ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ៖ ​អង្គការ​សុខភាព​ពិភព​លោក​​ព្រមាន​ពី​ការ​ផ្ទុះ​​ករណី​​ឆ្លង​នៅ​អឺរ៉ុប

3 ឆ្នាំ មុន

ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 ៖ ពេល​ដែល​ពិភពលោក​កំពុង​តែ​ផ្ដោត​ការ​ចាប់​អាម្ម​ណ៍​លើ​​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក ការ​ឆ្លង​រាលដាល​នៃ​វីរុស​ COVID-19 កំពុង​តែ​កើន​​ខ្លាំងក្លា​បំផុត​នៅ​អឺ​រ៉ុ​ប​។ តំបន់​នោះ ​ពេល​នេះ​មាន​អ្នក​ឆ្លង​វីរុស​ឡើង​ដល់​ជាង​១២​លាន​នាក់ និង​អ្នក​​បាត់​បង់​ជីវិត​​ឡើង​ដល់​ជិត​៣០០.០០០​នាក់…

ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 ៖ ពេល​ដែល​ពិភពលោក​កំពុង​តែ​ផ្ដោត​ការ​ចាប់​អាម្ម​ណ៍​លើ​​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក ការ​ឆ្លង​រាលដាល​នៃ​វីរុស​ COVID-19 កំពុង​តែ​កើន​​ខ្លាំងក្លា​បំផុត​នៅ​អឺ​រ៉ុ​ប​។

តំបន់​នោះ ​ពេល​នេះ​មាន​អ្នក​ឆ្លង​វីរុស​ឡើង​ដល់​ជាង​១២​លាន​នាក់ និង​អ្នក​​បាត់​បង់​ជីវិត​​ឡើង​ដល់​ជិត​៣០០.០០០​នាក់ ប្រសិនបើ​រាប់​នៅ​ប្រទេស​រុ​ស្ស៊ី​ដែរ​។ អង្គការ​សុខភាព​ពិភពលោក ​WHO​ព្រមាន​ថា នា​ប៉ុន្មាន​ស​ប្ដា​ហ៍​ខាង​មុខ​នេះ ស្ថានភាព​នៃ​ការ​ឆ្លង​រាលដាល​នៃ​វីរុស កាន់តែ​លំបាក​ថែម​​ទៀត ​គឺ​ផ្ទុះ​ខ្លាំង​តែ​ម្ដង​។

ប្រធាន​ការិយាល័យ​អឺរ៉ុប​របស់​ WHO លោក ​HANS KLUGE បាន​​លើក​ឡើង​ថា មែនហើយ​អឺរ៉ុប​ពេល​នេះ ជា​តំបន់​ដែល​មាន​អ្នក​ឆ្លង​ថ្មី​នាំមុខ​តំ​បន់​អា​មេ​រិ​កឡា​ទី​ន​។ លោក​បន្ត​ថា ​ពិត​ណា​ស់​មានភាព​ធូររលុង​មួយ​ចំនួន ក្នុង​ការ​តបត​ទប់ទល់​ការ​ឆ្លង​នៅ​អឺរ៉ុប​។ ប្រទេស​ជា​ច្រើន​បាន​បន្ធូរ​ដៃ ក្នុង​ការ​ចាត់​បណ្ដា​វិធានការ សុខាភិបាល​សាធារណៈ កាលពី​ក្នុង​រដូវក្ដៅ​។ ការ​ពាក់​ម៉ាស​លែង​មាន​​ជា​ទូទៅ​។ ការ​ប្រមូលផ្ដុំ​មនុស្ស​ច្រើន​ក៏​មិន​មានការ​ត្រួតពិនិត្យ​។ ដូច្នេះ​បានជា​គេ​ឃើញ​ការ​បញ្ចេញ​ឥទ្ធិពល​ខ្លាំងក្លា​នៃ​វីរុស​។

WHO​ បាន​ណែនាំ​យ៉ាង​ម៉ឺ​ង​ម៉ាត់​ឲ្យ​មានការ​ពាក់​ម៉ាស​ជា​កាតព្វកិច្ច ដោយ​ថា​ ប្រសិនបើ​មានការ​ពាក់​ម៉ាស មិន​ធ្វេសប្រហែស​គ្រប់​ទីកន្លែង​នៅ​អឹ​រ៉ុ​ប​នោះ​ជីវិត​មនុស្ស ជាង​២៦០.០០០​នាក់​ត្រូវ​បាន​សង្គ្រោះ​។ WHO​ ក៏​អំពាវនាវ​ដែរ​ ដល់​បណ្ដា​រដ្ឋ​ឲ្យ​បើកទ្វារ​សាលារៀន​ឲ្យ​បាន​យូរ ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មនុស្ស​មួយ​ជំនាន់​ត្រូវធ្វើ​ពលី​កម្ម​។

អេ​ស្ប៉ា​ញ​អ្នក​ឆ្លង​កើន​ដល់​ជាង​១,៣​លាន​នាក់
យោង​តាម​ទិន្នន័យ​ផ្ដល់​ដោយ​អាជ្ញាធរ​សុខាភិបាល​ថា ចំនួន​អ្នក​ឆ្លង​វីរុស ​COVID-19 នៅ​អេស្ប៉ាញ​​មក​ដល់​ថៃ្ង​ទី​៥ ​វិច្ឆិកា កើន​ដល់​១.៣០៦.៣១៦​នាក់​ និង​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​ឡើង​ដល់​៣៨.៤៨៦​នាក់ ក្នុង​នោះ​១.០០២​នាក់​​បាត់​បង់​ជីវិត​​រយៈពេល​៧​ថ្ងៃ​ចុង​ក្រោយ​នេះ​។

អ៊ី​តា​លី​ចំនួន​អ្នក​ឆ្លង​ថ្មី​១​ថ្ងៃ​ដល់​៣៤.៥០៥​នាក់
តាម​តួលេខ​របស់​ក្រសួងសុខាភិបាល​ថា ប្រទេស​អ៊ី​តា​លី​នា​ថ្ងៃ​ទី​៥ ខែ​​វិច្ឆិកា កំណត់​ឃើញ​អ្នក​ឆ្លង​វីរុស​ថ្មី ដល់​ទៅ​៣៤.៥០៥​នាក់​២៤​ម៉ោង​ចុង​ក្រោយ​នេះ ដែល​នោះ​ជា​ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​កម្រិត​ខ្ពស់​បំផុត​ពុំ​ធ្លាប់​មាន​។ អាជ្ញាធរ​ក៏​រៀបរាប់​ដែរ ពី​អ្នក​បាត់​បង់​ជីវិត​​ថ្មី​៤៤៥​នាក់​ថែម​ទៀត​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។ ចំនួន​អ្នក​ឆ្លង​វីរុស​នៅ​អ៊ីតា​លី​ពេល​នេះ​បាន​កើន​ដល់​៨២៤.៨៧៩​នាក់ ហើយ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​កើន​ដល់​៤០.១៩២​នាក់​។

លើ​ពិភពលោក​គិតដល់​ថ្ងៃ​ទី​៥ ​វិច្ឆិកា​ ចំនួន​អ្នក​ឆ្លង​វីរុស ​COVID-19 បាន​កើន​ដល់​ជាង​៤៨,៣​លាន​នាក់ ហើយ​អ្នក​​បាត់​បង់​ជីវិត​​កើន​ដល់​ជាង​១,២៣​លាន​នាក់​។ សហរដ្ឋអាមេរិក​នៅ​តែ​ជា​ប្រទេស រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ជាមួយ​អ្នក​ឆ្លង​ឡើង​ដល់​ជាង​៩,៦៩​លាន​នាក់ ​និង​អ្នក​​បាត់​​បង់​ជីវិត​​កើន​ដល់​ជាង​២៣៥.០០០​នាក់​។

​ឥណ្ឌា​ចំនួន​អ្នក​ឆ្លង​កើន​ដល់​ជាង​៨,៤១​លាន​នាក់​ និង​អ្នក​បាត់​បង់​ជីវិត​ជាង​១២៥.០០០​នាក់​។ ប្រេស៊ី​ល​អ្នក​ឆ្លង​ឡើង​ដេ​ល់​៥,៦១​លាន​នាក់ អ្នក​​បាត់​បង់​ជីវិត​​ឡើង​ដល់​ជាង​១៦២.០០០​នាក់​។ រុ​ស្ស៊ី​អ្នក​ឆ្លង​ឡើង​ដល់​ជាង​១,៧១​លាន​នាក់​ អ្នក​បាត់​បង់​ជីវិត​​ដល់​២៩.៥០៩​នាក់​។ បារាំង​អ្នក​ឆ្លង​កើន​ដល់​ជាង​១,៦​លាន​នាក់ អ្នក​បាត់​បង់​ជីវិត​​ឡើង​ដល់​៣៩.០៣៧​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ