ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​អ៊ីតាលី​ជាទីកន្លែង​​​ដ៏​មាន​មនោសញ្ចេត​នា​បំផុត​ថ្ងៃបុណ្យ​​នៃ​ក្តី​​ស្រឡាញ់

13 ឆ្នាំ មុន

តាម​ទីភ្នាក់​ងារ​​បរទេស​បាន​ផ្សាយ​ពី​ លទ្ធ​ផល​​​នៃការ​ស្រាវ​ជ្រាវ​​របស់​​គេហទំព័រ​​​​​ដ៏ល្បី​​ឈ្មោះ​ ផ្នែក​ហោះ​ហើរ​ «ស្កាយ​ស្កេន​ណ័រ​» ថា ជាង​១​ភាគ៣​នៃអ្នក​ឆ្លើយ​សំណួរ​​ចំនួន​១.០០០​​នាក់​ឬ​ប្រហែល​​៣៣%​ មានគំនិត​​យល់​​ឃើញ​ថា​ ប្រទេស​​អុីតាលី​ ​ជាទីកន្លែង​​​ទេស​ចរណ៍​​​ដ៏​មាន​មនោសញ្ចេត​នា​​បំផុត​នៅលើ​​សាកល​​​លោក ខណៈ​ប្រទេស​បារាំង​​ស្ថិត​​នៅ​​​​​លំដាប់​ទី២​ ដោយ​ទទួល​សម្លេង​​គាំទ្រ​​​ប្រហែល​​១៩​%​ ក្នុង​អំឡុង​​ពេល​​បុណ្យ​​នៃក្តី​ស្រឡាញ់​២០១១ ។
សំរាប់​​ប្រទេស​​ប្រជុំ​កោះ​​ក្នុង​តំបន់​​សមុទ្រ​​​​ការីបៀន​​ ស្ថិត​​នៅ​លំដាប់​​​ទី៣ ខណៈ​ប្រទេស​​អេស្ប៉ាញ ​​និង​ប្រទេស​​ក្រិច​ ស្ថិត​ក្នុង​លំដាប់​​ទី​៤ និងទី៥តាម​លំដាប់នោះ ។ ចំណែក​​ប្រទេស​​ថៃ​ត្រូវ​បាន​បញ្ជាក់​ថា​ ជា​ដែនដី​ដ៏​មាន​មនោសញ្ចេត​នា​នៅ​លំដាប់​ទី​៦ នៅលើ​ពិភព​លោក​ មាន​សម្លេង​ប្រហែល​៣% ។

តាម​ទីភ្នាក់​ងារ​​បរទេស​បាន​ផ្សាយ​ពី​ លទ្ធ​ផល​​​នៃការ​ស្រាវ​ជ្រាវ​​របស់​​គេហទំព័រ​​​​​ដ៏ល្បី​​ឈ្មោះ​ ផ្នែក​ហោះ​ហើរ​ «ស្កាយ​ស្កេន​ណ័រ​» ថា ជាង​១​ភាគ៣​នៃអ្នក​ឆ្លើយ​សំណួរ​​ចំនួន​១.០០០​​នាក់​ឬ​ប្រហែល​​៣៣%​ មានគំនិត​​យល់​​ឃើញ​ថា​ ប្រទេស​​អុីតាលី​ ​ជាទីកន្លែង​​​ទេស​ចរណ៍​​​ដ៏​មាន​មនោសញ្ចេត​នា​​បំផុត​នៅលើ​​សាកល​​​លោក ខណៈ​ប្រទេស​បារាំង​​ស្ថិត​​នៅ​​​​​លំដាប់​ទី២​ ដោយ​ទទួល​សម្លេង​​គាំទ្រ​​​ប្រហែល​​១៩​%​ ក្នុង​អំឡុង​​ពេល​​បុណ្យ​​នៃក្តី​ស្រឡាញ់​២០១១ ។ សំរាប់​​ប្រទេស​​ប្រជុំ​កោះ​​ក្នុង​តំបន់​​សមុទ្រ​​​​ការីបៀន​​ ស្ថិត​​នៅ​លំដាប់​​​ទី៣ ខណៈ​ប្រទេស​​អេស្ប៉ាញ ​​និង​ប្រទេស​​ក្រិច​ ស្ថិត​ក្នុង​លំដាប់​​ទី​៤ និងទី៥តាម​លំដាប់នោះ ។ ចំណែក​​ប្រទេស​​ថៃ​ត្រូវ​បាន​បញ្ជាក់​ថា​ ជា​ដែនដី​ដ៏​មាន​មនោសញ្ចេត​នា​នៅ​លំដាប់​ទី​៦ នៅលើ​ពិភព​លោក​ មាន​សម្លេង​ប្រហែល​៣% ។​ លទ្ធផល​​ស្រាវ​ជ្រាវ ​​បញ្ជាក់​​ឱ្យ​ដឹង​ទៀត​ថា ​​ទីកន្លែង​ដែល​មាន​ស្ថាន​ភាព​​មនោសញ្ចេត​នា​​​បំផុត​​ សំរាប់​​សុំ​​រៀប​អាពិពាហ៍ពាហ៍​​ គឺ​ការ​​សុំ​​រៀបចំ​​​អាពាហ៍ពិពាហ៍​​នៅលើ​​នាវា​​«ហ្គុន​ដូឡា» កណ្តាល​​ស្ទឹង​​ក្នុងទីក្រុង​វេនីស ប្រទេស​អ៊ីតាលី​ ទទួល​​បាន​​សម្លេង​​​ច្រើ​នបំផុត ។ បន្ទាប់​មក​គឺការ​​​សុំ​រៀប​ការ​នៅ​អគារ​ទ្វារ​អេហ្វហ្វែល​ ក្រុង​ប៉ារីស​ ប្រទេស​​បារាំង​ និង​ការ​​សុំ​រៀប​ការ​​នៅ​បរិវេណ​​ជណ្តើរ​​អសស្ប៉ាញ​​ ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ លទ្ធផល​អង្កេត​​តាម​​ផ្នែក​សណ្ឋាគារ​ កន្លែង​ស្នាក់​នៅ​​ដ៏​មាន​មនោ​សញ្ចេត​នា​បំផុត​នៅលើ​​ពិភព​លោក ដោយ​​យោង​​លើការ​​ប្រកាស​រង្វាន់​ «ត្រា​វែល​ល័រ​ឆយ ២០១១ បញ្ជាក់​ឱ្យ​ដឹងថា សណ្ឋាគារ​ «​ហ្គាប៉ា​ញ៉ា អ៊ិច​តាប៉ា» ក្នុង​រដ្ឋ​ហ្គេរ៉េរ៉ូ របស់​ម៉ិច​ស៊ិក​ មាន​ឈ្មោះ​ថា ជា​សណ្ឋាគារ​​ «​ភូលេ​ បេ​ រីស៊ត​ អ៊ែន​ស្ប៉ា » ក្នុង​​ខេត្ត​ក្រាប៊ី ប្រទេស​ថៃ​ ស្ថិត​នៅ​​លំដាប់ទី​៧ ៕