ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ម្នាក់​ចាប់​មុខរបរ​ចិញ្ចឹម​កង្កែប​ទទួល​បាន​ជោគជ័យ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អតីត​បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល​មួយ​រូប​ដែល​ធ្លាប់​ទទួល​ការ​បណ្ដុះបណ្ដាល​ផ្នែក​កសិកម្ម​នៅ​ប្រទេស​ថៃ និង​ធ្លាប់​ធ្វើ​ជា​ដៃគូ​ផ្នែក​កសិកម្ម តាម​បណ្តា​ខេត្ត​នានា​កាលពី​ពេល​កន្លង​ទៅ បន្ទាប់​ពី​ចូល​និវត្តន៍​គាត់​បាន​ចាប់ផ្ដើម​ប្រកប​មុខរបរ​ចិញ្ចឹមសត្វ ពិសេស​ការ​ចិញ្ចឹម​កង្កែប​យក​សាច់ និង​មេ​កង្កែប​យក​កូន​លក់ ទទួល​បាន​ជោគជ័យ​ដោយ​មាន​អ្នកគាំទ្រ​ជា​ច្រើន ។…

ខេត្តកំពង់ឆ្នាំង ៖ អតីត​បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល​មួយ​រូប​ដែល​ធ្លាប់​ទទួល​ការ​បណ្ដុះបណ្ដាល​ផ្នែក​កសិកម្ម​នៅ​ប្រទេស​ថៃ និង​ធ្លាប់​ធ្វើ​ជា​ដៃគូ​ផ្នែក​កសិកម្ម តាម​បណ្តា​ខេត្ត​នានា​កាលពី​ពេល​កន្លង​ទៅ បន្ទាប់​ពី​ចូល​និវត្តន៍​គាត់​បាន​ចាប់ផ្ដើម​ប្រកប​មុខរបរ​ចិញ្ចឹមសត្វ ពិសេស​ការ​ចិញ្ចឹម​កង្កែប​យក​សាច់ និង​មេ​កង្កែប​យក​កូន​លក់ ទទួល​បាន​ជោគជ័យ​ដោយ​មាន​អ្នកគាំទ្រ​ជា​ច្រើន ។

បច្ចុប្បន្ន លោក​កំពុង​រស់​នោះ ភូមិ​ត្រពាំង អ​ញ្ជា​ញ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ។ លោក គង់ សុផល មាន​ប្រសាសន៍​ថា ៖ លោក​ធ្លាប់​ទទួល​ការ​បណ្ដុះបណ្ដាល​ផ្នែក​កសិកម្ម​នៅ​ប្រទេស​ថៃ កាល​លោក​ជា​អតីតមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយ​ដែល​លោក​មាន​តួនាទី សម្របសម្រួល​លើ​ផ្នែក​វិស័យ​កសិកម្ម​តាម​បណ្តា​ខេត្ត ក្រុង​មួយ​ចំនួន និង​ធ្លាប់​ជា​គ្រូបង្រៀន​ដល់​កសិករ​លើ​ផ្នែក​ការ​ចិញ្ចឹមសត្វ ។

ក្រោយ​ពេល​ចូល​និវត្តន៍​លោក​បាន​ចាប់ផ្ដើម​ប្រកប​មុខរបរ​ជា​លក្ខណៈ​គ្រួសារ​តូចតាច​នៅ​តាម​ផ្ទះ ដោយ​ការ​ចិញ្ចឹមសត្វ ពិសេស​ការ​បង្កាត់​ពូជ​កង្កែប យក​កូន​លក់​ទទួល​បាន​ជោគជ័យ ព្រោះ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន មក​ទទួល​ទិញ​កូន​យក​ទៅ​ចិញ្ចឹម​បន្ត ។ លោក​បាន​បញ្ជាក់​ថា ៖ លោក​ចាប់ផ្តើម​មុខរបរ​ចិ​ញ្ជឹ​ម​សត្វ​នៅផ្ទះ​តាំងពី​ឆ្នាំ​២០១០​មក​ម្លេះ ។ ប៉ុន្តែ​ការ​ចិ​ញ្ជឹ​ម​ង្កែ​ប គឺ​ទើបតែ​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៨ តែ​ប៉ុណ្ណោះ ហើយ​ក៏​ទទួល​បាន​ជោគជ័យ ទាំង​ការ​ចិ​ញ្ជឹ​ម​យក​សាច់ និង​ការ​ចិ​ញ្ជឹ​ម​មេ​បង្កាត់​ពូជ​យក​កូន​លក់ ។

បច្ចុប្បន្ន​លោក​មាន​មេ​ពូជ កង្កែប​៥០​ក្បាល និង​បា​កង្កែប ៥០​ក្បាល ដែល​អាច​បន្ត​ពូជ​ជា​បន្តបន្ទាប់​ផ្លាស់​វេន​គ្នា ។ កូន​កង្កែប​ដែល​ញាស់​ចេញពី​ពង រយៈពេល​៤៥​ថ្ងៃ គឺ​អាច​ចាប់​លក់​បាន​ហើយ បន្ទាប់​ពី​វា​ដុះ​ដៃ​ដុះ​ជើង​ក្លាយ​ពី​កូន​ក្អុក​មក​ជា​កូន​កង្កែប ។ កូន​កង្កែប ទាំងនោះ​គាត់​លក់​ជូន​អតិថិជន ១​ក្បាល​ថ្លៃ​៥០០​រៀល ។

បច្ចុប្បន្ន​លោក​នៅ​សល់​កូន​កង្កែប​ដែល​បម្រុង​ទុក​ជាង​៥​ពាន់​កូន ។ ក្នុង​មួយ​លើក​ៗ​ដែល​គាត់​ភ្ញាស់​កូន​លក់​បាន​ជាង ៥​ពាន់​កូន ដែល​អាច​រក​ចំណូល​បាន​ជាង​២​លាន​រៀល ។ ជាក់ស្ដែង​នៅ​ថ្ងៃនេះ មាន​អតិថិជន​មក​ពី​ស្រុក​រលារ​ប្អៀ​រ បាន​មក​ទិញ​កូន​កង្កែប​របស់​គាត់​ចំនួន​១​ពាន់​កូន ស្មើនឹង​៥០ ម៉ឺន​រៀល​ផង​ដែរ ។ ចំណែក​កង្កែប​សាច់​លោក​ទើប​ចាប់​លក់ កាលពី​ជាង​១០​ថ្ងៃមុន បាន​ជាង​១២០​គីឡូក្រាម ដោយ​ក្នុង​១​គីឡូក្រាម ថ្លៃ​១​ម៉ឺន​រៀល ស្មើនឹង​ជាង​១​លាន​រៀល​ផង​ដែរ នេះ​ត្រឹម​ការ​ចិញ្ចឹម​ក្នុង​តង់​តូច​ល្មម​ប៉ុណ្ណោះ ។

លោក ម៉ៅ នៅ មេ​ភូមិ​ព្រែក​សាលា ឃុំ​ទឹក​ហូត ដែល​ជា​អ្នក​មក​ទិញ​កូន​កង្កែប​យក​ទៅ​ចិ​ញ្ជឹ​ម បាន​និយាយ​ឱ្យ​ដឹង​ថា ៖ កាលពី​ជាង​១​ខែ​មុន គាត់​បាន​មក​ទិញ​កូន​កង្កែប​នៅ​ទី​នេះ​ចំនួន​៥០០​ក្បាល ។ ពេល​នេះ​លោក​មក​ទិញ​បន្ថែមចំនួន​៥០០​ក្បាល​ទៀត ។

មូលហេតុ​ដែល​មក​ទិញ​បន្ថែម ព្រោះ​កាល​ទិញ​កូន​កង្កែប​ទៅ​លើក​មុន គឺ​វា​កំពុង​តែ​ធំធាត់​ល្អ​ណាស់​រយៈពេល​តែ​ជាង ១​ខែ​តែ​ប៉ុណ្ណោះ កូន​កង្កែប​ធំ​ប៉ុន​កំភួនដៃ​ក្មេង​ទៅ​ហើយ ។ ចំណែក​អ្នក​ដែល​មក​ជាមួយ​ក​គាត់​នៅ​ពេល​នេះ ព្រោះ​ឃើញ​គាត់​ចិញ្ចឹម​បាន​ល្អ​ក៏​មក​ទិញ​៥០០​ក្បាល​យក​ទៅ​ចិញ្ចឹម​ដែរ ។

សូម​រំ​ឮ​ក​ដែរ​ថា ៖ បច្ចុប្បន្ន រាជរដ្ឋាភិបាល​ក៏​ដូច​ជា ក្រសួងកសិកម្ម កំពុង​តែ​ជំរុញ​ដល់​ប្រជា​កសិករ​ឲ្យ​ចិញ្ចឹម​ត្រី ,​កង្កែប , និង​អន្ទង់​ជាដើម តាម​បែប​វារីវប្បកម្ម ព្រោះ​បច្ចុប្បន្ន​ផល​នេសាទ ដែល​ជា​ផ្នែក​ធនធាន​ជលផល កំពុង​តែ​ថយ​ទៅ​ជា​លំដាប់ ។ ដោយហេតុ​ដូច្នេះ​ហើយ​ស្ទើរតែ​គ្រប់​បណ្តា​ស្រុក ក្រុង គេ​សង្កេត​ឃើញ ប្រជា​កសិករ​ងាក​មក​ធ្វើ​វារីវប្បកម្ម​វិញ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ