ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោក្រោយធ្វើចត្តាឡីស័កជាង៣០ម៉ោងរួចគ្មានអ្វីប្លែកក្នុងខ្លួន តែនឹងធ្វើតេស្តចំនួន ៣ ដងបន្ថែមទៀត

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ នៅមុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសឲ្យដឹងថាសម្តេចមានសុខភាពល្អធម្មតា និងទទួលទានបានធម្មតា ក្រោយពីធ្វើតេស្តរួចរាល់និងបានធ្វើចត្តាឡីស័កបានជាង ៣០ ម៉ោងរួច ។…

រាជធានីភ្នំពេញ៖ នៅមុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសឲ្យដឹងថាសម្តេចមានសុខភាពល្អធម្មតា និងទទួលទានបានធម្មតា ក្រោយពីធ្វើតេស្តរួចរាល់និងបានធ្វើចត្តាឡីស័កបានជាង ៣០ ម៉ោងរួច ។

ក្នុងន័យជូនដំណឹងដល់ពលរដ្ឋខ្មែរដែលកំពុងព្រួយបារម្ភពីសុខទុក្ខសម្តេចតេជោ នោះ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ចេញសារលើបណ្តាញសង្គមរបស់សម្តេចថា «ចាប់តាំង ពីពេលយកសំណាកទៅពិនិត្យនៅម៉ោង១២ថ្ងៃ៤វិច្ឆកាមកដល់ពេលនេះខ្ញុំបានធ្វើចត្តា ឡីស័កជាង៣០ម៉ោងរួចមកហើយ។គ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ បាយបាន សម្រាកលក់ ពិនិត្យរបាយការណ៏ពិនិត្យសម្រេចលើសំណើររបស់ក្រសួងស្ថាប័ននិងចុះហត្ថលេខាលើឯកសារនានាដូចពេលមុនៗដែរ។អ្វីដែលប្លែកគឺខ្ញុំនិងប្រពន្ធចែកបន្ទប់គ្នាដេក មិនហ៊ានប៉ះពាល់គ្នាដូចកាលពីនៅកម្លោះក្រមុំ» ។ សម្តេចក៏បានបន្តថា ចំណែកអ្នកបំរើត្រូវពាក់ម៉ាស់ពាក់ស្រោមជើងស្រោមដៃតាមការណែនាំរបស់គ្រូពេទ្យ។

សម្តេចនាយករដ្ឋមន្ត្រីដែលបានប្រាស្រ័យទាក់ទងជាមួយនឹងឯកឧត្តម ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទស និងពាណិជ្ជកម្មហុងគ្រី ដែលបានធ្វើតេស្តសំណាករកវីរុសកូវីដ-១៩ កន្លងទៅនោះ សម្តេចបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «សម្រាប់ករណីខ្ញុំនិងភរិយានិងអ្នកពាក់ពន្ធ័ត្រូវយកសំណាកធ្វើតេស្តរហូត៤ដង។លើកទី១ថ្ងៃទី៤វិច្ឆិកាម្សិលមិញ លើកទី២នឹងត្រូវធ្វើនៅថ្ងៃ៩វិច្ឆិកា លើកទី៣នឹងត្រូវធ្វើនៅថ្ងៃ១៤វិច្ឆិកានិងលើកទី៤ដែលជាលើកចុងក្រោយគឺនឹងត្រូវធ្វើនៅថ្ងៃទី១៨វិច្ឆិកា ២០២០។ ប្រសិនការធ្វើតេស្ត៣លើកខាងមុខមិនមានវិជ្ជមានកូវីដ១៩ទាំងខ្ញុំនិងភរិយាក៍ដូចជាអ្នកនៅជាមួយ១៨នាក់ផ្សេងទៀតខ្ញុំនឹងចេញពីការរស់នៅដាច់ដោយឡែកនៅថ្ងៃទី១៩ឬថ្ងៃ២០វិច្ឆិកាដែលពេលនោះសុំកូនៗនាំចៅៗមកដឹកដៃម៉ែចូលបន្ទប់ពុក
វិញ» ។

សម្តេចបានបន្តថា បទពិសោធន៍ទប់ស្កាត់កូវីដ១៩មិនឱ្យឆ្លងចូលសហគមន៍រយៈពេលជាង១០ខែកន្លងមកមួយផ្នែកធំបានមកពីវិធានការធ្វើចត្តាឡីស័កក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាលនិងការអនុវត្តន៍ដ៍ល្អពីបុគ្គលដែលត្រូវធ្វើចត្តាឡីស័កដែលយើងត្រូវបន្តធ្វើកិច្ចការនេះបន្តទៀតរាប់ទាំងរូបខ្ញុំនិងភរិយាផងដែរ។ការពារប្រសើរជាងព្យាបាល យើងត្រូវរួមគ្នាទប់ស្កាត់កុំឱ្យកូវីដឆ្លងចូលក្នុងខ្លួនយើង ចូលក្នុងគ្រួសារយើង ចូលក្នុងសហគមន៍យើងនិងក្នុងប្រទេសយើង។សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន ។

សូមបញ្ជាក់ថាក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ២០២០ នេះថា អ្នកដែលបានប៉ះពាល់ជាមួយលោក Péter Szijártó រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មនៃប្រទេសហុងគ្រី អំឡុងពេលលោកបានមកទស្សកិច្ចនៅកម្ពុជានិងក្រោយមករកឃើញមានវិជ្ជមានកូវីដ ១៩ នោះគឺគិតត្រឹមម៉ោង២៣:០០នាទីនៃយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបមានចំនួន ៦២៨នាក់ ត្រូវបានតេស្ត និងទទួលបានលទ្ធផល «អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ