ប្រទេសហ្គាតេម៉ាឡា ៖ ការបោកបក់នៃព្យុះសង្ឃរាឈ្មោះ ETA បណ្ដាលឲ្យមានភ្លៀងធ្លាក់
ខ្លាំង និងទឹកជំនន់ធ្ងន់ធ្ងរ នៅអាមេរិកកណ្ដាល ដោយប្រែក្លាយវិថីទាំងឡាយទៅជាព្រែក និងដោយបានឆក់យកជីវិតរបស់មនុស្សច្រើនសិបនាក់ ចំណែកមនុស្សច្រើនសិបនាក់ទៀតត្រូវបាត់ខ្លួន ។
មនុស្សជាង៧០នាក់បានត្រូវបាត់បង់ជីវិតក្នុងតំបន់នោះដែលមានប្រទេសភាគច្រើនក្រីក្រ ។ មនុស្សច្រើនរយនាក់កំពុងរង់ចាំការជួយសង្គ្រោះ ដោយពួកគេមួយចំនួនរត់ទៅលើដំបូលផ្ទះ ។នៅប្រទេសហ្គាតេម៉ាឡា ចំនួនអ្នកបាត់បង់ជីវិតមានដល់លើសពី៥០នាក់គិតដល់ថ្ងៃទី៥ វិច្ឆិកា។
នេះបើតាមការអះអាងរបស់ប្រធានាធិបតីហ្គាតេម៉ាឡាលោក ALEJANDRO GIAMMATTEI ដែលបន្តថា ការបាក់ដីនានាកើតមានក្នុងទីក្រុង SAN CRISTOBAL VERAPAZ ដោយកប់ផ្ទះ២៥ខ្នង ។
នៅប្រទេសកូស្ដារីកាមនុស្សយ៉ាងតិច៧នាក់បានត្រូវបាត់បង់ជីវិត ដោយសារទឹកជំនន់ពេលព្យុះវាយប្រហារ ។ មួយផ្នែកនៃប្រទេសនីការ៉ាហ្គា និងហុងឌូរ៉ាស់ ខ្យល់បានបោកបក់កាត់ និងមានភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យខូចខាតផ្ទះជាច្រើនខ្នង ផ្លូវថ្នល់នានានិងបណ្ដាកំពង់ផែ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ