ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ឌឺដង​ដាក់​គ្នា​រវាង​​អ្នក​​គាំទ្រ​លោក​ត្រាំ ​និងអ្នក​​គាំទ្រ​លោក​បៃ​ដេ​ន

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ភាព​តានតឹង​កើត​មាន​កាលពី​ថ្ងៃ​ទី​៥ ​វិច្ឆិកា រវាង​ពួក​បាតុករ​គាំទ្រ​លោក​ដូ​ណា​ល់ំ​ត្រាំ​និង​ពួក​បាតុករ​គាំទ្រ​លោក​ចូ​បៃ​ដេ​ន នៅ​មុខ​មជ្ឈមណ្ឌល​សន្និសីទ​ក្រុង​ហ្វី​ឡា​ដែល​ហ្វី​យ៉ា ជា​កន្លែង​រាប់​សន្លឹក​ឆ្នោត​ដែល​បោះ​តាម​ប្រៃ​ស​ណី​។ ភាព​តានតឹង​មាន​ខ្លាំង​កាលពី​ថ្ងៃ​ទី​៥​វិច្ឆិកា​នៅ​រដ្ឋ​ផេ​ន​ស៊ីល​វេ​នៀ ក្រោយ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក ដែល​លទ្ធផល​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​។…

សហរដ្ឋអាមេរិក ៖ ភាព​តានតឹង​កើត​មាន​កាលពី​ថ្ងៃ​ទី​៥ ​វិច្ឆិកា រវាង​ពួក​បាតុករ​គាំទ្រ​លោក​ដូ​ណា​ល់ំ​ត្រាំ​និង​ពួក​បាតុករ​គាំទ្រ​លោក​ចូ​បៃ​ដេ​ន នៅ​មុខ​មជ្ឈមណ្ឌល​សន្និសីទ​ក្រុង​ហ្វី​ឡា​ដែល​ហ្វី​យ៉ា ជា​កន្លែង​រាប់​សន្លឹក​ឆ្នោត​ដែល​បោះ​តាម​ប្រៃ​ស​ណី​។ ភាព​តានតឹង​មាន​ខ្លាំង​កាលពី​ថ្ងៃ​ទី​៥​វិច្ឆិកា​នៅ​រដ្ឋ​ផេ​ន​ស៊ីល​វេ​នៀ ក្រោយ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក ដែល​លទ្ធផល​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​។

នៅ​តាម​ចិញ្ចើមថ្នល់ ពួក​បាតុករ​ប្រឆាំង​លោក​ត្រាំ​ច្រើន​សិប​នាក់ បាន​លើក​ប៉ាណូ​នានា អំពាវនាវ​ឲ្យ​បន្ត​រាប់​សន្លឹក​ឆ្នោត ដោ​យ​ក្នុង​បាតុកម្ម​នោះ មាន​អ្នកចូលរួម​ខ្លះ​នាំ​គ្នា​រាំ ជាមួយ​ការ​ចាក់​បទ​ភ្លេង​ដ៏​កងរំពង​។ នៅ​ទល់មុខ​គ្នា​ពួក​បាតុករ​គាំទ្រ​លោក​ត្រាំ ដែល​ជំទាស់​ចំពោះ​ការ​បន្ត​រាប់​សន្លឹក​ឆ្នោត បញ្ជូន​ម​កតាមប្រៃ​ស​ណិ​បាន​នាំ​គ្នា​ស្រែ​កថា រដ្ឋ​ផេ​ន​ស៊ីល​វេ​នៀ​អនុញ្ញាត​ឲ្យ​រាប់​តែ​សន្លឹក​ឆ្នោត​ដែល​ផ្ញើ​មក​ដល់​ត្រឹម​ថ្ងៃ​ទី​៣​វិច្ឆិកា ហើយ​បដិសេធ​សន្លឹក​ឆ្នោត​ដែល​មក​ដល់​យឺត​ក្រោយ​ថៃ្ង​បោះ​ឆ្នោត​។

ជា​ច្រើន​លើក​បាតុករ​ទាំង​២​ក្រុម​បាន​ឌឺដង​ដាក់​គ្នា​។ នៅ​រដ្ឋ​ផេ​ន​ស៊ី​ល​វេ​នៀ​ដែល​មាន​មហា​អ្នក​បោះឆ្នោត​២០​រូប ជា​រដ្ឋ​ចុង​ក្រោយ​មួយ ក្នុង​ចំណោម​រដ្ឋ​ចុង​ក្រោយ​ទាំងឡាយ​ដែល​អ្នក​ឈ្នះ​នៅ​មិន​ទាន់​ប្រកាស​នៅឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ