ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីទុរ​គត​មួយ​គ្រួសារ​ពីរ​នាក់​ប្តី​ប្រ​ព​ន្ធ​គ្មាន​ផ្ទះសម្បែង ​និង​គ្មាន​ដីធ្លី​​ សុំ​ដី​សហគមន៍ ដើម្បី​ធ្វើ​ផ្ទះ​ស្នាក់​នៅ​

8 ឆ្នាំ មុន

ខេត្តកំពត​ ៖ គ្រួសារ​ទុរ​គត​ជន​មួយ​ ប្រពន្ធ​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ មក​ស៊ី​ឈ្នួល​ដាំ​ម្រេចមួយ​កន្លែង ក្នុងភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ២០១៥ ​នេះ ​

ខេត្តកំពត​ ៖  គ្រួសារ​ទុរ​គត​ជន​មួយ​ប្រពន្ធ​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ មក​ស៊ី​ឈ្នួល​ដាំ​ម្រេចមួយ​កន្លែង ក្នុងភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ២០១៥ ​នេះ ​នាង​បាន​មក​ជួប​អ្នក​សារ​ព័​ត៌មាន​ ដើម្បី​ជួយ​ពាំនាំ​ពី​ទុក្ខ​លំបាក​ក្នុង​គ្រួសារ​របស់​នាង​ជូន​ដល់​ថ្នាក់ដឹកនាំ​ និង​សប្បុរស​​ជន ដើម្បី​ជួយ​ឧបត្ថម្ភ​ជា​ថវិកា ​និង​សម្ភារ​គ្រាន់​បាន​សង់​ទីជម្រក​ស្នាក់​នៅ​ ប្រកប​របរ​រក​ស៊ី​​ដោះស្រាយ​ចិញ្ចឹមជីវិត ​ដូច​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ព្រៃ​ពាយ​នេះ​នឹង​គេ។

ស្ត្រី​ទុរ​គត​ដែល​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ម្នាក់​នេះ ​មានឈ្មោះ​ស្រី ពៅ អាយុ​២៨​ឆ្នាំ និង​ប្តី​ឈ្មោះ​ឈុ​ន វូ​ច អាយុ​២៩​ឆ្នាំ ​នាង​មានកូន​ពីរ​នាក់ ​ទាំង​នៅ​ពរពោះ។ នាង​ពីរ​នាក់​ប្តីប្រពន្ធ​ជា​កូនកំព្រា​ដូច​គ្នា នាង​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ហើយ​បាន​ចាប់​ដៃ​គ្នាក​សាង​សុភមង្គល ​ដោយសារ​នាង​ដើរ​ស៊ី​ឈ្នួល​គេ ហើយបាន​​ជួប​បុរស​ជា​ប្តី​នេះ​ ដែល​​គាត់​ជា​អ្នក​ដើរ​ស៊ី​ឈ្នួល​ធ្វើ​កម្មករ​ដែរ ​ក៏បាន​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​រហូត​បាន​កូន​ជិត​ពីរ​នាក់​ទៅ​ហើយ ។ នាង​បាន​រៀប​រាប់​​ឲ្យ​ដឹង​ទៀត​ថា មុន​នឹង​មក​ដល់​ភូមិព្រៃ​ពាយ ​ឃុំ​ត្រពាំង​ភ្លាំង ​ស្រុក​ឈូក​ នេះ នាង​បាន​សុំ​ដី​អ្នកស្រុក​នៅ​ស្រុក​ដងទង់ សង់​ខ្ទម​មួយ​តូច​ស្នាក់​នៅ ដើម្បី​មានឱកាស​ឲ្យ​ប្តី​នាង​ទៅ​ធ្វើ​កម្មករ​សំណង់​នៅ​ក្បែរនោះ ។  ប៉ុន្តែ​​ក្រោយ​មក​ត្រូវ​បាន​ម្ចាស់​ដី​គេ​ឲ្យ​រុះរើ​ផ្ទះ​ចេញ​ឈប់​ឲ្យ​ស្នាក់​នៅ​ទីនោះ នាង​ និង​ប្តី​ក៏​បាន​​ឮដំណឹង​ថា​ នៅ​ភូមិ​ព្រៃ​ពាយ​នេះ មាន​ក្រុមហ៊ុន​ចំការ​ម្រេច​មួយ​ គេ​ត្រូវការ​រើស​កម្មករ ​ដើម្បី​ដាំ​ និង​មើលថែ​ទាំ​ម្រេច នាង​ក៏បាន​នាំ​ប្តី​​ចាក​ចេញពី​ស្រុក​ដងទង់ ដើម្បី​សុំ​ការ​ងារ​​ធ្វើ​ក្នុង​ក្រុមហ៊ុន​ដាំ​ម្រេច​នេះ ។ សព្វ​ថ្ងៃនេះ​នា​​ង​គ្មាន​ដី​ គ្មាន​ជម្រក​ស្នាក់​នៅទេ នាង​ស្នាក់​នៅ​ក្នុង​រោង​កម្មករ​របស់​ក្រុមហ៊ុន មិន​ដឹ​​ង​ថ្ងៃ​ណាមួយ​ក្រុមហ៊ុន​គេ​ឈប់​ត្រូវការ​ប្តី​នាង ហើយ​នាង​ និង​​ប្តី​ ព្រម​ទាំង​កូ​ន​ពីរ​នាក់​ទៅ​ស្នាក់​នៅ​ទីណា​ទេ ។

នាង​សូម​អំពាវនាវ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល សប្បុរសជន​ក្នុង​ និង​ក្រៅប្រទេស​ មេត្តា​ជួយ​ដោះស្រាយ​ដី​ឲ្យ​ក្រុម​គ្រួសារ​នាងបាន​សង់ផ្ទះ​ស្នាក់​នៅ​ និង​បាន​ដាំ​ដំណាំ​គ្រាន់​នឹង​ដោះស្រាយ​ជីវភាព​គ្រួសារ ដូច​ពលរដ្ឋឯទៀត​ៗ​ផង ៕