ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសបិតាប្រជាធិបតេយ្យកំពុងតែបាក់មុខ ​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​​

3 ឆ្នាំ មុន

ការ​ឌឺដង​ដាក់​គ្នា ​រវាង​ពួក​បាតុករគាំទ្រ​លោក​ត្រាំ និង​បាតុករ​គាំទ្រ​លោកបៃ​​ដេ​ន​ភាព​តានតឹង​កើត​មាន​កាលពី​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០២០ រវាង​ពួក​បាតុករ​គាំទ្រ​លោក​ដូ​ណា​ល់​ត្រាំ និង​ពួក​បាតុករ​គាំទ្រ​លោក​ចូ​បៃ​ដេ​ន នៅ​មុខ​មជ្ឈមណ្ឌល​សន្និសីទ​ក្រុង​ហ្វី​ឡា​ដែល​ហ្វី​យ៉ា ជា​កន្លែង​រាប់​សន្លឹក​ឆ្នោត​ដែល​បោះ​តាម​ប្រៃ​ស​ណី ។…

ការ​ឌឺដង​ដាក់​គ្នា ​រវាង​ពួក​បាតុករគាំទ្រ​លោក​ត្រាំ និង​បាតុករ​គាំទ្រ​លោកបៃ​​ដេ​ន​ភាព​តានតឹង​កើត​មាន​កាលពី​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០២០ រវាង​ពួក​បាតុករ​គាំទ្រ​លោក​ដូ​ណា​ល់​ត្រាំ និង​ពួក​បាតុករ​គាំទ្រ​លោក​ចូ​បៃ​ដេ​ន នៅ​មុខ​មជ្ឈមណ្ឌល​សន្និសីទ​ក្រុង​ហ្វី​ឡា​ដែល​ហ្វី​យ៉ា ជា​កន្លែង​រាប់​សន្លឹក​ឆ្នោត​ដែល​បោះ​តាម​ប្រៃ​ស​ណី ។

ភាព​តានតឹង​កើត​មាន​ខ្លាំង​នៅ​រដ្ឋ​ផេ​ន​សី​ុ​ល​វេ​នៀ ធ្វើ​ឱ្យ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក នៅ​មិន​ទាន់​ច្បាស់​នៅឡើយ ។

នៅ​តាម​ដង​ថ្នល់​នានា​ពួក​បាតុករ​ប្រឆាំង​លោក​ត្រាំ​រាប់​សិប​នាក់​បាន​លើក​ប៉ាណូ​នានា
អំពាវនាវ​ឲ្យ​មានការ​បន្ត​រាប់​សន្លឹក​ឆ្នោត ដេ​ោ​យក្នុង​ជួរ​បាតុកម្ម​នោះ​មាន​អ្នកចូលរួម​ខ្លះ​នាំ​គ្នា​រាំជាមួយ​ការ​ចាក់​បទ​ភ្លេង​ដ៏​កងរំពង ។

នៅ​ទល់មុខគ្នា​ ពួក​បាតុករ​គាំទ្រ​លោក​ត្រាំ ដែល​ជំទាស់​ចំពោះការ​បន្ត​រាប់​សន្លឹក​ឆ្នោត បញ្ជូន​ម​កតាមប្រៃស​ណី​យ៍​បាន​នាំ​គ្នា​ស្រែ​កថា រដ្ឋ​ផេ​ន​សី​ុ​ល​វេ​នៀអនុញ្ញាត​ឲ្យ​រាប់​តែ​សន្លឹក​ឆ្នោត​ដែល​ផ្ញើ​មក​ដល់ត្រឹម​ថ្ងៃ​ទី​៣ វិច្ឆិកា ហើយ​បដិសេធ​សន្លឹក​ឆ្នោតដែល​មក​ដល់​យឺត​ក្រោយ​ថៃ្ង​បោះ​ឆ្នោត ។

បាតុករ​ទាំង​២​ក្រុម បាន​ឌឺដង​ដាក់​គ្នា​យ៉ាង​ចុកចាប់​ផង​ដែរ ។ នៅ​រដ្ឋ​ផេ​ន​សុ​ី​ល​វេ​នៀ​ដែល​មានអង្គ​បោះ​ឆ្នោត​២០​រូប ជា​រដ្ឋ​ចុង​ក្រោយ​មួយ​ក្នុងចំណោម​រដ្ឋ​ចុង​ក្រោយ​ទាំងឡាយ​ដែល​អ្នក​ឈ្នះនៅ​មិន​ទាន់​ប្រកាស​នៅឡើយ ៕

អត្ថបទសរសេរ ដោយ