាប់​នូវ​ប្រពៃណី​ទំនៀមទម្លាប់​ព្រះពុទ្ធ​សាសនា​ជា​ពិសេស​ការ​នាំ​នូវ​ទេយ្យវត្ថុ​និង​គ្រឿង​បរិក្ខា​ផ្សេង​ៗ​មក​ប្រគេន​ដល់​ព្រះសង្ឃ​ក្នុង​ឱកាស​ដែល​ព្រះសង្ឃ​គ្រប់​អង្គ​កំពុង​ជួប​នូវ​ការ​លំបាក​និង​មាន​សារៈសំខាន់​ណាស់​ប្រៀប​ដូច​ជាម​ហា​គ្រួសារ​មួយ​ដែល​ផ្សារ​ភ្ជាប់​ការងារ​ដឹកនាំ​ជាតិ​ជាមួយ​ជីវភាព​ជាក់ស្តែង​របស់​ព្រះសង្ឃ​ព្រមទាំង​បង្កើត​បាន​នូវ​ភាព​ស្និទ្ធស្នាល​ស្គាល់​សុខ​ស្គាល់​ទុក្ខ​រួមរស់​ប្រាស្រ័យ​ទំនាក់ទំនង​ល្អ​រវាង​ថ្នាក់ដឹកនាំ​ជាមួយ​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។

លោក​រដ្ឋមន្ត្រីក្រសួង​ធម្មការ​បាន​ទូល​ប្រគេន​បន្ត​ទៀត​ថា ក្រោម​ការ​ដឹកនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​វិស័យ​ពុទ្ធចក្រ​បាន​កំពុង​រីក​យ៉ាង​ស្គុស ស្គាយ​នៅ​ទូ​ទាំង​ប្រទេស​រហូត​មក​ដល់​ពេល​នេះ​មាន​វត្ត​សរុប​៤,៥១៤​វត្ត​ ក្នុង​នោះ​វត្ត​គណៈធម្មយុត្តិកនិកាយ​១៧៤​វត្ត និង​ព្រះសង្ឃ​ទាំង​ពីរ​គណៈ​ចំនួន​៥៦,៨២០​អង្គ ការ​រីក​ចម្រើន​ទី​វត្ត​អារាម​នេះ ​ក៏​ដោយសារ​មានការ​ចូលរួម​យ៉ាង​ស្អិតរ​មួ​ត​ពី​ប្រជា​ពុទ្ធបរិស័ទ​ជា​អ្នកមាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា​និង​បាន​សំណូមពរ​ព្រះសង្ឃ​គ្រប់​អង្គ​ខិតខំ​បន្ត​ការ​សិក្សា​រៀនសូត្រ​ដែល​ជា​វិស័យ​ស្នូល​ដើម្បី​ទ្រទ្រង់​ព្រះពុទ្ធ​សាសនា​ឲ្យ​បាន​យូរអង្វែង​។